ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​សេដ្ឋកិច្ច​​ចិន​​នឹងមាន​ស្ថិរភាព​​នៅក្នុង​​ត្រីមាស​ទី​៤

12 ឆ្នាំ មុន

ក្រុម​អ្នកជំនាញ​ការចិន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៣ កញ្ញា ​ថា ​ភាព​យឺតយ៉ាវ​នៃ​កំណើន​សេដ្ឋកិច្ចចិន​នឹង​ត្រូវ​បាន​ទប់​ស្កាត់​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​នេះ​​​បន្ទាប់​​ពី​​មាន​វិធាន​ការ​​​របស់​រដ្ឋា​ភិបាល​ ប៉ុន្តែ​ភាព​មិន​​ប្រាកដ​ប្រជា​នៅ​តែ​មាន​​​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​ខាង​មុខ។

ក្រុម​អ្នកជំនាញ​ការចិន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៣ កញ្ញា ​ថា ​ភាព​យឺតយ៉ាវ​នៃ​កំណើន​សេដ្ឋកិច្ចចិន​នឹង​ត្រូវ​បាន​ទប់​ស្កាត់​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​នេះ​​​បន្ទាប់​​ពី​​មាន​វិធាន​ការ​​​របស់​រដ្ឋា​ភិបាល​ ប៉ុន្តែ​ភាព​មិន​​ប្រាកដ​ប្រជា​នៅ​តែ​មាន​​​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​ខាង​មុខ។

​គេរំពឹង​ថា សេដ្ឋកិច្ច​ចិននឹង​កើន​៧,៧% ​នៅ​ក្នុង​ត្រី​មាស​ទី​៣ ឆ្នាំ​២០១២​នេះ ​ខណៈ​ដែល​កំណើន​ពេញ​មួយ​ឆ្នាំ​មាន​​អត្រា​៧,៨% ​។ ​នេះ​បើ​តាម​មជ្ឈ​មណ្ឌល​ចិន​នៅក្នុងសេដ្ឋកិច្ច​ពិភព​លោក​(CCWE)​ឱ្យដឹង​ ។ ​កាលពី​ត្រីមាស​​ទី​២​សេដ្ឋកិច្ច​ចិន​ធ្លាក់​ដល់​៧,៦%​ដែល​ជា​ល្បឿន​មួយ​យឺត​យ៉ាវ​បំផុត​នៅ​ក្នុង​រយៈ​ពេល​ជាង​៣​ឆ្នាំ​កន្លង​មក​នេះ ​។ CCWE ​និយាយ​ថា ​ការធ្លាក់​ចុះ​កំណើន​នៅ​ក្នុង​ត្រីមាសទី​៣ គឺជាលទ្ធ​ល​នៃ​ការ​ថម​ថយ​ការ​វិនិយោគ​ទ្រព្យ​សកម្ម ​ជាពិសេស​វិស័យ​អចល​ន​ទ្រព្យ​ដែល​នឹង​មាន​ការ​ផ្លាស់​ប្តូរ​បន្ទាប់ពី​រដ្ឋា​ភិបាល​ចាប់​ផ្តើម​​អនុម័ត​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច ។ ​

គួរបញ្ជាក់​ថា ​កាលពី​ដើមខែ​នេះ ​គណៈ​កម្មា​ធិការអភិវឌ្ឍ​ន៍​និងកំណែទម្រង់​ជាតិ​បាន​អនុម័ត​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​ជាង​១លាន​លាន​យាន់ ​ទៅ​លើ​ផ្នែក​ផ្លូវ​ហាយ​វ៉េ​កំពង់​ផែ​ ផ្លូវ​ដែក ​បណ្តេញ​ទឹក​ស្អុយ ​និងរោង​ចក្រ​កែច្នៃ​កាក​សំណល់​នៅ​ក្នុង​ប្រទេស​ ។ ​យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ចិន​នៅ​តែ​មាន​សក្តានុពល​ដើម្បី​កំណើន​សេដ្ឋកិច្ច​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​វែង​​និង​មធ្យម ​​ហើយ​នគរូបនីយ​កម្ម​នឹងក្លាយ​ជាសន្ទុះ​មួយ​សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត ​។ ​CCWE ប៉ាន់ស្មាន​ថា ​ផលិត​ផល​ក្នុងស្រុក​សរុប​របស់​ចិន​នឹងកើន ៨,២% ​នៅក្នុងឆមាស​ទី​មួយ​​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ហើយ​ឆ្នាំ​២០១៣ ខាង​មុខ​នឹងកើន​៨%​ ។

​​យ៉ាងណា​ក៏ដោយ​ CCWE និយាយ​ថា ​សេដ្ឋកិច្ច​ចិន​ក៏ប្រឈម​មុខនឹង​ហានិភ័យ​ធំដែរ​រួម​មាន​កោលាហលនយោបាយ​សាកល​និង​ជម្រើស​មានកំណត់​នៅ​ក្នុងការបង្កើត​គោល​នយោបាយ​រូបិយវត្ថុ ។