រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានក្លាយជាអ្នកទោសស្នេហា និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលបានប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចចំនួន២ដងនៅវេលាយប់តែមួយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ គឺក្រោយពេលសមត្ថកិច្ចចាប់ខ្លួនយុវជនរូបនេះបានប្រាប់ថាមិនមែនជាការចាប់រំលោភទេ គឺរូបគេនិងនាងបានស្រឡាញ់គ្នា និងបានស្ម័គ្រចិត្តរួមមេត្រីជាមួយគ្នាចំនួន២ដងក្នុងយប់តែមួយ មិនមែនជាការចាប់រំលោភដូចជាការចោទប្រកាន់នោះឡើយ ។
តួប្រុសត្រូវបានខាងស្រីទូរស័ព្ទអន្ទងហៅឱ្យសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២២ កញ្ញា នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងក្រុមទី១០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបានរួមមេត្រីជាមួយនាងម្នាក់នោះរំលងបានរយៈពេល៣ថ្ងៃ ។ យុវជនជាប់ចោទរូបនោះឈ្មោះឱង រ៉ាវី ហៅដួង អាយុ២២ឆ្នាំ ជាកម្មកររោងចក្រមានទីលំនៅក្នុងភូមិខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។ ដោយឡែកនារីដែលអះអាងថា យុវជនរូបនេះចាប់រំលោភបានសម្រេចដល់ទៅ២ដងនោះមានអាយុ១៨ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិខាងលើនោះ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា រវាងជនជាប់ចោទនិងស្ត្រីម្នាក់នោះគឺបានស្រឡាញ់គ្នាដល់ឆ្អឹង ហើយនៅថ្ងៃទី១៩ កញ្ញា មុនពេលកើតហេតុក្នុងខណៈពេលដែលស្ត្រីរូបនោះកំពុងនៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង យុវជនរូបនេះបានទូរស័ព្ទទៅនាងដោយនិយាយសុំដេកជាមួយនាងមួយយប់។ ពេលនោះនាងមិនបានប្រកែកទេគឺបានយល់ព្រមឱ្យយុវជនខាងលើដេកជាមួយនាង ហើយបន្ទាប់ពីមានភ្លើងខៀវ យុវជននេះក៏បានដើរទៅកាន់បន្ទប់របស់នាងទាំងយប់យ៉ាងតក់ក្រហល់និងត្រេកអរបំផុតតែម្តង ។
ប្រភពដដែលបានបន្តថា ពេលទៅដល់ពួកគេមិនបានរួមរ័កគ្នាភ្លាមៗទេ គឺនៅអង្គុយនិយាយគ្នាលេងអស់មួយសន្ទុះធំទើបពួកគេរួមមេត្រីជាមួយគ្នាជាលើកទីមួយ ។ លុះក្រេបទឹកឃ្មុំរួច យុវជនរូបនេះមិនបានចាកចេញពីទ្រនំដ៏មានសេចក្តីសុខនោះឡើយ គឺបានស្នាក់នៅដេកជាមួយនាងរហូតដល់ម៉ោង៤និង៣០នាទីទៀបភ្លឺក៏បានរួមរ័កជាមួយនាងម្តងទៀតជាលើកទី២ និងជាលើកចុងក្រោយ ។ រួចទើបចាកចេញពីបន្ទប់ដ៏សែនមនោរម្យនោះទៅធ្វើការវិញទាំងចិត្តរីករាយ ។
ប្រភពដដែលបានបន្តទៀតថា យុវជននេះបានទៅធ្វើការដូចធម្មតាមិនបាននឹកភិតភ័យអ្វីឡើយ ព្រោះសំអាងថាខ្លួននិងនាងម្នាក់នេះរួមមេត្រីជាមួយគ្នាដោយការស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំអ្វីទាំងអស់ ។ លុះរយៈពេល៣ថ្ងៃក្រោយមកគឺនៅថ្ងៃទី២២ កញ្ញា នាងនោះបានប្រើល្បិចទូរស័ព្ទអន្ទងហៅរូបគេឱ្យទៅកាន់បន្ទប់ជួលរបស់នាងម្តងទៀត ។ ឯយុវជនរូបនេះក៏ប្រញាប់ប្រញាល់ទៅជួបនាងដោយគ្មានរួញរាអ្វីឡើយ តែនៅពេលទៅដល់ នាងក៏បានប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ដោយបានចោទប្រកាន់យុវជននេះថាបានចាប់រំលោភនាង ។
ដោយឡែក យុវជននេះក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរ គេបានបដិសេធថាមិនបានចាប់បង្ខំរំលោភនាងម្នាក់នោះឡើយគឺពួកគេបានស្រឡាញ់គ្នានិងរួមរ័កដោយការស្ម័គ្រចិត្តរៀងៗខ្លួនមិនមានការបង្ខិតបង្ខំទេ ។ មិនតែប៉ុណ្ណោះ រូបគេបានសុំយកនាងធ្វើជាប្រពន្ធដោយស្មោះព្រោះខ្លួនពិតជាស្រឡាញ់នាងមែន តែអាណាព្យាបាលរបស់នាងមិនព្រមទោះបីជាសុំសម្រុះសម្រួលសងជាប្រាក់១.៥០០ដុល្លារដើម្បីបញ្ចប់រឿងក៏មិនព្រមទៀតទើបរូបគេក្លាយជាអ្នកទោសស្នេហាដោយមិនអាចគេចផុត ៕
ចែករំលែកព័តមាននេះ