ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​​ករ​ដេរ​តុក្ក​តា​យី​ហោហ្វីស​មែន​ខេម​បូឌា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ខែ​បង្គ្រប់

12 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ កម្ម​ករ​ជាង​៧០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ឱ្យ​ថៅ​កែ​​បើក​ប្រាក់​ខែ​បង្គ្រប់​តាម​កិច្ច​សន្យា​ កាល​ពី​​១០​ថ្ងៃ​មុន​ដែល​បើក​បាន​តែ​ពាក់​កណ្តាល​ហើយ​ពេល​ដល់​ថ្ងៃ​កំណត់​បែរ​ជា​នាំ​គ្នា​គេច​មុខ​​មិ​ន​បើក​ប្រាក់​ខែ​ឱ្យ​កម្ម​ករ​ទៅ​វិញ​ ។ ការ​ធ្វើ​កូដ​កម្ម​របស់​កម្ម​ករ​ខាង​លើ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ដែល​មុន​ដំបូង​ពួក​គេ​ធ្វើ​នៅ​មុខ​រោង​ចក្រ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​

រាជ​ធានីភ្នំ​ពេញ​ ៖ កម្ម​ករ​ជាង​៧០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ឱ្យ​ថៅ​កែ​​បើក​ប្រាក់​ខែ​បង្គ្រប់​តាម​កិច្ច​សន្យា​ កាល​ពី​​១០​ថ្ងៃ​មុន​ដែល​បើក​បាន​តែ​ពាក់​កណ្តាល​ហើយ​ពេល​ដល់​ថ្ងៃ​កំណត់​បែរ​ជា​នាំ​គ្នា​គេច​មុខ​​មិ​ន​បើក​ប្រាក់​ខែ​ឱ្យ​កម្ម​ករ​ទៅ​វិញ​ ។ ការ​ធ្វើ​កូដ​កម្ម​របស់​កម្ម​ករ​ខាង​លើ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ដែល​មុន​ដំបូង​ពួក​គេ​ធ្វើ​នៅ​មុខ​រោង​ចក្រ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ចុង​​ថ្នល់​ខាង​លិច សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​មក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវទៅ​ឈរ​មុខ​ទី​ស្នាក់​ការ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ទឹក​ថ្លា​ ដើម្បី​សុំ​ជួយ​អន្ត​រា​គមន៍​ ទើប​ថៅ​កែ​ព្រម​បើក​ប្រាក់​ខែ​ពាក់​កណ្តាល​ទៀត​ឱ្យ​ ។

កម្ម​ការិនី​ឈ្មោះ​ម៉ែត មុំ​ អាយុ​២៧​ឆ្នាំ តំណាង​ក្រុម​​កម្ម​ករ​តវ៉ា បាន​ឱ្យ​ដឹង​ថា កម្ម​ករ​ដែល​ធ្វើ​កូដ​កម្ម​ខាង​លើ​នេះ​ដោយ​សារ​តែ​តំណាង​និយោជក​ឈ្មោះ​ មិុច វួច​ខេង មាន​តួ​នាទី​ប្រធាន​គណនេយ្យ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ដោយ​ប្រាប់​ថា នៅថ្ងៃ​ទី​២៤ កញ្ញា នឹង​បើក​ប្រាក់​ខែ​ចំនួន​៥០​ភាគ​រយ​ បង្គ្រប់​លើ​ប្រាក់​ខែ ដែល​កម្ម​ករ​បាន​បើក​៥០​ភាគ​រយ​រួច​ហើយ​ នៅ​ថ្ងៃ​ទី​១៤​ កញ្ញា គឺ​ប្រាក់​សម្រាប់​ខែ​សីហា ។ កម្ម​ការិនី​រូប​នោះ​បាន​បន្ត​ថា ពេល​ដល់​​ថ្ងៃ​ទី​២៤​ កញ្ញា និយោជក​បែរ​ជា​មិន​បើក​ប្រាក់​ខែ​ចំនួន​៥០​ភាគ​រយ​បន្ថែម​ទៀត​តាម​កិច្ច​សន្យា​ បែរ​ជា​នាំ​គ្នា​គេច​មុខ​ពី​កម្ម​ករ​ទៅ​វិញ​ ដោយ​ប្រាក់​ខែ​កម្ម​ករ​ខ្លះ​មិនទាន់​បើក​មាន​ចាប់​ពី​៣០​ទៅ​៤០​ដុល្លារ​ និង​មាន​កម្ម​ករ​ខ្លះ​រហូត​ដល​់​៨០​ដុល្លារ​ទៀត​ផង ។

នៅរសៀលម៉ោង​៣​ថ្ងៃ​ទី​២៤​ កញ្ញា ក្រុម​កម្ម​ករ​បាន​មក​ឈរ​តវ៉ា​នៅ​មុខ​រោង​ចក្រ​ហើយ​បាន​ត្រៀម​ដើរ​ក្បួន​ទៅធ្វើ​ការ​តវ៉ា​នៅមុខ​ភូមិ​គ្រឹះ​សម្តេច​តេជោ​ ហ៊ុន សែន ថែម​ទៀត តែ​ដោយ​សារ​អាជ្ញា​ធរ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ មាន​លោក​ម៉ក់ ហុង​ អធិការ​ប៉ូលិស​ លោកជា ខេមា​ អភិ បាល​រង​ខណ្ឌ​សែន​សុខ​ និង​លោក​ប៉ែន​ ថុល​ មេ​ប៉ុស្តិ៍​សង្កាត់​ទឹក​ថ្លា ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​និយោជក​ និង​កម្ម​ករ​រហូត​ដល់​បាន​លទ្ធ​ផល​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​និយោជក​ នឹង​បើក​ប្រាក់​ខែ​ចំនួន​៥០ភាគ​រយ​បង្គ្រប់​ទៅ​ឱ្យ​កម្ម​ករ​ ៕