ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃឹម ពេជ្រចិន្តា ងើប​មិន​រួច​​​ក្រោម​កណ្តាប់​ដៃ​​​ ផន ប៊ុន​ម៉ៅ នៅ​សង្វៀនបាយ័ន​កោះ​ពេជ្រ

13 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ នៅ​​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​បាយ័ន​​ព័ត៌​​មាន​កោះ​​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​​អាទិត្យ​​​ទី​២៣ កញ្ញា កន្លង​ទៅ​​​ពិត​ជា​បង្ក​​ឱ្យ​មាន​ភាព​​ទាក់​ទាញ​​មិន​ធម្ម​តា​​​ ដោយ​សារ​​អ្នក​ប្រដាល់​​​ដែល​ចាប់​ដៃ​គូ​​ប្រកួត​​សុទ្ធ​តែ​​​បាន​​បញ្ចេញ​​​​​ស្នៀត​​​ប្រយុទ្ធ​​គួរ​​ឱ្យ​​ញាក់​សាច់ ។ កាន់​តែ​​ជក់​ចិត្ត​​ជាង​នេះ​​គឺ​ការប្រកួត​​​គូ​ពិសេ​ស​​ដែល​ធ្វើ​​ឱ្យ​​អ្នក​ទស្សនា​​​ជក់​ចិត្ត​​ស្រែក​​ហ៊ោ​កក្រើក​​សង្វៀន​​នោះ គឺ​​អ្នក​ប្រដាល់​​​ជើង​ខ្លាំង

​រាជ​ធានី​ភ្នំពេញ ៖ នៅ​​លើ​សង្វៀន​​​ទូរ​ទស្សន៍​​​បាយ័ន​​ព័ត៌​​មាន​កោះ​​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​​អាទិត្យ​​​ទី​២៣ កញ្ញា កន្លង​ទៅ​​​ពិត​ជា​បង្ក​​ឱ្យ​មាន​ភាព​​ទាក់​ទាញ​​មិន​ធម្ម​តា​​​ ដោយ​សារ​​អ្នក​ប្រដាល់​​​ដែល​ចាប់​ដៃ​គូ​​ប្រកួត​​សុទ្ធ​តែ​​​បាន​​បញ្ចេញ​​​​​ស្នៀត​​​ប្រយុទ្ធ​​គួរ​​ឱ្យ​​ញាក់​សាច់ ។ កាន់​តែ​​ជក់​ចិត្ត​​ជាង​នេះ​​គឺ​ការប្រកួត​​​គូ​ពិសេ​ស​​ដែល​ធ្វើ​​ឱ្យ​​អ្នក​ទស្សនា​​​ជក់​ចិត្ត​​ស្រែក​​ហ៊ោ​កក្រើក​​សង្វៀន​​នោះ គឺ​​អ្នក​ប្រដាល់​​​ជើង​ខ្លាំង​​​មកពី​​ក្លិប​​បុរី​នាគ​​រាជ ឃឹម ពេជ្រចិន្តា បែរ​ជា​​​ប្រកួត​​​ចាញ់​​សិស្ស​ប្អូន​ ផន ប៊ុនម៉ៅ មក​ពី​​ក្លិប​​បុរី​​​រាជ​សីហ៍​​​​មាន​ឫទ្ធិ យ៉ាង​អាម៉ាស់​​នៅ​ក្នុង​ទឹក​​ទី​​៤ មិន​គួរ​​​ឱ្យ​ជឿ ។

ការ​ប្រកួត​​​រវាង​​កីឡា​ករ​ ឃឹម ពេជ្រ​ចិន្តា និង​កីឡា​ករ​ផន ប៊ុនម៉ៅ បាន​​​ធ្វើ​​ឱ្យ​​មាន​​សំឡេង​​​ហ៊ោ​​កញ្ជ្រៀវ​​ពី​សំណាក់​អ្នក​​ស្នេហា​​វិស័យ​​ប្រដាល់​​​យ៉ាង​ច្រើន​​​លើ​ស​លប់​​​​ដោយសារ​តែ​​គូ​ឯក​​នេះ​​​មាន​ប្រវត្តិ​​ធ្លាប់​​ជួប​គ្នា​​​សាក​កណ្តាប់​ដៃ​​បាន​បី​ដង​​​​មាន​ឈ្នះ​​មាន​ចាញ់​​ទៅ​​វិញ​ទៅ​មក​ ​ធ្វើ​​ឱ្យ​​​ក្រុម​អ្នក​​គាំ​ទ្រ​​​មាន​ការ​​កត់​សម្គាល់​​​ជាប់​រហូត​ព្រោះ​សមត្ថ​ភាព​​វាយ​​លុក​​ប្រហែល​​គ្នា​ ទោះ​​​ជា​​ម្នាក់​​មាន​​ប្រវត្តិ​​​​​ឡើង​សង្វៀន​​​មុនក៏ដោយ​​ ។ រវាង​​គូ​សង​​សឹក​​មួយ​នេះ​​បាន​បង្ហាញ​​​កាន់​តែ​ច្បាស់​​ថា សិស្ស​ប្អូន​​​ផន ប៊ុន​ម៉ៅ គឺ​ជា​​អ្នក​​មាន​ប្រៀប​​​ជាង​មុន​​ទ្វេ​​ដង បន្ទាប់​ពី​​គូ​ប្រកួត​ស៊ី​សាច់​​ហុត​ឈាម​​ទាំង​ពីរ​​ចាប់​​ផ្តើម​​​វាយ​​​លុក​ដាក់​គ្នា​​តាំ​ង​​ពី​ទឹក​​ទី​​​១​​តែ​ម្តង ។ ក្នុង​ពេល​​ប្រកួត​​​គេ​ឃើញ​​​ឃឹម ពេជ្រ​ចិន្តា ម៉ាត់​ត្រូវ​​​ចំៗ​មុខ​គូ​ប្រកួត​​​លាន់​​ឮ​​​ពេញ​រេញ​​បង្ក​​ឱ្យ​​មាន​សំឡេង​​ទះ​ដៃ​​​អប​អរ​​​យ៉ាង​​ច្រើន​​ធ្វើ​​ឱ្យ​​មហា​ជន​​ដែល​​លម្អៀង​​មក​​លើ​កីឡា​​ករ​រូប​​នេះ​​​មាន​សង្ឃឹម​​​ទុក​​មុន​ថា ពេជ្រចិន្តា ច្បាស់​​ជា​ដណ្តើម​​​បាន​​ជ័យ​​ជម្នះ​​​លើ​សិស្ស​ប្អូន​​ ផន ប៊ុន​ម៉ៅ ជាក់​​ជា​មិន​ខាន។ ប៉ុន្តែ​​​សំណាង​​មើល​​​​មិន​ឃើញ​មែន ឃឹម ពេជ្រ​ចិន្តា ដែល​​​គេ​គិត​ថា​​​វាយ​បាន​ល្អ​នៅ​ទឹក​​ដំបូង​​នោះ​​បែរ​ជា​ធ្វើ​មិន​​បាន​ល្អ​​ទៅ​វិញ​ធ្វើ​​ឱ្យ​​អ្នក​គាំ​ទ្រ​​​ស្រឡាំង​កាំង​​មិន​នឹក​ស្មា​​​ន​ដល់ ខណៈ​​កីឡា​ករ​​​​ផន ប៊ុន​ម៉ៅ ចាប់​ផ្តើម​​វាយ​មិន​​សំចៃ​កម្លាំង​​​ដោយ​ប្រើ​​​ស្នៀត​ទាត់​​បំបាក់​​​ជើង​ក្រោម​​​ម្តង​ជា​ពីរ​​ដង​បណ្តាល​​​​ឱ្យ​ឃឹម ពេជ្រ​ចិន្តា ទន់​ល្វែង​​ក្រោម​​បាត់​ជំហរ​​​ខ្សោយ​​ទៅ​​ៗ​​ប្រយុទ្ធ​​ទាំង​​ប្រឹង​ ។ ព្រោះ​តែ​​​ត្រូវ​​សិស្ស​ប្អូន​​​ប្រើ​ក្បាច់​​ទាត់​​បំ​​បាក់​​ជើង​​​បណ្តាល​​ឱ្យ​​ដួល​​ត្រឡប់​​ត្រឡិន​​​ញយ​​ដង​ពេក​ ទី​បំផុត​​​កីឡា​ករ​​ឃឹម ពេជ្រ​ចិន្តា បាន​គ្រវីក្បាល​​​សុំ​អាជ្ញា​កណ្តាល​​​ចុះ​ចាញ់​​​ត្រឹម​ទឹក​ទី​​៤ ក្រោយ​ពី​​យល់​​ថា​ខ្លួន​​មិន​អាច​​​ទៅ​រួច​ទៀត​​ឡើយ ។

ចំណែក​​​ឯ​​គូ​​ល្អ​មើល​​​មួយ​ទៀត​ដែល​​បង​ប្អូន​​នៅ​ទី​នោះ​​តាម​ដាន​ស្ទើរ​​មិន​ចង់​​ចេញ​ទៅ​ណា​នោះ គឺ​កីឡា​ករ​​​បារាំង​ដេ រិច ស្ថិត​ក្នុង​​​ក្លិប​​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​​គ្រឿង​​ញៀន​​ ប៉ះ​ជា​មួយ​​កីឡាករ​ចាន់ សុខ​ហួន មក​ពី​ក្លិប​​និរោធ​​​មាន​ជ័យ ។ គូ​​ប្រដាល់​ខុស​​សាសន៍​​គ្នា​នេះ​​បាន​ទទួល​​ការ​ទាក់​ទាញ​​មិន​ធម្ម​តា​​ដែរ​ ដោយ​សារ​តែ​​​ពន្លះ​​គ្នា​ទៅ​​វិញ​ទៅ​មកយ៉ាង​ចាស់​ដៃ​គ្រប់​​​សកម្ម​ភាព​​នៃ​ទឹក​​​នីមួយៗ ។ កាន់​តែ​​​អស្ចារ្យ​​​នោះ​កីឡា​​ករ​​ដេ រិច ដែល​បាន​បាត់​​មុខ​មួយ​​ឆ្នាំ​​មក​ហើយ ព្រោះ​​មាន​បញ្ហា​​​​ផ្ទាល់​ខ្លួន ស្រាប់​តែ​លេង​​ស្នៀត​​​កែង​ឆេះ​វាយ​​ត្រូវ​​ចំចិញ្ចើម​​​កីឡា​ករ​ចាន់ សុខ​​ហួន បណ្តាល​​ឱ្យ​​បែក​​ចេញ​ឈាម ។ ដោយ​​សារ​​​មាន​ប្រៀប​​វាយ​ដៃ​គូ​​​ឱ្យ​​បែក​ចិញ្ចើម​​​បែប​នេះ ដេ រិច កាន់​តែ​​​បញ្ចេញ​​​ស្នៀត​វាយ​សន្ធាប់​​​ជាប់​លើ​​ដៃ​​គូ​មិន​​ឱ្យ​​ហើប​រួច​​ ទើប​​អាច​ទាក់​​​យក​​ពិន្ទុ​​ពី​គណៈ​កម្ម​ការ​​​បាន​​បន្ត​បន្ទាប់​​រហូត​​​ឈ្នះ​​​​​កីឡា​ករ​ចាន់ សុខ​ហួន ក្នុង​នាទី​​ចុង​ក្រោយ ។

រី​ឯ​លទ្ធ​ផល​គូ​​ផ្សេង​​ទៀត ​​កីឡា​ករ​​នុត នីសា មក​ពី​ក្លិប​​យុវ​​ជន​​កម្ពុជា​​មាន​ជ័យ ចាញ់​កីឡា​ករ​​​សាញ់ ណាគីន មក​ពី​ក្លិប​​​រស្មី​ភូមិ​​គាប ។ កីឡា​​ការិនី អេ យ៉ានុត មក​ពី​​ក្លិប​​​អេភូថង​​កីឡា​ ឈ្នះ​​កីឡា​ការិនី សូយ គឹម​ហៀង មក​ពី​ក្លិប​​​អូដឹម​កីឡា និង​​​គូ​ចុង​ក្រោយ​​កីឡាករ​​ ​បឿត រិទ្ធី មក​ពី​ក្លិប​​​និរោធ​​មាន​ជ័យ​​ ចាញ់​​កីឡា​​ករ​​រ៉ាក់ វិឆ័យ មក​ពី​ក្លិប​​​កង​ពល​តូច​​លេខ​​៧០ ៕