ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​ក្នុង​ស្រះ​ទឹក​សង្ស័យ​ករណី​​ឃាត​កម្ម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សព​ក្មេង​ប្រុស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​​​នៅ​ក្នុង​ស្រះ​ទឹក​មួយ​ក្បែរ​​ផ្លូវ​រទេះភ្លើង​​​ក្នុង​ក្រុម​៤ ភូមិ​ដីថ្មី ​សង្កាត់​ភ្នំពេញ ថ្មី ខណ្ឌ​សែនសុខ ​កាលពីវេលាម៉ោង​​៣ ​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៤ ​កញ្ញា ២០១២ ​​ដែលគេ​សង្ស័យថា ជា​ករណី​ឃាតក.ម្ម​​ដោយ​នៅ​លើ​ខ្លួន​សព​​ គេ​ឃើញ​​មាន​ស្នា​មជាំ​ត្រង់ពោះ ។

រាជធានីភ្នំពេញ ៖  សព​ក្មេង​ប្រុស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​​​នៅ​ក្នុង​ស្រះ​ទឹក​មួយ​ក្បែរ​​ផ្លូវ​រទេះភ្លើង​​​ក្នុង​ក្រុម​៤ ភូមិ​ដីថ្មី ​សង្កាត់​ភ្នំពេញ ថ្មី ខណ្ឌ​សែនសុខ ​កាលពីវេលាម៉ោង​​៣ ​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៤ ​កញ្ញា ២០១២ ​​ដែលគេ​សង្ស័យថា ជា​ករណី​ឃាតកម្ម​​ដោយ​នៅ​លើ​ខ្លួន​សព​​ គេ​ឃើញ​​មាន​ស្នា​មជាំ​ត្រង់ពោះ ។

​ក្មេង​ប្រុស​រងគ្រោះ​​ឈ្មោះ​ផន ចាន់​រិទ្ធ ​អាយុ​៦​ឆ្នាំ ​មាន​ម្តាយ​ឈ្មោះ​អ៊ុន សូត អាយុ​៤៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​​កាត់ដេរ ​ស្នាក់នៅ​ផ្ទះ​​ជួលភូមិ​​តាងួន ​​សង្កាត់កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ ប្រាប់​ឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី២៣ កញ្ញា ២០១២ ​កូនប្រុស​របស់​គាត់បាន​បាត់​ពីផ្ទះ​ ដោយ​ពុំ​ដឹង​​ទៅ​ណា​នោះ​​ទេ ទោះ​ខំ​ដើរ​រកយ៉ាងណាក៏​រក​​ពុំ​ឃើញដែរ ​ប៉ុន្តែ​ត្រូវ​​បាន​ប្រជាពលរដ្ឋ​ប្រាប់​ថា ឃើញ​កូន​​ប្រុស​របស់​ខ្លួន​ជិះ​កង់ជាមួយ​នារី​ម្នាក់​អាយុ​ប្រហែល​២០ឆ្នាំ ។​​ លុះ​មកដល់​​ថ្ងៃ​​​ខាង​លើ ស្រាប់​តែ​​ប្រទះ​ឃើញ​​សព​តែម្តង ​។ ទោះបី​បែបណា សមត្ថ​កិច្ច​មិនទាន់​​សន្និដ្ឋានថា ​ជា​ករណី​អ្វីនោះ​​ទេ ដោយ​រង់​ចាំ​​ធ្វើ​កោសល្យ​វិច័យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕