ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ទូរស័ព្ទ​គេ​និយាយ​រួច​យក​ទៅ​បាត់​​ ពេល​ម្ចាស់​ទារ​ទាញ​ដាវ​ដេញ​កា.ប់​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ក្មេង​ពាល​ក្នុង​ភូមិ​​​ម្នាក់​ខ្ចី​ទូរស័ព្ទ​មិត្ត​ភក្តិ​និយាយ​​ រួច​ក៏​យក​ទៅ​បាត់​ ពេល​ម្ចាស់​តាម​ទៅ​ទារ​ជន​នោះ​បាន​ទាញ​ដាវ​​ដេញ​កា.ប់​ផ្អើល​ពេញ​ភូមិ ឃើញ​ដូច្នោះ​​ម្ចាស់​ទូរស័ព្ទ​ក៏ ​ទៅប្តឹង​​សមត្ថកិច្ច​​ឱ្យ​ឃាត់​​ខ្លួន​តែ​ម្តង ។ ​ករណី​នេះ​​បាន​​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២២ កញ្ញា ២០១២ វេ​លា​ម៉ោង​​៩​យប់ នៅ​ហាង​កា​ហ្វេ​មួយ​កន្លែង​​ស្ថិត​​ក្នុង​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។

ខេត្ត​ពោធិ៍​សាត់​ ៖ ក្មេង​ពាល​ក្នុង​ភូមិ​​​ម្នាក់​ខ្ចី​ទូរស័ព្ទ​មិត្ត​ភក្តិ​និយាយ​​ រួច​ក៏​យក​ទៅ​បាត់​ ពេល​ម្ចាស់​តាម​ទៅ​ទារ​ជន​នោះ​បាន​ទាញ​ដាវ​​ដេញ​កាប់​ផ្អើល​ពេញ​ភូមិ ឃើញ​ដូច្នោះ​​ម្ចាស់​ទូរស័ព្ទ​ក៏ ​ទៅប្តឹង​​សមត្ថកិច្ច​​ឱ្យ​ឃាត់​​ខ្លួន​តែ​ម្តង ។ ​ករណី​នេះ​​បាន​​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​២២ កញ្ញា ២០១២ វេ​លា​ម៉ោង​​៩​យប់ នៅ​ហាង​កា​ហ្វេ​មួយ​កន្លែង​​ស្ថិត​​ក្នុង​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ។

ប៉ូលិស​​ប៉ុស្តិ៍​ឈើ​តុំ​ឱ្យ​ដឹង​ថា ក្មេង​ពាល​ដែលត្រូវចាប់​​ឃាត់​ខ្លួន​នោះឈ្មោះ​​សៃ ឆក ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ឃាត់​​ខ្លួន​ថ្ងៃ​ទី​២៣ វេ​លា​ម៉ោង​​៦​ព្រឹក​​តាម​ពាក្យ​បណ្តឹង​​របស់​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​នៅ វ៉ាន់​និត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​​-ឃុំ​កើត​ហេតុ​​ជា​មួយ​គ្នា​ដែល​បាន​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា វេ​លា​ម៉ោង​​៥​ល្ងាច​ ខណៈ​ខ្លួន​ (​នៅ​ វ៉ាន់​និត) កំពុង​អង្គុយ​ផឹក​កា​ហ្វេ​​ជា​មួយ​ឈ្មោះ​យក្ស និង​ឈ្មោះ​ហ៊ាង​ នៅ​តៀម​កា​ហ្វេ​​របស់​ឈ្មោះ​​តឿ ពេល​​នោះ​ឈ្មោះ​​ឆក (​ជន​សង្ស័យ) ដែល​ផឹក​កា​ហ្វេ​​ក្បែរ​គ្នា​នោះបាន​​ខ្ចី​ទូរស័ព្ទ​​របស់​ខ្លួន​និយាយ​​ទៅ​អ្នក​ផ្សេង​​មួយ​ភ្លែត លុះ​ពេល​និយាយ​ទូរស័ព្ទ​​ចប់​ឈ្មោះ​ឆក បាន​យក​​គេច​ខ្លួន​ទៅ​ណា​បាត់ ។ ស្អែក​ឡើង​​ថ្ងៃ​ទី​២៣ កញ្ញា ពេល​ខ្លួន​តាម​ទៅ​ទារ​​​ស្រាប់​តែ​ឈ្មោះ​ឆក​និយាយ​ថា ទូរស័ព្ទ​​នោះ​អញ​យក​ទៅ​បញ្ចាំ​គេ​បាត់​ហើយ អញ​មិន​ឱ្យ​អា​ឯង​​ទេ ចង់​​ធ្វើ​អី​អញ​ធ្វើ​ចុះ ។ ថា​ហើយ​គេ​ក៏ដើរ​ចេញ​ធ្វើ​ព្រ​ងើយ ពេល​ខ្លួន​ដើរ​តាម​ទារ​ស្រាប់​តែ​ឈ្មោះ​ឆក​នោះ​រត់​​ទៅ​យក​ដាវ​​មក​ដេញ​កាប់ ប៉ុន្តែ​​បាន​អ្នក​ភូមិ​​ជួយ​អន្តរាគមន៍​ បន​្ទាប់​មក​​ខ្លួន​ក៏​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕