ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​​មុខ​តំណែ​​​ប្រធាន​​​មន្ទីរ​​កសិកម្ម​​​​ថ្មី​បន្ទាប់​ពី​​ប្រធាន​​ចាស់​ទទួល​​មរណ​ភាព

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​​​មាន​ជ័យ ៖​ លោក​យឿន ប៊ុន​ថា អនុ​ប្រធាន​​មន្ទីរ​​កសិកម្ម​ត្រូវ​​​បាន​​​ប្រកាស​​​​តែង​​តាំង​​ជា​ប្រធាន​​មន្ទីរ​​កសិក​​ម្ម​ខេត្ត បន្ទាប់​​​ពី​លោក​ប៉ែន ម៉ារ៉ាន់ឌី ប្រធាន​​មន្ទីរ​​ចាស់​​​បាន​ទទួល​​មរណ​ភាពកាល​​​ពី​អំឡុង​​ចុង​ឆ្នាំ​​២០១១ កន្លង​ទៅ ។ ពិធី​​នេះ​​បាន​​រៀប​ចំធ្វើ​​​នៅ​​សាលា​ខេត្ត កាល​ពី​​​ព្រឹក​ថ្ងៃ​​​ទី​​១៩ កញ្ញា ​​ក្រោម​​អធិ​​ប​តី​ភាព​​​លោក​​ឱម គឹម​ស៊ា រដ្ឋ​​​លេខា​ធិ​ការ​​​​ក្រសួង​​កសិកម្ម​​​ រុក្ខា​​​ប្រមាញ់ និង​​

ខេត្ត​ឧត្តរ​​​មាន​ជ័យ ៖​ លោក​យឿន ប៊ុន​ថា អនុ​ប្រធាន​​មន្ទីរ​​កសិកម្ម​ត្រូវ​​​បាន​​​ប្រកាស​​​​តែង​​តាំង​​ជា​ប្រធាន​​មន្ទីរ​​កសិក​​ម្ម​ខេត្ត បន្ទាប់​​​ពី​លោក​ប៉ែន ម៉ារ៉ាន់ឌី ប្រធាន​​មន្ទីរ​​ចាស់​​​បាន​ទទួល​​មរណ​ភាពកាល​​​ពី​អំឡុង​​ចុង​ឆ្នាំ​​២០១១ កន្លង​ទៅ ។ ពិធី​​នេះ​​បាន​​រៀប​ចំធ្វើ​​​នៅ​​សាលា​ខេត្ត កាល​ពី​​​ព្រឹក​ថ្ងៃ​​​ទី​​១៩ កញ្ញា ​​ក្រោម​​អធិ​​ប​តី​ភាព​​​លោក​​ឱម គឹម​ស៊ា រដ្ឋ​​​លេខា​ធិ​ការ​​​​ក្រសួង​​កសិកម្ម​​​ រុក្ខា​​​ប្រមាញ់ និង​​នេសាទ តំណាង​​​លោករដ្ឋ​មន្ត្រី​ ​ច័ន្ទ សារុន ​និ​ង​មាន​​អញ្ជើញ​​​ចូល​រួម​ពី​​លោក​​ប៉ិច សុខិន ​អភិ​បាល​​ខេត្ត ព្រម​​ទាំង​​មន្ត្រី​រាជ​ការ​​​​ជុំ​វិញ​​ខេត្ត​យ៉ាង​ច្រើ​ន​កុះ​ករ​​ ។

លោក​សូ សុជាតិ អនុ​ប្រធាន​​មន្ទីរ​​​កសិកម្ម​​​ខេត្ត បាន​​អាន​របាយ​ការណ៍​​ឱ្យ​ដឹង​ថា នៅ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ​ ក្នុង​ខែ​កក្ក​ដា​​ និង​ខែ​សីហា ​កន្លង​​ទៅ បាន​ជួប​ការ​​​រាំង​ស្ងួត​​​​ធ្វើ​​ឱ្យ​​មាន​ការ​ប៉ះ​​ពាល់​ដល់​ដំណាំ​​​ស្រូវ​ ។ បន្ទាប់​​​ពី​​​ជួប​​​គ្រោះ​រាំង​ស្ងួត​​ ក្រុម​ការ​ងារ​​​មន្ទីរ​កសិកម្ម​​​ខេត្ត​បាន​ចុះ​​ជួយ​ធ្វើ​​​ការ​សង្គ្រោះ​​​​ដំណាំ​​ស្រូវ​​​ដោយ​​បូម​ទឹក​ដាក់​​ស្រែ​ធ្វើ​​​ឱ្យ​ដំ​ណាំ​ស្រូវ​​មាន​​​​ការ​លូត​លាស់​​ល្អ​​​ឡើង​វិញ​​​បាន​​មួយ​​ចំនួន​​ តែ​​​ត្រូវ​​​​​ខូច​ខាត​​​ទាំង​ស្រុង​​​ចំនួន​​៧៥០​​ហិកតា ។ ដោយ​​ឡែក​​​ដំណាំ​រួម​​​ផ្សំ​ផ្សេង​​ៗ​​ពុំ​មាន​ការ​ខូច​ខាត​​​ធ្ងន់​ធ្ងរ​​​​​ទេ។

លោក​អនុ​ប្រធាន​​មន្ទីរ​​បាន​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​​​​នៅ​​​ក្នុង​​ខេត្ត​នេះ ​​​ភាគ​ច្រើន​​តែង​បង្ក​​​បង្កើន​ផល​​​ស្រូវតាម​​​​​បែប​​បុរាណ ​​គឺ​ពួក​គាត់​ភ្ជួរ​​​ ហើយ​​ព្រោះ​​​ចោល​ដោយ​មិន​មា​ន​​ភ្លឺ​​សម្រាប់​​​ទប់​ទឹក​​​ទេ ។​ បន្ទាប់​​មក​ ​មន្ទីរ​​​កសិកម្ម​​​​​ខេត្ត​បាន​ចុះ​​ទៅ​តាម​បណ្តា​​ស្រុក​​​ជា​ញឹក​ញាប់​ ​​ដើម្បី​​​បង្ហាត់​​​បង្រៀន​​ឱ្យ​ពួក​គាត់​​​យល់​ដឹង​ពី​បច្ចេក​ទេស​​​ថ្មី​​​ក្នុង​ការ​បង្ក​​បង្កើន​​​​​ផល​​​​ស្រូវ​ដូច​​ជា​ធ្វើ​​​ស្រែ​​ឱ្យ​មាន​​ភ្លឺ​សម្រាប់​​​ទប់​ទឹក ឬ​សម្រាប់​បូម​​ទឹក​ដាក់​​​រក្សា​​ទឹក​​ទុក​​ដើម្បី​​​ឱ្យ​ដំណាំ​ស្រូវ​​​លូត​លាស់​​បាន​​ល្អ​ ។ ជា​មួយ​​​នេះ​ក៏​បាន​​​ពន្យ​ល់​​ដល់​ពួក​គាត់ឱ្យ​​ចេះ​​​​ជ្រើស​​រើស​​ពូជ​ស្រូវ​ដែល​​ប្រើ​​ពូជ​​​តិច​ហើយ​​ទទួល​បាន​​​​​​ទិន្នផល​​ខ្ពស់ ។

បន្ទាប់​ពី​​​បាន​ប្រកាស​​​ចូល​កាន់​​មុខ​តំណែង​​ជា​ប្រធាន​​មន្ទីរ​​​កសិកម្ម​ខេត្ត លោក​យឿន ប៊ុនថា ​​បាន​​​ប្តេជ្ញា​​​​ខិត​​ខំ​​យក​ចិត្ត​ទុក​ដាក់​​បម្រើ​ប្រជា​ពល​រដ្ឋ​​​ឱ្យ​​អស់​ពី​​ចិត្ត​ពី​​​ថ្លើម ​និង​​យក​ចិត្ត​ទុក​ដាក់​​​​ពង្រឹង​​សាមគ្គី​ភាព​​ផ្ទៃ​​ក្នុង​​អង្គ​ភាព​​មន្ទីរ​​​កសិកម្ម​​​ឱ្យ​បាន​ល្អ​​ ​។ ជា​មួយ​​នេះ​​សហ​ការជា​មួយ​​មន្ទីរ​​នានា​ក្នុង​​​ខេត្ត​​​ឱ្យ​​បាន​រឹង​​​មាំ ​​ដើម្បី​​ឈាន​ទៅ​​​អភិ​វឌ្ឍ​​ន៍​ប្រទេស​ជាតិ​​​ឱ្យ​កាន់​តែ​​​មាន​ការ​រីក​ចម្រើន​​​ ។

ក្នុង​​ឱ​កាស​​​នោះ​ លោក​​ឱម គឹមសា៊ រដ្ឋ​​លេខា​ធិ​ការ​​​​ក្រសួង​​កសិកម្ម​​​ រុក្ខា​ប្រមាញ់ និង​​នេសាទ​ បាន​ផ្តាំ​ផ្ញើ​​​ដល់​​មន្ត្រី​​កសិកម្ម​​​ ជា​ពិសេស​​​​លោក​ប្រធាន​​មន្ទីរ​​ថ្មី បន្ទាប់​ពី​​បាន​​​ទទួល​មុខ​តំណែង​នេះ​​ត្រូវ​​បម្រើ​ប្រជា​ពល​រដ្ឋ ​​មិន​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​​ខក​ចិត្ត​​​នោះ​ទេ ។ ជា​មួយ​​នោះ​​​ត្រូវ​តែ​មាន​​ការ​សហ​​ការ​ឱ្យ​​បាន​ល្អ​​ជា​មួយ​​មន្ត្រី​ក្រោម​​ឱ​វាទ​​របស់​ខ្លួន​​​ និង​មន្ទីរ​​នានា​នៅ​​​ជុំ​វិញ​ខេត្ត​​ ជា​ពិសេស​​អាជ្ញា​ធរ​​ខេត្ត ​​​ដើម្បី​អនុវត្ត​​​យុទ្ធ​សាស្ត្រ​​​ចតុ​​កោណ​​​​​​របស់​រាជ​​រដ្ឋា​ភិបាល​​ក្នុង​​​ការ​អភិវឌ្ឍ​​​ប្រទេស​ជាតិ​​​ឱ្យ​មាន​ការ​រីក​ចម្រើន​​ ៕