ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​សម្អាត​​ឆ្នេរ​អូរ​​ឈើ​ទាល​ក្នុង​​​កម្ម​វិធី​​​សម្អាត​​​ពិភព​លោក​

12 ឆ្នាំ មុន

​ខេត្ត​ព្រះ​​សី​​ហនុ​ ៖ នៅតំបន់កម្សាន្ត​ឆ្នេរ​សមុទ្រអូរឈើទាល នាព្រឹកថ្ងៃទី២៣ កញ្ញា កន្លង​ទៅនេះ​ មន្ទីរបរិស្ថានខេត្ត អង្គការ​ម្លប់​តាប៉ាង សហការជាមួយអង្គការ LET US CREETE ដោយមានការចូលរួមពីអាជីវករ​​ជាជន​ជាតិ​បរទេស​នៅតាមតំបន់​ឆ្នេរ​អូរ​ឈើ​ទាល សភា​ពាណិជ្ជកម្មខេត្ត ​សិស្ស និស្សិត មកពីសាលា​សុវណ្ណភ​ូមិប្រមាណ​២០០​នាក់​ បាន​រួមគ្នាសម្អាត​អនាម័យ​បរិស្ថា​ន​ទីក្រុង

​ខេត្ត​ព្រះ​​សី​​ហនុ​ ៖ នៅតំបន់កម្សាន្ត​ឆ្នេរ​សមុទ្រអូរឈើទាល នាព្រឹកថ្ងៃទី២៣ កញ្ញា កន្លង​ទៅនេះ​ មន្ទីរបរិស្ថានខេត្ត អង្គការ​ម្លប់​តាប៉ាង សហការជាមួយអង្គការ LET US CREETE ដោយមានការចូលរួមពីអាជីវករ​​ជាជន​ជាតិ​បរទេស​នៅតាមតំបន់​ឆ្នេរ​អូរ​ឈើ​ទាល សភា​ពាណិជ្ជកម្មខេត្ត ​សិស្ស និស្សិត មកពីសាលា​សុវណ្ណភូមិប្រមាណ​២០០​នាក់​ បាន​រួមគ្នាសម្អាត​អនាម័យ​បរិស្ថា​ន​ទីក្រុង LET’S DO IT! ក្រោម​​ប្រធាន​បទ«ចាំអង្កាល់​ទៀត»​។ នេះ​គឺជា​កម្ម​វិធីសម្អាត​ពិភពលោក​ ដែល​ផ្តួច​ផ្តើម​ដំបូង​នៅក្នុង​ប្រទេស​អេ​ស្តូ​នី​ ក្នុង​ឆ្នាំ​២០០៨ និង​បាន​ដំណើរ​ការ​អស់​រយៈ​ពេល៤​ឆ្នាំមក​ហើយ ដោយ​មាន​ប្រទេស​​ចំនួន​៩៦​​ចូលរ​ួម ក្នុង​នោះ​ក៏មាន​ប្រទេស​កម្ពុជាយើង​ដែរ ។

សកម្មភាពខាងលើនេះ ក៏ដូចជា​ការ​រំលឹក​ឡើង​វិញ​ទាក់ទង​ទៅនឹង​ប្រធាន​បទ​ខាង​លើ។ អ្នកសម្រប​សម្រួល​នៃអង្គការ​ទាំង​២​​បាន​មាន​មតិ​ស្វា​គមន៍ និង​ថ្លែង​អំណរគុណ​​អាជ្ញា​ធរគ្រប់​លំដាប់​ថ្នាក់ ប្រធានមន្ទីរបរិស្ថានប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ សភា​ពាណិជ្ជ​កម្ម​ខេត្ត​ និង​ក្មួយៗ​សិស្ស​ និស្សិតទាំងអស់ ដែល​បាន​ឆ្លៀតយក​ពេល​​វេ​លាថ្ងៃឈប់​សម្រាក​មក​ចូល​រួម​សម្អាត​អនា​ម័យ​​បរិស្ថាន​នៅតំបន់​ឆ្នេរ​សមុទ្រ​អូរ​ឈើ​ទាលនាថ្ងៃនេះ ដែលញាំុង​ឱ្យ​សកម្ម​ភាព​បាន​ដំណើរការ​យ៉ាង​សស្រាក់​សស្រាំ​ បើទោះ​បី​ជាមេឃ​មានភ្លៀងធ្លាក់យ៉ាងណាក្តី ។

លោកអែម សារឿន ប្រធានមន្ទីរបរិស្ថាន ខេត្ត​ និង​លោក សេង ខា ប្រធានមន្ទីរ​ទេស​ចរណ៍​​ខេត្ត​​បានមានមតិមុន​នឹងចេញធ្វើ​សកម្ម​ភាព​​សម្អាត​អនា​ម័យ​ដែល​​មាន​ខ្លឹម​សារ​​ប្រហាក់​ប្រហែល​​គ្នា​ថា​ តាម​ចក្ខុវិស័យរបស់ខេត្ត​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចាត់​ទុកជាប៉ូលមួយដ៏​សំខាន់​នៅក្នុង​ចំណោម​ប៉ូល​៣រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ ជាងនេះ​ទៀត​​ឆ្នេរ​សមុទ្រខេត្តព្រះសីហនុ រួមជា​មួយ​ខេត្ត​ចំនួន​៣​ទៀតមានខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែល​ជាខេត្ត​តំបន់​ឆ្នេរ​របស់​ព្រះរា​ជាណាចក្រកម្ពុជា ​បានជាប់​ជាសមា​ជិក​ក្លិប​​ឆ្នេរ​សមុទ្រស​្អាតជាងគេលើពិភព​លោក ហើយ​​ត្រូវ​បាន​ប្រសិទ្ធ​នាមជា​«តារារះ​នាទិស​និរតី»។

លោកសេង ខា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​​ថ្លែង​​ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង​ឈ្លាស​វៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ដឹក​នាំប្រទេស​ឱ្យ​មានសន្តិភាព សន្តិសុខ សុវត្ថិ​ភាពពេញលេញ និង​មានការ​រីក​ចម្រើន​លើគ្រប់​វិស័យ។ និយាយ​ដោយឡែក ​ការ​រីក​ចម្រើ​ន​យ៉ាង​លឿន​នៃវិស័យ​ទេសចរណ៍​ ជាកិច្ចខិតខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុងការដឹកនាំ​របស់លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ព្រមទាំង​មាន​ការ​ចូលរួមទាំងអស់គ្នាពីស្ថាប័នរដ្ឋ ផ្នែក​ឯកជន និង​អង្គការ​សង្គមស៊ីវិល ដែល​បាន​សហការ​អនុ​វត្ត​ទៅ​តាមគោលនយោបាយរបស់​រាជ​រដ្ឋាភិ​បាល​ដែល​បានដាក់​ចេញនូវ​គោល​នយោបាយជាតិ និងយុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍លើវិស័យទេសចរណ៍។

លោក​​​សេង​ ​ខា បន្ត​​​ថា ជាពិសេសនៅ​តែបន្ត​ផ្សព្វផ្សាយយុទ្ធ​នាការកម្ពុជា ​ព្រះរាជា​ណាចក្រ​អច្ឆរិយៈ និងចលនា​ប្រឡង​ប្រណាំង​«ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ព្រម​ទាំង​ទេស​​ចរណ៍​បៃតង។ ​យើងនឹងរួម​គ្នា​បន្ត​ការ​សម្អាត​អនាម័យនៅ​​ឆ្នេរ​ដ៏ស្រស់​ត្រកាល​នេះ​​​ទៀត ដើម្បីរក្សា​បាននូវ​សោភ័ណ​ភាព​ដែល​ជា​កត្តាជំរុញ​ទឹកចិត្តភ្ញៀវទេសចរ​ឱ្យ​កាន់​តែចង់​មកកម្សាន្ត​តម្តង​ហើយម្តងទៀត ដូចពាក្យមួយ​ឃ្លា​បាន​លើកឡើងថា «ទេសចរណ៍​ដើម្បីទាំងអ​ស់​គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»៕