ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក​កិច្ច​ប្រជុំ​គណៈកម្មការ​អន្តររដ្ឋា​ភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​​AICHR

12 ឆ្នាំ មុន

ខេត្តសៀ​ម​រាប​​ ៖ គណៈ​កម្មការ​អន្តររដ្ឋ​ា​ភិបាល​​​សិទ្ធិ​មនុស្ស​អាស៊ាន ( AICHR) ​​បាន​​​កិច្ច​ប្រជុំលើក​ទី១០​ ​​ស្តី​ពី​​សេចក្ដីព្រាង​សេចក្ដី​ប្រកាស​​សិទ្ធិ​មនុស្ស​​អាស៊ាន​ និងកិច្ចប្រជុំ​ផ្លូវ​ការលើក​ទី​១០​ ​នៅ​សណ្ឋាគារ​​អប្សរាអង្គ​រ ​ខេត្តសៀម​រាប​​ ពី​ថ្ងៃទី ​២១​ ដល់​ថ្ងៃទី​២៤​ កញ្ញា​​​ ។

ខេត្តសៀ​ម​រាប​​ ៖ គណៈ​កម្មការ​អន្តររដ្ឋ​ា​ភិបាល​​​សិទ្ធិ​មនុស្ស​អាស៊ាន ( AICHR) ​​បាន​​​កិច្ច​ប្រជុំលើក​ទី១០​ ​​ស្តី​ពី​​សេចក្ដីព្រាង​សេចក្ដី​ប្រកាស​​សិទ្ធិ​មនុស្ស​​អាស៊ាន​ និងកិច្ចប្រជុំ​ផ្លូវ​ការលើក​ទី​១០​ ​នៅ​សណ្ឋាគារ​​អប្សរាអង្គ​រ ​ខេត្តសៀម​រាប​​ ពី​ថ្ងៃទី ​២១​ ដល់​ថ្ងៃទី​២៤​ កញ្ញា​​​  ។

​កិច្ច​ប្រជុំ​ទាំងពីរ​នេះ​​ ​ដឹក​នាំ​ដោយ​​លោក​ ​ឱម ​យិុនទៀង​ ​ទេសរដ្ឋ​​មន្រ្តី​​ ប្រធាន​គណ​ៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ជា​តំណាង​​កម្ពុជា​​​ប្រចាំ​  គណៈកម្មការ​​អន្តររដ្ឋាភិបាល​​សិទ្ធិ​មនុស្ស​អាស៊ាន​​។​ ​​ក្នុង​ឆ្នាំ​នេះ​​ គណៈកម្មការអន្តររដ្ឋាភិបាល​​សិទ្ធិ​មនុស្ស​អាស៊ាន​​​ មមាញឹកក្នុង​ការ​រៀប​ចំ​​សេចក្ដី​​ព្រាង​​សេចក្ដី​ប្រកាស​​សិទ្ធិមនុស្ស​​អាស៊ាន​ ដែល​​ជា​ឯកសារ​​គោល​ទី​មួយ​ផ្នែក​សិទ្ធិ​​មនុស្ស​តំបន់​​  ។ ​ថ្នាក់ដឹក​នាំ​អាស៊ាន​​ ​មានគោល​ដៅ​​ធ្វើ​ឱ្យ​ចប់​​ និង​ប្រកាស​​ជាផ្លូវ​ការ​​នូ​វឯកសារ​នេះ​ក្នុង​ឆ្នាំ​២០១២​នេះ​ ក្នុងពេល​​ដែល​កម្ពុជា​​​ ជាប្រធានអាស៊ាន​ ។

​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន​ ​បាន​ប្រគល់​សេចក្ដីព្រាង​ជា​ផ្លូវ​ការ​​ជូន​រដ្ឋ​មន្រ្តី​​ការ​បរទេស​អាស៊ាន​​ ដើម្បីពិនិត្យ​​ដាក់ជូន​​ថ្នាក់​ដឹក​នាំ​អាស៊ាន​ ​​បន្ទាប់ពី​​មានកិច្ច​ពិគ្រោះ​​យោ​បល់​​ថ្នាក់តំបន់​​​ និង​ថ្នាក់​​ជាតិជាមួយ​​អ្នក​ជាប់​ពាក់ព័ន្ធ​ ។ ​​ការពិគ្រោះ​​យោបល់​ថ្នាក់តំបន់​​បាន​ធ្វើ​ឡើង​ជាមួយ​អង្គភាព​​តាម​វិស័យ​​របស់​អាស៊ាន​​​ សង្គមស៊ី​វិល​ ​និង​អ្នក​ជំនាញ​​សិទ្ធិមនុស្ស​ ។

គួររំលឹក​ថា ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិ​បាល​​​​សិទ្ធិ​មនុស្ស​​អាស៊ាន​ ​បាន​ដាក់​ជូន​​ទៅ​រដ្ឋ​មន្រ្តី​​​ក្រសួង​ការបរទេស​​អាស៊ាន​​នូ​វសេចក្ដី​ព្រាង សេចក្ដី​​ប្រកាស​សិទ្ធិ​មនុស្ស​​អាស៊ាន​ លើក​ទី​មួយ​​ក្នុងខែកក្កដា​ ​ឆ្នាំ​២០១២​ នាពេលប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេសអាស៊ាន​​(AMM) នៅរាជ​ធានី​ភ្នំពេញ ​៕