ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​ដឹក​គ្រញូង​​លោត​ឆត្រ​​ ជាប់​អន្ទាក់​​មេព្រៃ​កណ្តាល​អធ្រាត្រ​

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ​រថយន្ត​កាមរី​​ពណ៌ខ្មៅ ​មួយ​គ្រឿង​ដឹក​ឈើ​​គ្រញូង​​ពេញ​ត្រូវ​មន្ត្រី​រដ្ឋ​បាល​​ព្រៃឈើ​​ស្ទាក់​​ចាប់​បាន​​ កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​​២៤ កញ្ញា ​២០១២ ​ចំណុច​​ស្ពាន​ថ្ម​ អូរ​ចាល់​វ៉ាល់ ​ស្ថិតក្នុង​​ភូមិ​ស្ថាពរ​ សង្កាត់​​កំពង់​​ប្រណាក់ ក្រុង​ព្រះវិហារ ។

​ប្រភព​​ព័ត៌​មាន​​ឱ្យ​​ដឹងថា ​រថយន្ត​ដឹក​ឈើ​​គ្រញូងនេះបើក​ចេញពី​ចំណុច​តំបន់​ចាក់​ច្រែង​​ខាង​លិច​ប្រាសាទព្រះវិហារ​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ ​លុះ​មក​

ខេត្ត​ព្រះវិហារ​ ៖ ​រថយន្ត​កាមរី​​ពណ៌ខ្មៅ ​មួយ​គ្រឿង​ដឹក​ឈើ​​គ្រញូង​​ពេញ​ត្រូវ​មន្ត្រី​រដ្ឋ​បាល​​ព្រៃឈើ​​ស្ទាក់​​ចាប់​បាន​​ កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​​២៤ កញ្ញា ​២០១២ ​ចំណុច​​ស្ពាន​ថ្ម​ អូរ​ចាល់​វ៉ាល់ ​ស្ថិតក្នុង​​ភូមិ​ស្ថាពរ​ សង្កាត់​​កំពង់​​ប្រណាក់ ក្រុង​ព្រះវិហារ ។

​ប្រភព​​ព័ត៌​មាន​​ឱ្យ​​ដឹងថា ​រថយន្ត​ដឹក​ឈើ​​គ្រញូងនេះបើក​ចេញពី​ចំណុច​តំបន់​ចាក់​ច្រែង​​ខាង​លិច​ប្រាសាទព្រះវិហារ​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦២ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​​ត្រូវ​សមត្ថ​កិច្ច​​រដ្ឋបាល​​ព្រៃឈើ​​ត្បែង​មាន​ជ័យ​​ និងសង្កាត់​​ព្រៃ​ឈើ​​កន្ទួត​ស្ទាក់​ចាប់​បានតែម្តង ។ ​ភ្លាមៗ​​​អ្នក​បើក​បរ និង​ព្រូ​បាន​​នាំគ្នា​បើក​ទ្វារ​រថយន្ត​​ចុះដាក់​មេប្រូច​គេច​ខ្លួន​បាត់​ស្រមោល ។  ចំណែក​​រថយន្ត​ត្រូវ​​សមត្ថកិច្ច​យក​ទៅរក្សាទុក​​នៅ​ស្នាក់​ការ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ព្រះវិហារ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕