ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៨មីនា

14 ឆ្នាំ មុន

ឆ្នាំ​១៩១១
-​ទិវា​នារី​អន្ដរជាតិបាន​ប្រារឰ​ឡើង​នៅ ទីក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដោយមាន​លោកស្រី​ក្លេ​រ៉ា ហ្សេ​ត​គី​ន ប្រធាន​កា​រិយា​ល័យ​ស្ដ្រី​សំរាប់​គណបក្ស​សង្គម​ប្រជាធិ​ប​តេ​យ្យ​នៃ​ប្រទេស ​អា​ល្លឺ​ម៉​ង់​ចូលរួម ។

ឆ្នាំ​១៦៥៥
-​លោក​ច​ន កា​ស័​រ គឺជា​មនុស្ស​ស្របច្បាប់ទី​១​ដែល​គេ​ទទួលស្គាល់​ថា ជា​ទាសករ​នៅក្នុង​សហរដ្ឋអាមេរិក ។
ឆ្នាំ​១៧៧៥
-​លោក​ថូ​ម៉ាស ផេ​ន កវី​ជនជាតិ​អង់គ្លេសបាន​និពន្ធ​អត្ថបទ​ក្រោម​ចំណងជើង​ថា “​ទាសភាព​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​”​ដែល នេះ​ជា​អត្ថបទ​ទី​១​នៅ​ក្នុង​សហរដ្ឋអាមេរិកដើម្បី​ហៅ​ឱ្យ​មាន​ភាព​ស្មើគ្នា ឬ​សិទ្ធិ​ស្មើគ្នា​នៃទាសករ និង​តំរូវ​ឱ្យ​រំលាយ​របប​ទាសភាព​ជាសាធារណៈ ។
ឆ្នាំ​១៨១៧
-​ផ្សារ​ហ៊ុន​ញូ​វ​យ៉​ក​ត្រូវ​បាន​បង្កើត​ឡើង​។
ឆ្នាំ​១៨៤៤
-​អូ​ស្ការ​ទី​១ បាន​ឡើង​គ្រងរាជ្យ​ជា​ស្ដេចនៃ​ប្រទេស​ស៊ុ​យ​អែ​ត​-​ន័​រ​វ៉េ​ស ។
ឆ្នាំ​១៩១១
-​ទិវា​នារី​អន្ដរជាតិបាន​ប្រារឰ​ឡើង​នៅ ទីក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដោយមាន​លោកស្រី​ក្លេ​រ៉ា ហ្សេ​ត​គី​ន ប្រធាន​កា​រិយា​ល័យ​ស្ដ្រី​សំរាប់​គណបក្ស​សង្គម​ប្រជាធិ​ប​តេ​យ្យ​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ចូលរួម ។
ឆ្នាំ​១៩២១
-​នាយក​រដ្ឋមន្ដ្រី​ប្រទេស​អេ​ស្ប៉ា​ញ​ឈ្មោះអេ​ឌូ​អា​ដូ ដា​តូ​អ៊ី​រ៉ា​ឌី​យេ ត្រូវ​បាន​គេ​ធ្វើឃាត ពេល​លោក​កំពុង​ដើរ​ចេញពី​វិមាន​សភា​នៅទីក្រុង​ម៉ា​ឌ្រី​ដ​។
ឆ្នាំ​១៩២៤
-​មានការ​ផ្ទុះ​រ៉ែ​នៅ​ទីក្រុង​កាស​ល ហ្គេ​ត រដ្ឋ​យូ​តា ចំនួន​៣​ដង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស១៧១​នាក់ ដែល​ការ​ស្លាប់​ដោយសារ​ស្រូបសារធាតុ​កាបូន ម៉ូ​ណូ​អុកស៊ីត​។ បច្ចុប្បន្នទីក្រុង​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល ។
ឆ្នាំ​១៩៤២
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ប្រទេសហុ​ល្លង់​បាន​ចុះចាញ់​កងទ័ព​ប្រទេស​ជប៉ុន​នៅលើ​ដែន​កោះ​ជ្វា បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូ​ណេស៊ី​។
ឆ្នាំ​១៩៥៧
-​ប្រទេស​អេ​ហ្ស៊ី​ប​បាន​សំរេច​បើក​ច្រកព្រែកជីក​ស៊ុ​យ​អេ ជា​ថ្មី បន្ទាប់​ពី​មាន​វិបត្ដិលើ​ព្រែកជីក​នេះ ។
-​ប្រទេស​ហ្គា​ណា បាន​ចូល​ជា​សមាជិក​នៃអង្គការសហប្រជាជាតិ ។
ឆ្នាំ​១៩៦៦
-​ក្រុម​បាតុករ​ក្មេង​អៀរ​ឡង់ បាន​ដាក់គ្រាប់​បំផ្ទុះ​រូបសំណាក​នេ​ល​សុ​ន ភី​ឡា ក្នុង ទីក្រុង​ឌូ​ប្លី​ន ប្រទេស​អៀរ​ឡង់ ។
ឆ្នាំ​១៩៧៤
-​ព្រ​លាន​យន្ដហោះ​សាល​ដឺ​ហ្គោ​ល បានបើក​សម្ពោធ​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេសបារាំង ។
ឆ្នាំ​១៩៧៩
-​ក្រុមហ៊ុន​ហ្វី​លី​ព​បាន​ដាក់​បង្ហាញ CD ជា​សាធារណៈ​ជា​លើក​ទី​១​។
ឆ្នាំ​១៩៨៣
-​ប្រធានាធិបតី​ទី​៤០​របស់​សហរដ្ឋ​អា​មេរិ​ក​លោក រ៉ូ​ណា​ល់ រី​ហ្គេ​ន បាន​ហៅ​សហភាពសូ​វៀត​ថា “​ចក្រភព​បិសាច​”​។
ឆ្នាំ​២០០៣
-​តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ​ឃើញ​ថា ប្រទេស​ម៉ា​ល់តា​នឹង​ចូល​ក្នុង​សហគមន៍​អឺរ៉ុបនៅ​ឆ្នាំ​២០០៤​។
ឆ្នាំ​២០០៤
-​រដ្ឋធម្មនុញ​ថ្មីនៃ​ប្រទេស​អ៊ី​រ៉ា​ក់​ត្រូវ បានចុះហត្ថលេខា​ដោយ​ក្រុមប្រឹក្សា​រដ្ឋាភិបាលអ៊ី​រ៉ា​ក់ ។
ឆ្នាំ​២០០៥
-​នៅ​ប្រទេស​អូស្ដ្រាលី ស្ដ្រី​មេម៉ាយ​វ័យ១០៤​ឆ្នាំ ជនជាតិ​ចិន​ឈ្មោះ​ស៊ី​យូ​ហ៊ូ ដែល​បានរស់នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​១០​ឆ្នាំ​មក​ហើយនោះ​ត្រូវ​បាន​គេ​ច្រានចោល​សំណើសុំ​ទិដ្ឋាការ (​VISA) អចិន្ដ្រៃយ៍ ។
ឆ្នាំ​២០០៧
-​សង្គ្រាមស៊ីវិល​នៅ​ស្រី​លង្កាធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​រាប់​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ចេញពី ផ្ទះ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ពរ​ដ្ឋាភិ​បាល និង​ពួក​ឧទ្ទាម​ខ្លា​តា​មិ​ល ។
ឆ្នាំ​២០០៩
-​ប្រទេស​កូរ៉េ​ខាងជើងបាន​រៀបចំ​ធ្វើការបោះ​ឆ្នោត​សភា​ប្រជាជន​ជាន់ខ្ពស់​របស់​ខ្លួន ៕