ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ​​នាគារ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ប្រឈម​​ការ​ជន់​លិច​​ដោយ​ទឹក​ជំនន់​​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​​ពន្ធនាគារ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ទី​តាំង​​ជាប់​នឹង​​​មាត់​ស្ទឹង​​សិរី​សោ​ភ័ណ​ ស្ថិ​ត​នៅ​​ភូមិ​គាប ​សង្កាត់​ទឹក​ថ្លា ​​ក្រុង​សិរី​សោ​ភ័ណ ​​កំពុង​តែ​ប្រឈម​​និង​​ការ​ជន់​លិច​​ដោយ​ទឹក​ជំនន់​​ហូរ​ធ្លាក់​​ពី​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ស្រុក​​អូរ​ជ្រៅ ​ដែល​ពេល​នេះ​​ស្ថាន​ភាព​​ទឹក​កំពុង​​ហូរ​​ឆ្លង​កាត់​​តាម​ដង​ស្ទឹង​​សិរី​សោភ័ណ​ ​និង​ស្ទឹង​​​អូរ​មួយ​ចំនួន​​ឆ្ពោះ​ទៅ​​កាន់​ដៃ​ទន្លេ​​សាប ។​

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​​ពន្ធនាគារ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ទី​តាំង​​ជាប់​នឹង​​​មាត់​ស្ទឹង​​សិរី​សោ​ភ័ណ​ ស្ថិ​ត​នៅ​​ភូមិ​គាប ​សង្កាត់​ទឹក​ថ្លា ​​ក្រុង​សិរី​សោ​ភ័ណ ​​កំពុង​តែ​ប្រឈម​​និង​​ការ​ជន់​លិច​​ដោយ​ទឹក​ជំនន់​​ហូរ​ធ្លាក់​​ពី​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ស្រុក​​អូរ​ជ្រៅ ​ដែល​ពេល​នេះ​​ស្ថាន​ភាព​​ទឹក​កំពុង​​ហូរ​​ឆ្លង​កាត់​​តាម​ដង​ស្ទឹង​​សិរី​សោភ័ណ​ ​និង​ស្ទឹង​​​អូរ​មួយ​ចំនួន​​ឆ្ពោះ​ទៅ​​កាន់​ដៃ​ទន្លេ​​សាប ។​

​បើ​តា​ម​​ប្រភព​ព័ត៌​មាន​​ពី​លោក​​វរ​សេនីយ៍​​​ឯក ​ហ៊ិន ​សុផល ​ប្រធាន​​ពន្ធ​នា​គារ​​ខេត្ត​​​​​បន្ទាយ​មាន​ជ័យ​​បាន​ប្រាប់​​ឱ្យ​ដឹង​នៅ​ព្រឹក​​ថ្ងៃ​ទី​​២៣ ​កញ្ញា ​​ថា ​ពន្ធ​នា​គារ​​ខេត្ត​​បន្ទាយ​​មាន​ជ័យ​​មាន​ទណ្ឌិត​​ និង​ពិរុទ្ធ​ជន​​ប្រុស​ ​ស្រី​​ជិត​​១.០០​០​នាក់ ​ហើយ​ពន្ធ​នា​គារ​នេះ​​កំពុង​តែ​ទទួល​រង​ផល​​ប៉ះ​ពាល់​​ពី​ទឹក​ជំនន់​​​​ហូរ​ហៀ​ចេញ​ពី​ស្ទឹង​​​សិរី​សោ​ភ័ណ​ ។ ពេល​នេះ​​ទឹក​ជំនន់​​ចាប់​​ផ្តើមហូរ​​​ជ្រាប​ចូល​​​ក្នុង​បរិវេណ​​អគារ​ពន្ធ​នា​គារ​ កាល​ពី​ល្ងាច​​ថ្ងៃ​​​​ទី​​២១ ​កញ្ញា ​។ ​លោក​និយាយ​​ថា​ រយៈ​​​ពេល​​១​​យប់​​ប៉ុណ្ណោះទឹក​មាន​​កម្ពស់​​ប្រមាណ​​​៦​តឹក ​លុះ​មក​ដល់​​ព្រឹក​ថ្ងៃ​ទី​​​២៣ ​​កញ្ញា ​ឆ្នាំ​​​២០១២ ​ទឹក​អាច​​ឈាន​ដល់​​កម្ពស់​​៨​តឹក​​រហូត​ដល់​​​​១ម៉ែត្រ​​ថែម​ទៀត ។​

លោក​បាន​បញ្ជាក់​​​ឱ្យ​ដឹង​​ទៀត​ថា ​ក្នុង​បន្ទប់​​ឃុំ​ខ្លួន​​របស់​អ្នក​​ទោស ​ទឹក​​ពុំ​​ទាន់​​ហូរ​ចូល​​ជ្រាប​ដល់​ក្នុង​​នៅ​ឡើយ​​​​ទេ ​ដោយ​យើង​មាន​​ម៉ា​ស៊ីន​​បូម​ទឹក​​​ចំនួន​២​គ្រឿង​​​​​កំពុង​​ដំណើរ​​ការ​បញ្ឆេះ​​​២​៤ម៉ោង​​ទល​់​នឹង​​២៤​ម៉ោង​ ដើម្បី​បូម​​រំដោះ​​ទឹក​ចេញ ។​​លោក​វរសេនីយ៍​​ឯក ហ៊ិន ​សុផល ប្រធាន​​ពន្ធ​នា​គារ​ខេត្ត​បាន​​ឱ្យ​ដឹង​​ទៀត​ថា ​យើង​​បាន​ត្រៀម​​ការុង​​ចំនួន​​១ម៉ឺន​ និង​ដី​ចំនួន​​​​១០​រថយន្ត​ហើយ​ជា​ស្រេច​ ដើម្បី​ធ្វើ​​ការ​ទប់​ទឹក​ និង​​ត្រៀម​​ខ្ចី​ម៉ា​ស៊ីន​​បូម​ទឹក​​ពី​ប្រជា​ពល​រដ្ឋ​​មួយ​ចំនួន​​​ទុក​សម្រាប់​​បូម​រំដោះ​​ទឹក​​ ប្រសិន​​ជា​ស្ថាន​ភាព​​​ទឹ​កនៅ​​តែ​បន្ត​​កើន​ឡើង​​ត​ទៅ​ទៀត​​នោះ​ ។

​លោក​បាន​​បញ្ជាក់​​ទៀត​ថា ​​ទណ្ឌិត​ ​និង​ពិរុទ្ធ​​ជន​​ដែល​ឃុំ​ខ្លួន​​ក្នុង​ពន្ធ​នា​គារ​​មាន​ចំនួន​សរុប​​​៩៧០​​នាក់ ​ហើយ​ពន្ធ​នា​គារ​​ខេត្ត​​ត្រូវ​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​​​៣​ឆ្នាំ​​ជាប់​គ្នា​​ចាប់​ពី​ឆ្នាំ​​២០១០​​,​​២០១១​ និង​​២០១២​​នេះ ។ ​​ក្នុង​នោះ​​ឃើញ​ថា​ឆ្នាំ​​២០១០​​ទទួល​រង​គ្រោះ​​ធ្ងន់​​​​ធ្ងរ​ជាង​គេ​ ។ ​ឆ្នាំ​​នេះ​លោក​​បាន​ធ្វើ​ការ​​លើក​ទំនប់​​​ទប់​​ទឹក​តាម​​របង​​​ជុំ​វិញ​អគារ​​ សង្ឃឹម​​ថា​ឆ្នាំ​​​​នេះ​​​ប្រហែល​​ពុំ​មាន​​ការ​រ​ង​​ប៉ះ​ពាល់​​ធ្ងន់​ធ្ង​រ​​ដូច​ឆ្នាំ​​២០១០​នេះ​​ទេ ។ ​ប៉ុន្តែ​​អ្វី​ដែល​​ជា​ការ​​​ព្រួយ​បារម្ភ​នោះ​គឺ​​ ​ខាង​ពន្ធ​​នាគារ​​កំពុង​​មាន​ការ​ខ្វះ​​ខាត​ចំណាយ​​ថវិកា​​​ទិញ​​​ប្រេង​​មា៉​ស៊ូត​សម្រាប់​​បូម​ទឹក​​រំដោះ​​ចេញ​ ពី​​ព្រោះ​​​​​ម៉ាស៊ីន​​បូម​ទឹក​២​គ្រឿង​​ដំណើរ​​ការ​​​២៤​ទល់​​២៤​ម៉ោង​​​​ ចាប់​ពី​​ថ្ងៃទី​​២១ ​ខែ​កញ្ញា ​រហូត​ដល់​​ថ្ងៃ​ទី​​២៣ ​មាន​រយ​ៈ​​ពេល​​៣​ថ្ងៃ​ ​​និង​បន្ត​​ដំណើរ​​ការ​រហូត​​ដល់​ពេល​​ទឹក​ស្រក​​វិញ​អស់ ។​

ទឹក​ជំនន់​​ក្នុង​ខេត្ត​​​បន្ទាយ​មាន​ជ័យ​​ចាប់​ផ្តើម​​ជន់​លិច​​ជា​បន្ត​បន្ទាប់​​ចាប់​ពី​​ថ្ងៃ​ទី​​១៥ ​ខែ​កញ្ញា ឆ្នាំ​​២០១២​ ​មក​ដល់​​​ថ្ងៃ​នេះ​​បង្ក​​​​ឱ្យ​មាន​​ផល​ប៉ះ​ពាល់​​លិច​លង់​មួយ​​ចំនួន​​ដល់​ដំណាំ​​កសិ​កម្ម​ ​ប្រព័ន្ធ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធ​​ដូច​ជា​ សំណង់ ​​ធារាសាស្ត្រ​ ​ស្ពាន​ ថ្នល់ ​សាលា​រៀន ​វត្ត​អារាម​ ​និង​លំនៅ​ឋាន​​ប្រជា​​ពល​រដ្ឋ​​​ ។ ក្នុង​នោះ​​ប្រជា​ពល​រដ្ឋ​​មួ​យ​ចំនួន​​ត្រូវ​បាន​​អាជ្ញា​ធរ​​​ជម្លៀស​​ចេញ​ទៅ​រក​​ទី​ទួល​សុវត្ថិ​ភាព​​ ។ ក្នុង​ចំណោម​​ស្រុក​-​ក្រុង​​ទាំង​​៩​ របស់​​ខេត្ត​​​បន្ទាយ​​មាន​ជ័យ​ ​ស្រុក​​ចំនួន​​២ ​និង​ក្រុង​​ចំនួន​​២​​ទទួល​រង​​​គ្រោះ​ ។ រួម​​មាន​​ក្រុង​ប៉ោយ​ប៉ែត​ ​ស្រុក​​អូរ​ជ្រៅ ​ស្រុក​ម៉ា​ឡៃ​ ​និង​ក្រុង​​សិរី​សោ​ភ័ណ​ ​ដោយ​ក្រុង​​សិរី​សោ​ភ័ណ​​ជន់​លិច​​ក្រោយ​គេ ។

​បើ​តាម​​ប្រភព​ព័ត៌​មាន​​ពី​អាជ្ញា​ធរ​​ខេត្ត​បន្ទាយ​មានជ័យ​និយាយ​​​​ថា​ ​មាន​មនុស្ស​​ក្មេង​ចាស់​​ចំនួន​​៨​នាក់​​ត្រូវ​លង់​ទឹក​​ស្លាប់ និង​​ឆក់​​ខ្សែ​ភ្លើង​​ស្លាប់​គ្រា​​ដែល​ទឹក​​ឡើង​នេះ ។​ប្រភព​​ដដែល​​​បាន​ឱ្យដ​ឹង​ថា ​មកដល់​ថ្ងៃ​ទី​​២៣ ​ខែ​កញ្ញា ឆ្នាំ​​២០១២​​ ស្ថាន​ភាព​ទឹក​​​​​​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ស្រុក​អូរ​ជ្រៅ​​មាន​ការ​​ស្រក​ចុះ​​មួយ​ចំនួន​ហើយ​​​ ។ ចំណែក​​ឯ​ក្រុង​សិរី​សោ​ភ័ណ​​វិញ​ទឹក​មាន​​ការ​កើន​ឡើង​​​ទទួល​រង​​ពី​ក្រុង​​ប៉ោយ​ប៉ែ​ត​ និង​ស្រុក​​អូរ​ជ្រៅ ៕​​