រាជធានីភ្នំពេញ ៖ បុរសម្នាក់បានលោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី២ ប៉ុនប៉ងសម្លាប់ខ្លួនក្រោយពីលេងល្បែងចាញ់អស់ប្រាក់ ហើយទៅផឹកស្រាឱ្យទោទន់អង្គុយសំកុកយុងចិត្តគិតអ្វីមិនលេច ប៉ុន្តែមិនស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍លោតពីលើផ្ទះសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៤ កញ្ញា ២០១២ ស្ថិតនៅផ្ទះលេខ37E2z ជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា បង្កឱ្យមានការភ្ញាក់ផ្អើលមនុស្សម្នាទៅចោមរោមមើលអ៊ូអរផងដែរ ។ បុរសរងគ្រោះឈ្មោះអីុ សំបូរ ហៅឆ្លូញ អាយុ៣៧ឆ្នាំ ជាមនុស្សចូលចិត្តលេងល្បែងចាក់ភ្នាល់បាល់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ