ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​អ៊ិស្លាម​និយម​អាប៊ូហាម​ហ្សា​នឹងធ្វើ​បត្យា​ប័ន​ទៅ​អាមេរិក​

12 ឆ្នាំ មុន

​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ​បាន​​សម្តែង​ពី​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បត្យា​ប័នឱ្យ​​​បាន​ឆាប់​រហ័ស​​បំផុត​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​នូវ​ជន​អ៊ិស្លាម​និយម​ជ្រុល​លោក​អា​ប៊ូ​ហាម​ហ្សា​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​នៅទី​នោះ​រូបគេ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម ​។ អង់គ្លេស​អះ​អាង​បែប​នេះ​ក្រោយ​ការ​បដិសេធ​របស់​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​នូវការ​តវា៉​ជំទាស់​របស់គេ ​។

​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ​បាន​​សម្តែង​ពី​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​បត្យា​ប័នឱ្យ​​​បាន​ឆាប់​រហ័ស​​បំផុត​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​នូវ​ជន​អ៊ិស្លាម​និយម​ជ្រុល​លោក​អា​ប៊ូ​ហាម​ហ្សា​ទៅ​កាន់​សហរដ្ឋអាមេរិក​ដែល​នៅទី​នោះ​រូបគេ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម ​។ អង់គ្លេស​អះ​អាង​បែប​នេះ​ក្រោយ​ការ​បដិសេធ​របស់​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​នូវការ​តវ៉ា​ជំទាស់​របស់គេ ​។

តុលាការ​​ក្រុង​ស្ត្រាស្បួរ​បាន​បើក​ផ្លូវ​ឱ្យ​ធ្វើ​បត្យា​ប័ន​អតីត​អីុ​ម៉ាម​​នៃ​ព្រះ​វិហារ​FINSBURY PARK (ភាគខាង​ជើ​ងក្រុង​ឡុងដ៏​)​រូប​នេះ​និងជន​ជាប់​ចោទ​ជា​ភេរវករ​៤នាក់​ទៀត​ដោយ​រក្សា​ទុក​ជាស្ថាពរ​នូវការកាត់​ក្តី​កាលពី​ថ្ងៃ​ទី​១០​ មេសា ​កន្លង​មក​​នេះ​​ ។ ​សេចក្តី​សម្រេច​ចិត្ត​នោះ​​បាន​បញ្ចប់​កា​រ​តស៊ូ​ខាង​ផ្លូវ​ច្បាប់​​​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ ៕