ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសា​ខាកាក​បាទ​ក្រហម​ខណ្ឌ​ឫស្សី​កែវ​រួម​ជា​មួយ​ព្រះ​តេជ​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ចែក​អំណោយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មា​ធិការ​អនុសាខា​កាក​បាទ​ក្រហម​កម្ពុជាខណ្ឌ​ឫស្សី​កែវ​រួម​ជា​មួយ​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ​បាន​នាំ​យកអំណោយ​​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ទៅ​ចែក​ជូនដល់​ប្រជា​ពលរដ្ឋ​​ក្រី​ក្រ​ចាស់​ជរា និង​​ផ្ទុក​មេ​រោគ​អេដស៍ចំនួន​១០​គ្រួ​សារ​ដែល​រស់​នៅ​ក្នុង​មូល​ដ្ឋាន សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

ពិធី​នេះ​បាន​រៀប​ចំធ្វើ​ឡើង​នៅ​ក្នុង​​វត្ត​ញាណ​រង្សី​ ស្ថិត​ក្នុង​សង្កាត់​​ទួល​សង្កែ​ដោយ​មាន​ការ​​និមន្ត​ និង​​អញ្ជើញ​​ចូល​រួម​​ចែក​​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ខឹម​ សម្បត្តិ ជា​ប្រធាន​​​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា និង​ជា​ចៅ​អធិការ​វត្ត​ញាណ​រង្សី និង​លោក​ជា ពិសី ​ប្រធាន​គណៈ​កម្មាធិការ​អនុសាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខណ្ឌ​ឫស្សី​កែវ ព្រម​ទាំង​ព្រះ​សង្ឃ​ និង​សមាជិក​សមាជិកា​​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ឫស្សី​កែវ​យ៉ាង​ច្រើន​កុះ​ករ ។

​អំណោយ​ចែក​ជូន​នាឱកាស​នោះ​ក្នុង​មួយ​គ្រួ​សារ​ទទួល​បាន​អង្ករ​​២៥​គីឡូ​ក្រាម គ្រឿង​ឧបភោគ​បរិភោគ និង​វត្ថុ​​ប្រើ​ប្រាស់​សរុប​ចំនួន​២៥​មុខ ព្រម​ទាំង​​ថវិកា​៥​ម៉ឺន​រៀល ។ អំណោយ​ទាំង​នេះ​ជា​អំណោយ​កាក​​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​​ឫស្សី​កែវ ។ ដោយ​ឡែក​សហគមន៍​មូល​និធិ​នគរ​កាយ​វត្ត​​ព្រះ​ពុទ្ធ​​សាសនា​កម្ពុជា​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួ​សារ​​ថវិកា​៥​ម៉ឺន​រៀល អង្ករ​២៥​គីឡូ​ក្រាម និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕