កាលពីថ្ងៃចន្ទទី២៤ កញ្ញា តម្លៃប្រេងធ្លាក់ចុះនៅក្នុងទីផ្សារអាស៊ី ដោយសារហ៊ុនក្នុងតំបន់ធ្លាក់ចុះនិងក្តីបារម្ភបន្តកើនមានចំពោះវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូ ។តម្លៃប្រេងនៅទីក្រុងញូវយ៉កធ្លាក់១,០១ដុល្លារមក៩១,៨៨ដុល្លារក្នុង១បារ៉ែល ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុនBrent អង់គ្លេសធា្លក់៩៤សេនមក១១០,៤៨ដុល្លារក្នុង១បារ៉ែល។
លោកវិចទ័រ សាំ (Victor Shum) អ្នកវិភាគរបស់ក្រុមហ៊ុនថាមពលPurvin and Gertz មានមូលដ្ឋាននៅទីក្រុងសិង្ហបុរីនិយាយថា ការធ្លាក់ចុះតម្លៃប្រេងនេះវាមិនមានអ្វីភ្ញាក់ផ្អើលទេ ព្រោះថាផ្សារហ៊ុននៅអាស៊ីក៏កំពុងធ្លាក់ចុះដែរ ។ លោកថា ការខ្វែងគំនិតគ្នារវាងបារាំងនិងអាល្លឺម៉ង់ពីការដោះស្រាយវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូនៅតែជាក្តីបារម្ភសម្រាប់វិនិយោគិន ។ ក្តីកង្វល់ចំពោះតំបន់ចាយប្រាក់អឺរ៉ូបានបណ្តាលឱ្យមានការលក់ហ៊ុនមួយចំនួននៅអាស៊ី ហើយវាក៏ពាក់ព័ន្ធនឹងតម្លៃប្រេងនាពេលអនាគតផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី២២ កញ្ញា ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់និងលោកស្រីអធិការបតីអាល្លឺម៉ង់អង់ហ្គីឡា ម័រហ្គែលមានការខ្វែងគំនិតគ្នាពីគោលការគ្រឹះក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបំណុលដោយរឹតបន្តឹងការត្រួតពិនិត្យលើវិស័យធនាគារអឺរ៉ុប ៕
ចែករំលែកព័តមាននេះ