ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ កុប អុីសា របស់​ក្រុម​ណា​ហ្គាខប អាច​ចូលលេងនៅក្នុង​ក្រុម​ល្បី​មួយរបស់​ថៃ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចូល​រួម​​ធ្វើ​ការ​ហ្វឹក​ហ្វាត់​​និង​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​កាលពី​ថ្ងៃទី​២០ កញ្ញា នៅ​ទីលាន​​បាល់​ទាត់​​ក្រុង​បាង​កក​ ដែល​នាំ​ឱ្យ​ក្រុម​ Bankok Glass ឈ្នះ​ក្រុម BEC Tero Sasana 3-2 ​រួច​មក ​កុប​អុី​សា មានជំនឿ​ចិត្ត​ថា អាច​លេង​នៅក្នុង​ក្រុម​ល្បី​របស់​ថៃ​បាន ។

រាជ​ធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចូល​រួម​​ធ្វើ​ការ​ហ្វឹក​ហ្វាត់​​និង​ចូល​រួម​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​កាលពី​ថ្ងៃទី​២០ កញ្ញា នៅ​ទីលាន​​បាល់​ទាត់​​ក្រុង​បាង​កក​ ដែល​នាំ​ឱ្យ​ក្រុម​ Bankok Glass ឈ្នះ​ក្រុម BEC Tero Sasana 3-2 ​រួច​មក ​កុប​អុី​សា មានជំនឿ​ចិត្ត​ថា អាច​លេង​នៅក្នុង​ក្រុម​ល្បី​របស់​ថៃ​បាន ។​

កីឡាករ​ខ្សែ​ប្រយុទ្ធ​​របស់​ណា​ហ្គាខប ​វ័យ​១៩​ឆ្នាំ​​ រូប​នេះ ​បាន​និយាយ​ថា ទាំង​​ល្បឿន​និង​បច្ចេក​ទេស​លេង​គឺ​លោក​មិន​​ចាញ់​កីឡាករ​​ល្បីៗ នៅ​ក្នុង​ក្រុម ​Bankok Glass ​ឡើយ ។ ការ​ដែល​នាំ​ឱ្យ​លោក​មាន​ឱកាស​បានចូលរួម​ប្រកួត​នៅ​ក្នុង​ក្រុម​ល្បី​ ​Bankok Glass នាពេល​​នោះ​ គឺ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ហ្វឹក​ហាត់​១​ថ្ងៃ​ជាមួយ​ក្រុម ​Bankok Glass ​នៅ​ថ្ងៃទី​១៨ កញ្ញា ​រួច​មក ។​​

លោក​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​របស់​ណា​ហ្គា​ខប បាន​និយាយថា ​​លោក​ពិត​ជា​មាន​ការ​​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​​​កុប​អុីសា ​នៅ​ពេល​លោក​បាន​ឃើញ​ពី​របៀប​លេង​របស់​គេ​ស៊ី​សង្វាក់​គ្នា​ជា​​មួយ​មិត្ត​រួម​ក្រុម​​នៅ​ក្នុង​​ក្រុម​ ​Bankok Glass ​ទាំង​បច្ចេក​ទេស​និង​ល្បឿន​ គឺ​គេ​ធ្វើ​បាន​ល្អ​បំផុត ។ និយាយ​រួម​គឺ​ការ​សហការ​គ្នា​រវាង​មិត្ត​រួម​​​​ក្រុម​​ទាំង​អស់​តែ​ម្តង ដូច​ជាការ​បញ្ជូន​គ្រាប់​បាល់​ទៅ​ឱ្យ​​មិត្ត​រួម​ក្រុមធ្វើការ​ស៊ុត​បញ្ចូល​ទី​​បាន​សម្រេច​នោះ​គឺ​ជា​រឿង​ដែល​ល្អ​បំផុត ។​​

លោក Yeo WEE Han ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ទី​ផ្សារ​​​កីឡា​របស់​ណាហ្គាវើល បាន​ឱ្យ​ដឹង​​​ផង​ដែរ​ថា ទាំង​អស់​នេះ ​​គឺ​ជា​បទ​ពិសោធន៍​ដែល​កីឡា​ករ​ម្នាក់ៗ​ទទួល​បាន​​មិន​មែន​តែ​សម្រាប់​ក្រុម​ណាហ្គាខប​នោះ​ទេ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀតនោះ គឺ​ការ​ប្រើ​ប្រាស់​បទ​ពិសោធន៍​​​ទាំង​នេះ​ឱ្យ​ក្លាយ​ជា​កីឡាករ​អាជីព​ នា​ពេល​​អនាគត​សម្រាប់​កម្ពុជា។ នេះ​គឺ​ជា​លើក​ទី១ ​ហើយ ដែល​ណាហ្គា​វើលរៀបចំ​ឱ្យ​មាន​ការទៅ​ចូល​រួម​​​ធ្វើ​ការ​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​ជាមួយ​​​​ក្រុម​ដទៃ​ទៀត នៅ​ក្នុង​តំបន់​​អាស៊ាន បាន​ន័យ​ថា កីឡាករ​​​ដែល​លេង​នៅក្នុង​ក្រុម​ណាហ្គា​ខប នឹង​មានឱកាស​​​ហ្វឹកហាត់​ និង​បង្ហាញ​សមត្ថភាព​បាន​គ្រប់​ៗគ្នា​ជា​បន្ត​បន្ទាប់​នៅ​ក្រៅ​ប្រទេស ។​

លោក  Surachai Jaturaputtarapong គ្រូ​បង្ហាត់​របស់​ ​Bankok Glass ​មានការ​កោត​សរ​សើរ​យ៉ាងខ្លាំង​ដល់​ខ្សែ​ប្រយុទ្ធ​កុប​ អុីសា ដែល​អាច​លេង​ស៊ី​សង្វាក់​គ្នា​ជាមួយ​កីឡាករ​ទាំង​អស់​នៅក្នុង​ក្រុម​ ​Bankok Glass ​របស់​លោក ៕