ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចុង​ឆ្នាំ​នេះ អ្នក​វិនិយោគ​​ជប៉ុន​នឹង​សាង​សង់​ផ្សារ​ទំនើប​ធំ​មួយ​កម្ពស់​៤​ជាន់ ស្រូប​ទាញ​បុគ្គលិក​លើ​សពី​២០០០​នាក់

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហើបឲ្យ​ដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ យើង​នឹងមានក្រុមហ៊ុនវិនិ​យោគដ៏ធំនៅប្រទេសជប៉ុន​​បង្កើតផ្សារទំនើបមួយនៅកម្ពុជាដែល​ត្រូវការបុគ្គលិកបម្រើប្រមាណ​ជា២.០០០-៣.០០០នាក់ ។ សម្តេច​បាន​​បញ្ជាក់ដែរថា ផ្សារទំនើបនេះ ឈ្មោះ​ថា ផ្សារអ៊ីយ៉ុង មានកម្ពស់៤​ជាន់ ដែលនឹងចាប់​ផ្តើមដំណើរ​ការសាងសង់​នៅចុងខែធ្នូ

​រាជ​ធានី​ភ្នំពេញ ៖  សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហើបឲ្យ​ដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ យើង​នឹងមានក្រុមហ៊ុនវិនិ​យោគដ៏ធំនៅប្រទេសជប៉ុន​​បង្កើតផ្សារទំនើបមួយនៅកម្ពុជាដែល​ត្រូវការបុគ្គលិកបម្រើប្រមាណ​ជា២.០០០-៣.០០០នាក់ ។ សម្តេច​បាន​​បញ្ជាក់ដែរថា ផ្សារទំនើបនេះ ឈ្មោះ​ថា ផ្សារអ៊ីយ៉ុង មានកម្ពស់៤​ជាន់ ដែលនឹងចាប់​ផ្តើមដំណើរ​ការសាងសង់​នៅចុងខែធ្នូ ឆ្នាំ២០១២នេះ នៅជិតស្ថាន​ទូតរុស្ស៊ី ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន​ដោយចំណាយទឹកប្រាក់សាងសង់២០០លានដុល្លារ។

សម្តេចតេ​ជោនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងឱ្យ​ដឹង​បែប​​នេះ ខណៈ​​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីចែកសញ្ញាបត្រ​ជូន​ដល់និស្សិតថ្នាក់​បណ្ឌិត អនុ​បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាង​៥០០០នាក់ នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង នៅសាល​សន្និសីទមជ្ឈមណ្ឌលកោះ​ពេជ្រ កាលពីព្រឹកថ្ងៃទី២៥ កញ្ញា ២០១២នេះ ។

ជាមួយគ្នានេះដែរ សម្តេច​តេជោ បានថ្លែងកោតសរសើរដល់​អាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានជួយអន្តរា​គមន៍ទាន់ពេលវេលា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង នៅ​តាមបណ្តាខេត្តមួយចំនួនដូចជាខេត្តបន្ទាយ​មានជ័យ និងខេត្តព្រះវិហារជាដើម ។ ប៉ុន្តែ​ប្រព័ន្ធ​សម្ពាធទាប កំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅឡើយ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ​

យ៉ាងណាក៏ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងដែរថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០១២នេះ គឺមិនធ្ងន់ធ្ងរដូចចឆ្នាំមុននោះទេ។ ​