ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ករណី​ប្លន់​​កាណូត​ដឹក​ត្រី មន្ត្រី​ប៉ូលិស​​និយាយ​ថា គឺផ្តើម​​ចេញពី​គំនុំ​​ដណ្តើមកន្លែង​គ្នា​ដាក់​​លប​ចាប់​ត្រី​

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ ពាក់​ព័ន្ធ​​នឹង​ករណី​​ប្លន់​កាណូត​ដឹក​ត្រី​​កាល​ពី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៣ កញ្ញា នៅ​ចំណុច​ភូមិ​ឫស្សី​ដង្កួច ​ឃុំ​ជលសារ ​ស្រុក​ជល​គិរី កន្លង​ទៅ​នេះ ត្រូវ​បាន​​មន្ត្រី​ប៉ូលិស​​ដែល​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុងការ​បង្ក្រាប​​បទល្មើស​​ខាងលើនិយាយថា ​មុន​ពេល​​ឈាន​ដល់​មាន​ករណី​ប្លន់​​កាណូត​ដឹក​ត្រី​នេះ​ គឺ​ផ្តើម​​ចេញ​ពី​រឿង​គំនុំ​សុទ្ធ​សាធ ទើប​ឈាន​ដល់​ករណី​ប្លន់​​​កើតឡើង ។

​ខេត្ត​កំពង់ឆ្នាំង​ ៖ ពាក់​ព័ន្ធ​​នឹង​ករណី​​ប្លន់​កាណូត​ដឹក​ត្រី​​កាល​ពី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៣ កញ្ញា នៅ​ចំណុច​ភូមិ​ឫស្សី​ដង្កួច ​ឃុំ​ជលសារ ​ស្រុក​ជល​គិរី កន្លង​ទៅ​នេះ ត្រូវ​បាន​​មន្ត្រី​ប៉ូលិស​​ដែល​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុងការ​បង្ក្រាប​​បទល្មើស​​ខាងលើនិយាយថា ​មុន​ពេល​​ឈាន​ដល់​មាន​ករណី​ប្លន់​​កាណូត​ដឹក​ត្រី​នេះ​ គឺ​ផ្តើម​​ចេញ​ពី​រឿង​គំនុំ​សុទ្ធ​សាធ ទើប​ឈាន​ដល់​ករណី​ប្លន់​​​កើតឡើង ។

​លោក​ជឹម ​ប៊ុនធឿន ​នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​នៃស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ ​បាន​និយាយ​​ថា ក្រោយពី​​មាន​ករណី​ប្លន់​កាណូត​​ដឹកត្រី ហើយ​​រហូត​ជន​សង្ស័យ​​បាន​បាញ់​ច្រឡំ​​គ្នា​ឯង​ បណ្តាល​ឱ្យ​​ស្លាប់​​​ម្នាក់ និង​បាន​​ព្យា​យាម​​បើក​កាណូត​ដឹក​ត្រី​នោះ​ដឹក​សព​ជន​សង្ស័យ​​ទៅ​ទុក​​ចោល​​ដល់​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល​​នោះ លោក​ឧត្តម​សេនីយ៍​​ត្រី អាត់ ខែម ស្នងការ​នគរបាល​​ខេត្ត បាន​ចេញ​បញ្ជា​ឱ្យ​រូប​គាត់​ចុះ​​ស្រាវជ្រាវ និង​ទៅ​ពិនិត្យ​​សាក​សព​ជនសង្ស័យ​​ដល់​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល ។ ​ក្រោយ​ពី​​បាន​ពិនិត្យ​ និង​​ស្រាវជ្រាវ​​​ដឹងថា រវាង​​ជន​រង​គ្រោះ​​ និង​ជនសង្ស័យ​​ គឺជា​មនុស្ស​​ស្គាល់​គ្នា និង​ជា​មនុស្ស​​ទំនាស់​​នឹងគ្នា​ពី​រឿង​​ដណ្តើម​​កន្លែងគ្នា​​ដាក់​លប​ចាប់​ត្រី​រយៈ​កាល​កន្លង​មក ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕