ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ ​បញ្ចុះ​​បឋម​សិលា​​សាង​សង់​​សាលា​រៀន​មួយ​ខ្នង​នៅ​ឃុំ​គគីរធំ​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​ដោយ​មើល​ឃើញ​នូវការ​លំបាក​ក្នុង​​ការ​សិក្សា​របស់​កុមារា​ កុមារី​ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​​កោះ​តេជោ ឃុំ​គគីរធំ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល កាល​ពី​ព្រឹកថ្ងៃ​ទី​២៤ កញ្ញា ​២០១២ ​លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ ​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​​តេជោ ហ៊ុន ​សែន​ និង​ជា​អគ្គ​នាយក​​កាំកុង​ត្រូល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​​បឋម​សិលា​​​កសាង​សាលា​បឋម​សិក្សា​មួយ​​ខ្នង​មាន​៦​បន្ទប់ ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ និង​កាត់​បន្ថយ​ការ​លំបាក​របស់​​

ខេត្ត​កណ្តាល​ ៖ ​ដោយ​មើល​ឃើញ​នូវការ​លំបាក​ក្នុង​​ការ​សិក្សា​របស់​កុមារា​ កុមារី​ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិ​​កោះ​តេជោ ឃុំ​គគីរធំ ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល កាល​ពី​ព្រឹកថ្ងៃ​ទី​២៤ កញ្ញា ​២០១២ ​លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ ​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​​តេជោ ហ៊ុន ​សែន​ និង​ជា​អគ្គ​នាយក​​កាំកុង​ត្រូល​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​​បឋម​សិលា​​​កសាង​សាលា​បឋម​សិក្សា​មួយ​​ខ្នង​មាន​៦​បន្ទប់ ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ និង​កាត់​បន្ថយ​ការ​លំបាក​របស់​​កុមារា កុមារី​​នៅ​ក្នុង​មូល​ដ្ឋាន ។

​លោក​ម៉ក់ ​ពេជ្ជ​រិទ្ធ ​បាន​មាន​ប្រសាសន៍​​​នា​ឱកាស​​នោះថា ​​​សាលា​រៀន​​មួយ​​ខ្នង​នេះ គឺជា​អំណោយ​​ដ៏ថ្លៃ​ថ្លា​របស់​​សម្តេច​​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន និង​លោក​ជំទាវ​​ដែល​​លោក​ទាំង​២​​តែង​តែ​យក​ចិត្តទុក​ដាក់​​គិតគូ​រ​ដល់​ការ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ទូទាំង​ប្រទេស ។

​លោក​អគ្គ​​នាយក​បាន​លើក​ឡើង​​ថា បើ​​គិត​តាម​ភូមិ​សាស្ត្រ​ភូមិ​កោះ​តេជោ នេះ គឺ​​មាន​ការ​លំបាក​ណាស់  ព្រោះ​វា​ជា​កោះ​មួយ​ស្ថិត​​នៅ​កណ្តាល​ទន្លេ​​មេគង្គ​ដែល​​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាក​ទាំង​ក្នុង​​ការ​ធ្វើ​ដំណើរ និង​រាល់​ការ​ទំនាក់​ទំនង​នានា ។ ​ដូច្នេះ​ហើយ​​បាន​ជា​សម្តេច និង​លោក​ជំទាវ​​យក​ចិត្ត​ទុក​ដាក់​គិតគូ​រដល់​​ការ​លំបាក​​របស់​ប្រជា​ពល​រដ្ឋ ហើយ​បាន​ផ្តល់​ជា​អំណោយ​​បន្តបន្ទាប់​​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​ភូមិ​​នេះ ។ ​​លោក​បញ្ជាក់​​ថា ចាប់​ពី​​ពេល​នេះ​ទៅ​មន្ត្រី​គណ​បក្ស​ប្រជាជនកម្ពុជា​ និង​អាជ្ញាធរ​មូល​ដ្ឋាន​​ត្រូវ​រួម​គ្នា​​ជួយ​កសាង​នូវ​សមិទ្ធ​ផល​​ទាំងឡាយ​ក្នុង​​ភូមិ​កោះ​តេជោ​នេះ ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ជួប​ការ​លំបាក​ ស្រប​តាម​អនុ​សាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕