រាជធានីភ្នំពេញ ៖ អ្នកសារព័ត៌មាន ត្រូវបានគេចាត់ទុកថាជាអ្នកចូលរួមជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាពមួយ ចំណែកដែលការនិយាយបែបនេះ ត្រូវបានគេលើកឡើងក្នុងសិក្ខាសាលាមួយស្តីពី«លទ្ធផលបឋមនៃការស្រាវជ្រាវអំពីតួនាទីសារព័ត៌មានក្នុងការកសាងសន្តិភាព» ដែលបានធ្វើឡើងដោយអង្គការក្រុមការងារដោះស្រាយទំនាស់(កដទ) ដែលមានការចូលរួមពីអ្នកសារព័ត៌មានមកពីស្ថាប័នជាច្រើន ។ សិក្ខាសាលានេះបានធ្វើឡើងកាលពីថ្ងៃទី២៤ កញ្ញា ២០១២ នៅសណ្ឋាគារ ហីម៉ាវ៉ារី ភ្នំពេញ ស្ថិតក្រោមការគាំទ្ររបស់គណៈកម្មាធិការបម្រើក្វេគ័រអាមេរិកកាំង ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក មាស សុកែវ នាយកប្រតិបត្តិនៃអង្គការក្រុមការងារដោះស្រាយទំនាស់បានមានប្រសាសន៍ថា អង្គការធ្វើសិក្ខាសាលានេះឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន មានតួនាទីសំខាន់សម្រាប់ការចូលរួមកសាងប្រទេសជាតិ ឱ្យមានសន្តិភាពក្នុងសង្គម និងបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវដែលអង្គការខិតខំនាពេលកន្លងមក ហើយអ្នកសារព័ត៌មាន មានយុទ្ធសាស្រ្តយ៉ាងដូចម្តេចសម្រាប់ជួយកសាងសន្តិភាព ។
លោកបន្តថា អ្នកសារព័ត៌មានបានបញ្ចូលខ្លួនក្នុងការអភិវឌ្ឍប្រទេសឱ្យមានស្ថិរភាព សន្តិភាព ដោយពាក្យពេជន៍ដែលពួកគេនិយាយ ឬសរសេរក្នុងអត្ថបទរបស់ខ្លួន ។ អ្នកសារព័ត៌មានមិនត្រឹមតែចូលរួមកសាងប្រទេសជាតិនោះទេ ថែមទាំងបានបង្កើនចំណេះដឹងទៀតផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ