ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់ ស៊ីនស៊ីណាវ៉ាត្រា ធ្វើ​ទស្សន​កិច្ច​​ឯក​ជន​រយៈ​ពេល​​ខ្លី​​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​​មិត្តភាព​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ថាក់​ស៊ីន ស៊ី​ណា​វ៉ាត្រា នឹង​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ជា​លក្ខណៈ​ឯក​ជន​នៅ​កម្ពុជា​នា​វេលា​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម លោ​ក​​ណុប​ផាដុន ប៉ាតា​ម៉ា ទី​ប្រឹក្សា​ច្បាប់​របស់​លោក​​ថាក់​ស៊ីន ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្រង់​សំដី​ចុះ​ផ្សាយ​កាល​ពី​ទី២៥ កញ្ញា ២០១២ ។

យ៉ាង​ណា​ក៏​ដោយ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា លោក​​ខៀវ កាញារីទ្ធ និង​​លោក​​ផៃ ស៊ី-ផាន អ្នក​នំា​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​កោះ​​សន្តិ​​ភាព​​មិន​ទាន់​អាច​រក​ការ​សុំ​អត្ថាធិ​ប្បាយ​បាន​នៅ​ឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​លោក​ទំាង​ពីរ​​ប្រាប់​តាម​​ទូរស័ព្ទ​មក​វិ​ញ​ថា កំពុ​ងជាប់​ប្រជុំ ។

បើ​តាម​​លោក​​ណុប​ផាដុន ប៉ាតាម៉ា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​អតីត​នាយ​ករដ្ឋ​មន្រ្តី​ថៃ ថាក់​ស៊ីន នៅ​ថ្ងៃ​ទី​២៦ កញ្ញា​នេះ មិន​ពាក់​​ព័ន្ធ​នឹង​នយោ​បាយ​នោះ​ទេ គឺ​ដើម្បី​ពង្រឹង​ទំ​នាក់​ទំនង​ទៅ​វិញ​ទៅ​ម​ករវាង​ប្រទេស​ទំាង​ពីរ​​តែ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ​ដែរ ក្នុង​ដំណើរ​​ទស្សន​កិច្ច​​ជា​លក្ខណៈ​ឯក​ជន​នេះ​ដែរ លោក​​ថាក់​ស៊ីន ស៊ីណាវ៉ាត្រា នឹង​លេង​កូន​គោល​ជា​មួយ​សម្តេច​នាយក​រដ្ឋ​​មន្រ្តី ហ៊ុន សែន ផងដែរ៕