ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន ធឺរី ប្រកាស​​លា​​ឈប់​​លេង​​ឱ្យ​​ក្រុម​ជម្រើស​​​ជាតិ​​អង់​គ្លេស ក្រោយ​ពី​​ FA ប្រកាស​​ស៊ើប​​អង្កេត​​កំហុស​​​ជា​ន់​​ឈ្លី​ជតិ​សាសន៍​​

12 ឆ្នាំ មុន

កីឡា​​ករ​​​​ចន ធឺរី ខ្សែ​​​ការ​​ពារ​​​ក្លិប Chelsea ប្រកាស​​​​ឈប់​​​លេង​​​ឱ្យ​​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស នៅ​មុន​ពេល​​​មាន​​ការ​ស៊ើប​​អង្កេត​​រឿង​ក្តី​​ជាន់​ឈ្លី​​លើ​ជាតិ​សាសន៍​​​កីឡា​ករ​​អែនថុន ហ្វើឌីណង់ ខ្សែ​​ការ​ពារ​ក្លិប QPR របស់​​សមា​គម​បាល់​​ទាត់​​​អង់​គ្លេស (FA) ។កីឡា​ក​​រ​​ចន ធឺរី ទើប​តែ​​រួច​ផុត​​រឿង​ក្តី​​មើល​​ងាយ​​ជាតិ​សាសន៍​​​ក្រោយ​ពី​តុលា​​ការ​​​សម្រេច​​​រឿង​ក្តី​​​ដែល​កីឡា​ករ​​​អេន​​ថុន ហ្វើ​ឌីណង់ ប្តឹង​ចោទ​​​

កីឡា​​ករ​​​​ចន ធឺរី ខ្សែ​​​ការ​​ពារ​​​ក្លិប Chelsea ប្រកាស​​​​ឈប់​​​លេង​​​ឱ្យ​​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស នៅ​មុន​ពេល​​​មាន​​ការ​ស៊ើប​​អង្កេត​​រឿង​ក្តី​​ជាន់​ឈ្លី​​លើ​ជាតិ​សាសន៍​​​កីឡា​ករ​​អែនថុន ហ្វើឌីណង់ ខ្សែ​​ការ​ពារ​ក្លិប QPR របស់​​សមា​គម​បាល់​​ទាត់​​​អង់​គ្លេស (FA) ។កីឡា​ក​​រ​​ចន ធឺរី ទើប​តែ​​រួច​ផុត​​រឿង​ក្តី​​មើល​​ងាយ​​ជាតិ​សាសន៍​​​ក្រោយ​ពី​តុលា​​ការ​​​សម្រេច​​​រឿង​ក្តី​​​ដែល​កីឡា​ករ​​​អេន​​ថុន ហ្វើ​ឌីណង់ ប្តឹង​ចោទ​​​ប្រកាន់​​ថា ចន​ ធឺរី មាន​ឥរិយា​​បថ​​មើល​​ងាយ​​​ជាតិ​សាសន៍​​​ក្នុង​អំឡុង​ពេល​ប្រកួត​​ ខណៈ​ពេល FA បាន​ប្រកាស​​ថា​នឹង​​ធ្វើ​ការ​​ស៊ើប​​អង្កេត​​​រឿង​ខាង​លើ​បន្ត​​ដោយ​កំណត់​​​ពេល​ធ្វើ​​ការ​​ស៊ើប​​​​អង្កេត​​​នៅ​ក្នុង​ថ្ងៃ​​ទី​២៤ កញ្ញា កន្លង​មក ។

គួរ​​បញ្ជាក់​ថា នៅ​មុន​ពេល​​មាន​​​ការ​ស៊ើប​​​អង្កេត​​​ កីឡា​ករ​​ចន ធឺរី បាន​ប្រកាស​​លា​ឈប់​​ពី​ការ​លេង​​ឱ្យ​ក្រុម​ជម្រើស​ជាតិ​​អង់​គ្លេស នៅ​ក្នុង​​អាយុ​​៣១​ឆ្នាំ ដោយ​​ផ្តល់​ពី​ហេតុ​​ផល​​ថា ការ​ដែល​ FA សម្រេច​​​ធ្វើ​ការ​ស៊ើប​​អង្កេត​​​​បន្ត ខណៈ​​ពេល​​តុលា​ការ​​សម្រេច​​​រួច​មក​ហើយ​​ថា ខ្លួន​គ្មាន​​កំហុស​​ធ្វើ​​ឱ្យ​​ខ្លួន​​​មាន​អារម្មណ៍​​​ថា FA គិត​ថា​ ខ្លួន​​​ប្រហែលមិន​​​ស័ក្តិ​សម​​សម្រាប់​​​លេង​​ឱ្យ​ក្រុម​​ជម្រើស​​ជាតិ​​ និង​ទទួល​ស្គាល់​​ថា វា​ជា​រឿង​គួរ​ឱ្យ​​ឈឺចាប់​​ក្នុង​ការ​​សម្រេច​​​ចិត្ត​​លើក​នេះ ។នៅ​ក្នុង​​ការ​ថ្លែង​​របស់​កីឡា​ករ​បញ្ជាក់​ថា «ខ្ញុំ​​បាន​​ប្រតិ​បត្តិ​យ៉ាង​ពេញ​​លេញ​ជាប់​​ជា​និច្ច​​ក្នុង​ការ​លេង​​ឱ្យ​ក្រុម​ជម្រើស​​ជាតិ​​ ប៉ុន្តែ​​ការ​​សម្រេច​​របស់​ FA លើក​នេះ​​​ធ្វើ​ឱ្យ​ខ្ញុំ​​ឈឺ​ចាប់​​​ ខ្ញុំ​​ចង់​ជូន​ពរ​ដល់​​​លោក​​រ៉យ ហត​សុន និង​ក្រុម​ជម្រើស​ជាតិ​​ឱ្យ​ទទួល​ជោគ​ជ័យ​​ក្នុង​ពេល​អនា​គត​ ។ ខ្ញុំ​​នឹង​លេង​​ឱ្យ​ Chelsea សម្រាប់​ទិស​ដៅ​​ដណ្តើម​​​ជើង​ឯក​​ក្នុង​ប្រទេស និង​នៅ​អឺរ៉ុប ។ ខ្ញុំ​​សូម​​អរ​គុណ​​​ដល់​អ្នក​គាំ​ទ្រ និង​ក្លិប​ដែល​គាំ​ទ្រ​​​ខ្ញុំ​​ជា​រៀង​​រហូត​​នា​ពេល​​កន្លង​មក» ។

កីឡា​ករ​​ចន ធឺរី បាន​​ចូល​លេង​​ឱ្យ​ក្រុម​ជម្រើស​​ជាតិ​អង់​គ្លេស​​​ចំនួន​​៧៦​​លើក ធ្លាប់​​​ត្រូវ​ដក​ចេញ​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​ចំនួន​​២​លើក ហើយ​ជា​ចុង​ក្រោយ​​នេះ​​ត្រូវ​រឹប​អូស​តំណែង​ជា​​ប្រធាន​ក្រុម​​កាល​ពី​ឆ្នាំ​​២០១០ ក្រោយ​ពី​មាន​​ដំណឹង​​ថា មាន​សម្ព័ន្ធ​​ភាព​ជា​មួយ​​ប្រពន្ធ​​របស់​​​កីឡា​ករ​​វេនប្រ៊ីដ ខ្សែ​ការ​ពារ​អតី​ត​​មិត្ត​រួម​ក្លិប Chelsea ៕