ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្ទុះ​​កំប៉ុង​​ហ្គាស​​​​ឆេះ​​ឃ្លាំង​​​​អេ​ត​​ចាយ​​​របួស​​កម្ម​​ករ​​​​​2​​នាក់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ឃ្លាំងស្តុកអេត​ចាយ​មួយ​កន្លែង​ត្រូវអគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ដោយ​សារតែ​ការ​ផ្ទុះកំប៉ុងហ្គាស ​ខណៈពេល​ដែល​កម្មករ​នៅ​ទីនោះត្រូវបាន​ថៅកែ​ប្រើ​ឲ្យ​គ្រីប​កំប៉ុង​ស្រាបៀរ​លាយ​ឡំគ្នា​ជា​មួយ​នឹង​កំប៉ុង​ហ្គាស​​​បណ្តាល​ឲ្យ​ផ្ទុះ​លាន់សូរ​ដូច​រន្ទះត្រូវ​កម្មករពីរ​នាក់​ប្តី​-ប្រពន្ធ​រងរបួស​ដួល​អុក​គូទដេកដួលនៅនឹងកន្លែង ព្រម​ទាំង​បង្ក​ឲ្យ​មាន​​ជាអណ្តាតភ្លើងឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​តែម្តង។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាល​

រាជ​ធានីភ្នំពេញ​ ៖ ឃ្លាំងស្តុកអេត​ចាយ​មួយ​កន្លែង​ត្រូវអគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ដោយ​សារតែ​ការ​ផ្ទុះកំប៉ុងហ្គាស ​ខណៈពេល​ដែល​កម្មករ​នៅ​ទីនោះត្រូវបាន​ថៅកែ​ប្រើ​ឲ្យ​គ្រីប​កំប៉ុង​ស្រាបៀរ​លាយ​ឡំគ្នា​ជា​មួយ​នឹង​កំប៉ុង​ហ្គាស​​​បណ្តាល​ឲ្យ​ផ្ទុះ​លាន់សូរ​ដូច​រន្ទះត្រូវ​កម្មករពីរ​នាក់​ប្តី​-ប្រពន្ធ​រងរបួស​ដួល​អុក​គូទដេកដួលនៅនឹងកន្លែង ព្រម​ទាំង​បង្ក​ឲ្យ​មាន​​ជាអណ្តាតភ្លើងឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ឡើង​តែម្តង។ ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង៣រសៀល​ថ្ងៃទី២៥ កញ្ញា ​។ ​ឃ្លាំង​​ស្តុក​​​​​អេត​ចាយ​​ដែល​ឆាប​ឆេះ​​នេះ​​​​មាន​ទីតាំង​ស្ថិតនៅក្នុងភូមិត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ម្ចាស់ឃ្លាំង​ឈ្មោះផុន សារ៉េត ភេទប្រុស អាយុ​៤៥ឆ្នាំ មានទីលំនៅផ្ទះ​លេខ​D៣០ ភូមិ​ក្បាល​ដំរី ​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​។ ចំណែកឯអ្នក​របួសពីរនាក់​ដែល​ជា​កម្មករ​គ្រីប​កំប៉ុង​អេតចាយនោះម្នាក់ឈ្មោះហ៊ីង សាវិន ភេទ​ប្រុស អាយុ៤៧ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​នាង សារ៉េត អាយុ៤៥ឆ្នាំ មាន​ស្រុក​កំណើត​ភូមិមុខ​ដា​ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង និង​ស្នាក់នៅក្នុងឃ្លាំងស្តុកអេតចាយខាងលើ ។

តាមប្រភពព័ត៌​មានបានឲ្យដឹងថា នៅមុន​ពេល​កើតហេតុខាងលើ ​កម្មករ២​នាក់​ប្តី​ប្រពន្ធ​នោះ​ត្រូវបានថៅកែប្រើឲ្យគ្រីបកំប៉ុងអេត​ចាយ​បញ្ចូល​គ្នា​ដែល​ក្នុងនោះមាន​កំប៉ុង​ស្រាបៀរ និង​កំប៉ុង​ហ្គាសលាយឡំគ្នាផង​ដែរ។ ​​នៅ​ក្នុង​ខណៈ​ពេល​​កំពុង​គ្រីបនោះ​ស្រាប់​តែកំប៉ុង​ហ្គាស​នោះ​បាន​ផ្ទុះ​ឡើង​លាន់​សូរដូច​រន្ទះបណ្តាលខ្ទាតអំបែងកំប៉ុង​ស្រាបៀរ និងកំប៉ុងហ្គាស​នោះ​ត្រូវ​កម្មករ​២នាក់ប្តី​ប្រពន្ធនេះ​ដូច​អំបែ​ង​គ្រាប់​បែក​ដួល​អុកគូទនិង​ដេក​ដួល​នៅ​នឹង​កន្លែង​ ព្រម​ទាំង​មាន​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើងយ៉ាង​សន្ធោសន្ធៅ និងមានផ្សែ​ង​ហុយឡើង​ទៅ​លើយ៉ាង​ឃ្មួល​​ខ្មៅ​​តែម្តង ហើយក៏​រលាក​ជនរង​គ្រោះ​ថែម​ទៀត​ផង​ដែរ ។      

ប្រភពដដែលបានបន្តថា នៅក្នុងខណៈពេលភ្លើងកំពុងឆេះនោះក៏​មានការផ្ទុះធុង​ហ្គាស និង​កំប៉ុង​ហ្គាសលាន់សូរដូចគេបោកគ្រាប់​បែក​ប្រយុទ្ធ​គ្នា​ក្នុងស​មរ​ភូមិជាប់សូរ​មិន​ដាច់​គួរ​ឲ្យ​ខ្លាច​ស្ទើរតែ​មិនហ៊ានចូល​ទៅជិត។ ភ្លាម​នោះ​អាជ្ញាធរ និងសមត្ថ​កិច្ចបាន​ចុះទៅកាន់​កន្លែង​កើតហេតុ ហើយក៏​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន៦គ្រឿង​របស់អង្គភាព​យោធាកង​ពល​តូច​ង៧០ និងការិយាល័យ​ពន្លត់​អគ្គិភ័យ​​​នៃ​ស្នងការ​​​ដ្ឋាន​​នគរ​បាល​រាជ​ធានីភ្នំពេញ ព្រម ទាំងរថយន្ត​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​ ចេញ​​អន្ត​រា​គមន៍បាញ់ទឹកពន្លត់យ៉ាង​​សស្រាក់​សស្រាំ ។ ​ការ​ឆាបឆេះនោះត្រូវបានគេវាយតម្លៃថា មាន​ការ​ខូច​​ខាតអស់ប្រមាណ​៣០%​ប៉ុណ្ណោះ និង​មិន​បាន​រាល​ដាលដល់​ផ្ទះប្រជា​ពល​រដ្ឋឡើយ៕