ចាប់តាំងពីបើករដូវកាលថ្មី ២០១២- ២០១៣ ក្នុងក្របខណ្ឌបាល់ទាត់ប្រឺមីញេលីកអង់គ្លេស ក្លិបហង្សក្រហម Liverpoolក្លាយជាក្លិបមិនធ្លាប់ឈ្នះ ឆ្លងកាត់ការប្រកួត៥លើកក្នុងលទ្ធផលស្មើ ៣ និងចាញ់ ២ ។ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនភ្នាល់បាល់ស្របច្បាប់អង់គ្លេស «bet 365» បានកំណត់តម្លៃភ្នាល់សម្រាប់អ្នកចូលចិត្តផ្សងសំណាងថាក្លិបLiverpool ត្រូវរង់ចាំជ័យជម្នះជាលើកដំបូងក្នុងប្រឺមីញេលីករដូវកាល២០១២ -២០១៣រហូតដល់ខែវិច្ឆិកាខាងមុខ ដោយមានអត្រាភ្នាល់១៦/១(ចាក់១សង១៦ ) មិនរួមទុន ។
ហង្សក្រហម Liverpool គឺជាក្លិបមួយក្នុងចំណោមក្លិបទាំង៦ ដែលមិនធ្លាប់ស្គាល់ពាក្យថា«ឈ្នះ»ក្នុងការប្រកួតប្រឺមីញេលីកអង់គ្លេសនៅរដូវកាលនេះនោះ ជាចុងក្រោយបានចាញ់ក្លិប Man Utd នៅក្នុងទឹកដី១-២ កាលពីថ្ងៃទី២៣ កញ្ញា កន្លងមក ។
ខាងក្រោមនេះជាអត្រាភា្នាល់របស់ក្លិបLiverpool នឹងទទួលបានជ័យជម្នះលើកដំបូងក្នុងប្រឺមីញេលីកអង់គ្លេសរដូវកាល២០១២-២០១៣ ខណៈពេលជួបជាមួយក្លិបខាងក្រោម ៖
១ -Liverpool ជួបភ្ញៀវNorwich នៅថ្ងៃទី២៩ កញ្ញា មានអត្រាភ្នាល់៥/៦ (ចាក់៦សង៥) ។
២- Liverpool ជួបក្លិបម្ចាស់ផ្ទះ Stoke City នៅថ្ងៃទី៧ តុលា មានអត្រាភ្នាល់៧/៤ (ចាក់៤សង៧) ។
៣ -Liverpoolជួបក្លិបម្ចាស់ផ្ទះ Reading នៅថ្ងៃទី២០ តុលា មានអត្រាភ្នាល់១៣/២(ចាក់២សង១៣)
៤ -Liverpool ជួបក្លិបភ្ញៀវEverton នៅថ្ងៃទី២៨ តុលា មានអត្រាភ្នាល់ ៤០/១ (ចាក់១សង៤០) ។
ជាចុងក្រោយត្រូវរង់ចាំដល់វិច្ឆិកាខាងមុខដោយមិនបានបញ្ជាក់ថាក្លិបLiverpool ត្រូវជួបនឹងក្លិបណាមួយនៅឡើយប៉ុន្តែមានអត្រាភ្នាល់១៦/១(ចាក់១សង១៦) ៕
ចែករំលែកព័តមាននេះ