ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​ស៊ីរី​​​87.774នាក់​ភៀស​ខ្លួន​​ទៅកាន់​តួកគី​

12 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​​​ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​​តួកគីANKARAរាយ​ការណ៍​​កាល​ពី​ថ្ងៃ​​ទី​២៤ កញ្ញា​ថា ពលរដ្ឋ​​ស៊ីរី​​សរុប​​​​​ដល់​ទៅ​​​៨៧.៧៧៤​​​​នាក់​ បច្ចុប្បន្ន​​​​​រត់​ភៀស​​ខ្លួន​ទៅកាន់​​តួក​គី​ ។

សេចក្តី​​​ប្រកាស​នេះ​ចេញ​ផ្សាយ​​​​ដោយ​ការិយា​ល័យ​​​គ្រប់​គ្រង​​​ស្ថានភាព​​បន្ទាន់​និង​គ្រោះ​មហន្ត​រាយ​​​​របស់​​នាយក​រដ្ឋ​មន្ត្រី​​​តួកគី​ គូស​

ក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​​​ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​​តួកគីANKARAរាយ​ការណ៍​​កាល​ពី​ថ្ងៃ​​ទី​២៤ កញ្ញា​ថា ពលរដ្ឋ​​ស៊ីរី​​សរុប​​​​​ដល់​ទៅ​​​៨៧.៧៧៤​​​​នាក់​ បច្ចុប្បន្ន​​​​​រត់​ភៀស​​ខ្លួន​ទៅកាន់​​តួក​គី​ ។

សេចក្តី​​​ប្រកាស​នេះ​ចេញ​ផ្សាយ​​​​ដោយ​ការិយា​ល័យ​​​គ្រប់​គ្រង​​​ស្ថានភាព​​បន្ទាន់​និង​គ្រោះ​មហន្ត​រាយ​​​​របស់​​នាយក​រដ្ឋ​មន្ត្រី​​​តួកគី​ គូស​បញ្ជាក់​ថា ​​បណ្តា​ជន​ភៀស​ខ្លួន​​ស៊ី​រី​​​​ ស្នាក់​នៅ​​ភាគ​ច្រើន​​​ក្នុង​​បណ្តា​ខេត្ត​​ភាគ​ខាង​ត្បូង​​​ប្រទេស ។ ការិយាល័យ​​​​នោះ​បន្ត​ថា​​​​​​​ ពលរដ្ឋ​​ស៊ីរី​​​​ដែល​ភៀស​ខ្លួន​​​មក​កាន់​តួកគី​​​​​ទទួល​បាន​ស្បៀង​​​​​ ការ​ព្យាបាល​ជំងឺ​​ កិច្ច​ការ​ពារ​​សន្តិសុខ​​ សកម្មភាព​​​សង្គម​​នានា ​ការ​អប់​រំ​ សេវា​កម្ម​សាសនា​ ព្រម​ទាំង​​​​សេវាកម្ម​​គមនាគមន៍ ។

សរុប​​ពល​រដ្ឋ​​​ស៊ីរី​​​​ដល់​ទៅ​​១២៧.០៥៣​​​នាក់​បាន​ចូល​មក​ក្នុង​ប្រទេស​​​តួក​គី​​​ តាំង​ពី​​​ពេល​ចាប់​ផ្តើម​​​​មាន​វិបត្តិ​​​កាល​ពី​​​​១៨​ខែ​​មុន​មក​ហើយ​ ៣៩.២៧០​នាក់​បាន​វិល​ចូល​​ស៊ីរី​​វិញ​តាម​ការ​សម្រេច​​ចិត្ត​របស់​ពួក​គេ​ ៕