ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិននិង​ជប៉ុន​ចរចាគ្នា​កម្រិត​អនុរដ្ឋ​មន្ត្រី​

12 ឆ្នាំ មុន

ក្រសួង​ការបរទេស​ចិន​អះ​អាង​កាលពី​ថ្ងៃទី​២៤ ​កញ្ញា ​ថា​ចិននិងជប៉ុន ​​ធ្វើ​ការ​ពិគ្រោះ​​ពិភា​ក្សា​​គ្នា​កម្រិត​អនុរដ្ឋ​មន្ត្រី​​ស្តី​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី។​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​ចិន​លោក​ហុង​ឡី​ថ្លែងថា ​តា​មសំណើ​​របស់​ជប៉ុន និង​យល់​ព្រម​ទទួល​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​​ជប៉ុនលោក ​ជីកែវ​ កាវ៉ែ ​ដែល​មក​​បំពេញ​ទស្សន​កិច្ច​​នៅ​​ចិន​នា​ថ្ងៃទី​២៤ និង២៥ កញ្ញា ​។

អ្នកនាំពាក្យ​រូប​នេះ​បន្តថា ​អនុរដ្ឋ​មន្ត្រី​ការ​បរ​ទេស​ចិន​លោក​ហ្សាង ​ហ្ស៊ី​ជុន ​​ជួប​ពិភាក្សា​ជា​មួយ​​លោក​ជី​កែវ​កា​វ៉ែ ស្តី​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ ពិសេ​ស​ស្តីពី​បញ្ហា​ប្រជុំ​កោះ​ឌីអាវ​យូ​-សេន​កាគូ ​។ ក្នុង​ពេល​ជួប​ពិគ្រោះ​​ពិភាក្សា​គ្នានោះ​ចិន​នឹង​បង្ហាញ​ពី​ជំហ​រ​ដ៏​មហោឡាវិក របស់​ខ្លួន​លើ​បញ្ហា​ប្រជុំ​កោះ​​នេះ​ហើយ​នឹង​អំពាវនាវ​ដល់​ភាគី​ជប៉ុនឱ្យ​កែ​ប្រែ​កំហុសឆ្គង​របស់​ខ្លួន​រួច​​​ធ្វើការ​ខិត​ខំ​ប្រឹង​ប្រែង​​​នានាដើម្បី​កែលម្អ​ទំនាក់​ទំនង​ជា​មួយ​គ្នា ​។

​ទំនាក់​ទំនង​​រវាងក្រុង​តូក្យូ​និងក្រុង​ប៉េកាំង​ធ្លាក់​ចុះ​ដុនដាន​ខ្លាំង​ក្រោយការ​​ប្រកាស​ពី​​ផែន​ការ​ធ្វើ​ជា​​តូបនីយកម្ម​​ប្រជុំកោះ​ឌីអាវយូ​ ជប៉ុន​ហៅ​សេនកាគូ​កាលពី​ដើម​ខែ​នេះ ​ដែល​សកម្ម​ភាព​នោះ​ត្រូវបាន​ចិន​ចាត់​ទុក​ថា​​ជាការរំលោភ​បំពាន​ដល់​អធិប​តេយ្យ​ភាព​ដែន​ដីរបស់​ខ្លួន​លើ​ប្រជុំ​កោះ​នោះ ៕