ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​​ជាតិ​​ដាណឺម៉ាក ​ម្នាក់ដេកស្លា.ប់​​ក្នុង​ផ្ទះ​សំណាក់ CITY CAMPUS

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ដាណឺម៉ាក​ ម្នាក​់ត្រូវ​បាន​ប្រពន្ធ​ឃើញ​ដេក​ស្លា.ប់​​នៅ​លើគ្រែ​​ពូក​ក្នុង​បន្ទប់​លេខ​​៦ ជាន់​ទី​១ នៃ​ផ្ទះ​​សំណាក់ CITY CAMPUS ដែល​មាន​ទីតាំង​លេខ​២បេ ​ផ្លូវ​លេខ​៩០ ​ភូមិ​ទី ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​​៨​និង​១០​នាទី​​ព្រឹកថ្ងៃទី​​២៥ កញ្ញា ២០១២ ខណៈ​ពេល​ប្រពន្ធ​​ភ្ញាក់​ពី​ដំណេក​​ហើយ​ដាស់​ប្តី​ឱ្យ​ក្រោក​ឡើង ។

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ដាណឺម៉ាក​ ម្នាក​់ត្រូវ​បាន​ប្រពន្ធ​ឃើញ​ដេក​ស្លាប់​​នៅ​លើគ្រែ​​ពូក​ក្នុង​បន្ទប់​លេខ​​៦ ជាន់​ទី​១ នៃ​ផ្ទះ​​សំណាក់ CITY CAMPUS ដែល​មាន​ទីតាំង​លេខ​២បេ ​ផ្លូវ​លេខ​៩០ ​ភូមិ​ទី ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​​៨​និង​១០​នាទី​​ព្រឹកថ្ងៃទី​​២៥ កញ្ញា ២០១២ ខណៈ​ពេល​ប្រពន្ធ​​ភ្ញាក់​ពី​ដំណេក​​ហើយ​ដាស់​ប្តី​ឱ្យ​ក្រោក​ឡើង ។

ជនជាតិ​​ដាណឺម៉ាក​​ដែល​ស្លាប់​​ក្នុង​ផ្ទះ​​សំណាក់​ខាង​លើ​ត្រូវគេ​ស្គាល់​​ឈ្មោះ HANSEN CARSTEN ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ​កាន់​លិខិត​ឆ្លង​​ដែន​លេខ​​២០៣៨៧១៤៧៣ ​ចូល​មក​​ស្នាក់​នៅក្នុង​​​ផ្ទះ​​សំណាក់​​​ ជា​មួយ​ប្រពន្ធ​​ កាល​ពី​វេលា​ម៉ោង​​១​រសៀល​ថ្ងៃទី​​២៤ កញ្ញា ២០១២ ជាអ្នក​ទេស​ចរ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕