រាជធានីភ្នំពេញ ៖ យោងតាមអនុសាសន៍របស់សម្តេចទាំងបី ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការណែនាំពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ត្រី អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមទាំងក្រុមគ្រួសារ ព្រមទាំងមន្ត្រីការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានផ្តល់ជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៤០ម៉ឺនរៀលដល់កុមារា កុមារីទាំង៣នាក់ បងប្អូនដែលឪពុកម្តាយស្លាប់ចោលទុកឱ្យរស់នៅជាមួយជីដូនចាស់ម្នាក់ ។
ទាក់ទិននឹងជីវិតតស៊ូរបស់កុមារីដែលមានអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ អាចរកប្រាក់ចិញ្ចឹមប្អូនតូចៗបាន២នាក់ និងជីដូនចាស់ម្នាក់ទៀតនោះ ធ្វើឱ្យមានការកោតសរសើរ និងអាណិតអាសូរជាពន់ពេក ទើបក្រុមគ្រួសាររបស់លោកវរសេនីយ៍ត្រី អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ មានទឹកចិត្តអាណិត និងស្រណោះ ស្របតាមប្រសាសន៍របស់សម្តេចទាំងបី ជាពិសេសប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចបានលើកឡើងថា មិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់បាយទេ ទោះបីជានៅទីកន្លែងណាក៏ដោយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ