ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រង្ស៊ី ប្រឈម​មុខ​នឹង​ការ​លុបឈ្មោះ​ពី​បញ្ជី​គណៈ​មេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បើ​មិន​មក​បំភ្លឺ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​គណៈ​​មេធាវី​នៃ​ព្រះ​​រាជា​ណាច​ក្រ​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ​ឆ្នាំ​​​២០១២​ ​បាន​កោះ​អញ្ជើញ​​លោក​សម រង្ស៊ី មេធាវី​​មិន​​ប្រកប​​វិជ្ជា​ជីវៈ ​​អត្ត​លេខ​​១០៨​ ឱ្យ​​ចូល​​ខ្លួន​មក​​បំភ្លឺ​​ទាក់​ទង​​ដី​កា​​ស្ថា​ពរ​​របស់​សាលា​​ឧទ្ធរណ៍​ ហើយ​​​ចំពោះ​​ករណី​​នេះ លោក​​សម រង្ស៊ី​​​​អាច​ប្រឈម​​នឹង​ការ​លុប​ឈ្មោះ​​ចេញពី​​​បញ្ជី​​សមា​ជិក​គណៈ​​មេ​ធាវី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ​​ បើសិន​​ជា​មិន​​ចូល​មក​​បំភ្លឺ​​តាម​ការ​​អញ្ជើញ​​​​​ទេ​នោះ ។​

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​គណៈ​​មេធាវី​នៃ​ព្រះ​​រាជា​ណាច​ក្រ​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​​២១ កញ្ញា ​ឆ្នាំ​​​២០១២​ ​បាន​កោះ​អញ្ជើញ​​លោក​សម រង្ស៊ី មេធាវី​​មិន​​ប្រកប​​វិជ្ជា​ជីវៈ ​​អត្ត​លេខ​​១០៨​ ឱ្យ​​ចូល​​ខ្លួន​មក​​បំភ្លឺ​​ទាក់​ទង​​ដី​កា​​ស្ថា​ពរ​​របស់​សាលា​​ឧទ្ធរណ៍​ ហើយ​​​ចំពោះ​​ករណី​​នេះ លោក​​សម រង្ស៊ី​​​​អាច​ប្រឈម​​នឹង​ការ​លុប​ឈ្មោះ​​ចេញពី​​​បញ្ជី​​សមា​ជិក​គណៈ​​មេ​ធាវី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​ពេល​​ដ៏​ខ្លី​ខាង​មុខ​​ បើសិន​​ជា​មិន​​ចូល​មក​​បំភ្លឺ​​តាម​ការ​​អញ្ជើញ​​​​​ទេ​នោះ ។​

​លោក​ជីវ សុងហាក់ ប្រធាន​គណៈ​​មេធាវី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ កាល​ពី​​ថ្ងៃ​ទី​​២១​ កញ្ញា ​​​បាន​ចេញ​លិខិត​​កោះ​​​អញ្ជើញ​​លោក​សម រង្ស៊ី ​ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​​ដោយ​ផ្ទាល់​​ដល់​​ក្រុម​ប្រឹក្សា​​​គណៈ​​មេធាវី​​នៃ​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​នៅ​ថ្ងៃ​​ទី​​​៩ ខែ​តុលា ​ឆ្នាំ​​​​២០១២ ​។ តាម​​ប្រភព​​ពី​គណៈ​​មេធាវី​​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ កាល​ពី​រសៀល​​ថ្ងៃទី​​២៣ ​កញ្ញា ​បាន​​​​ប្រាប់​កោះសន្តិ​ភាព​​តាម​ទូរ​ស័ព្ទ​​​​ថា ​​​គណៈ​​មេធាវី​​នៃ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​​តម្រូវ​ឱ្យ​​លោក​សម រង្ស៊ី​ ​​​​​​​ចូលម​ក​បំភ្លឺ​​​ផ្ទាល់​ចំពោះ​​ក្រុម​ប្រឹក្សា​​​​គណៈ​​មេ​ធាវី​​​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​​៩ ​​ខែ​តុលា ​ខាង​មុខ​​ទាក់​ទង​​​ទៅ​នឹង​​ដី​កា​​ស្ថាពរ​​របស់​សាលា​​​ឧទ្ធរណ៍ ។​

​​សមា​ជិក​​​គណៈ​​មេ​ធាវីមួយ​រូប​​​មាន​ប្រ​​​​សាសន៍​​ថា ជា​ធម្ម​តា​​ដី​កា​ចូល​​ជា​ស្ថាពរ​​​បញ្ជាក់​​ពី​​នីតិ​​សម្ប​ទា​​របស់​បុគ្គល​​(​សម រង្ស៊ី​) មាន​ទោស​ជា​ទណ្ឌិត​ បើ​ទោះ​​ជា​លោក​សម រង្ស៊ី ​មិន​​បាន​ប្រព្រឹត្ត​​ខុស​វិជ្ជា​ជីវៈ​ក៏​ដោយ​​​ ។ ​ពេល​ណា​​ក្លាយ​​ខ្លួន​ជា​ទណ្ឌិត​ ​វាមាន​​ទណ្ឌ​កម្ម​​ពី​ខាង​គណៈ​​មេ​ធាវី​ ហើ​យ​​ទណ្ឌ​កម្ម​​ដែល​ត្រូ​វ​ដាក់​​​នោះ​​​មិន​ទាន់​​ដឹង​ថា ​ក្រុម​ប្រឹក្សា​​​​គណៈ​​មេធាវីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ត្រូវ​​ដាក់​កម្រិត​ណា​​ទេ ​ពី​ព្រោះ​​អាស្រ័យ​​ទៅ​លើ​ការ​​សម្រេច​របស់​​ក្រុម​ប្រឹក្សា​​នៃ​​គណៈ​​មេ​ធាវី ។​

ចំណែក​​​​ប្រភព​ពី​​គណ​បក្ស​សម​ រង្ស៊ី ​បាន​អះ​អាង​ថា ​លោក​ជូង ជូ​ងី ​មេ​ធាវី​របស់​លោក​សម រង្ស៊ី ​កាល​ពី​​រសៀល​ថ្ងៃ​ទី​​២៣ ​កញ្ញា ​បាន​​បដិសេធ​​មិន​ធ្វើ​​​អត្ថា​ធិប្បាយ​​ទេ ពី​ព្រោះ​​លោក​នៅ​មិន​​ទាន់​បាន​​ទទួល​លិខិត​​កោះ​អញ្ជើញ​​​លោក​សម រង្ស៊ី ​ពី​គណៈ​​មេធាវីនៃ​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​​នៅ​ឡើយ​ ។ លោក​​រង់​ចាំ​​​ទទួល​បាន​លិខិត​​នោះ​ពិនិត្យ​​មើល​សិន​​ ទើប​អា​ច​​និយាយ​បាន​​​ ។​​​

​គណៈ​​មេធាវី​បន្តថា ​ការ​ពិភាក្សា​​របស់​ក្រុម​ប្រឹក្សា​​​គណៈ​មេធាវី​​ សម្រេច​​លុប​ឈ្មោះ​​លោក​​​សម​ រង្ស៊ី ​​ចេញ​ពី​​សមា​ជិក​គណៈ​​មេ​ធាវី​​នៃ​ព្រះ​រាជាណា​ចក្រ​​​កម្ពុជា ​ដោយ​យោង​​តាម​មាត្រា​​៥៩​​នៃ​ច្បាប់​ស្តី​ពី​លក្ខ​​ន្តិ​កៈ​​មេធាវី ​និងយោង​តាម​មាត្រា​​៦ ​​នៃ​ក្រមសីល​ធម៌​​មេធាវី ​។ លោក​សម​ រង្ស៊ី ​បច្ចុ​ប្បន្ន​មាន​​ឈ្មោះ​​ជា​ទណ្ឌិត​​​តាម​រយៈដីកា​​​ស្ថា​ពរ​​សាលា​ឧទ្ធរណ៍​​ដែល​តម្កល់​​សាល​ក្រម​​របស់​សាលា​ដំបូង​​ខេត្ត​ស្វាយ​រៀង ។​

​គេ​នៅ​ចាំ​​​បានថា កាល​ពី​​ដើម​ឆ្នាំ​​​២០០៩​​​សម្តេច​​ហេង សំរិន​​ ប្រធាន​​រដ្ឋ​​សភា ​​បាន​សម្រេច​លុប​ឈ្មោះ​​លោក​សម ​រង្ស៊ី ​ចេញ​ពី​បញ្ជី​ឈ្មោះ​​​​សមាជិក​​សភា​​នីតិ​កាល​ទី​​៤​ និង​ពី​​​បញ្ជី​អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ចាមជា​ស្ថា​ពរ​​ ។ លោក​សម រង្ស៊ី ​នៅ​មាន​រឿង​​​ព្រហ្មទណ្ឌ​នៅ​​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​​​ជា​ច្រើន​ករណី​ទៀត​ ​ដែល​បាន​សម្រេច​​សាល​ក្រម​​កំបាំង​មុខ​​ដាក់​ពន្ធ​​នា​គារ​​​​ជាង​​​១០​ឆ្នាំ ៕​​​​​