ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង​​ សំអាត​ ​ឈ្នះ ចេង​ រិទ្ធី​​ ក្នុង​​វគ្គ​​​​ប្រកួត​​ជម្រុះ​​​វិល​​ជុំ​​​ពូល​​​ B ពាន​រង្វាន់​​​ K-cement ទម្ងន់​54គីឡូ​ក្រាម​​​​នៅរេញ CTN

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​កីឡា​ករ​​​​ អាំង​ សំអាត​​ មក​ពី​ក្លិប​​​​តា​ព្រហ្ម​​​មាន​ជ័យ​​​បង្ក្រាប​គ្រឿង​ញៀន​​ ​ប្រកួត​​​​ឈ្នះ​​កីឡា​ករ​​​​ ចេង​​ រិទ្ធី​​ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​​​​​ ដោយ​ពិន្ទុ​​​​ សម្រាប់​ការ​​ជួប​គ្នា​​​នៅ​លើ​សង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​​​ CTN ​កាល​​ពី​​ថ្ងៃ​​​​អា​ទិត្យ ទី​២៣ កញ្ញា​​ ក្នុង​វគ្គ​​​ប្រកួត​ជម្រុះ​​​​វិល​ជុំ​​​​​ ដើម្បីឈាន​​​ទៅ​​ដណ្តើម​​​ខ្សែ​​​​ក្រវាត់​​​ K-cement ទម្ងន់​​​៥៤​គីឡូ​ក្រាម​​​ ។​

រាជធានីភ្នំពេញ​ ៖ ​​កីឡា​ករ​​​​ អាំង​ សំអាត​​ មក​ពី​ក្លិប​​​​តា​ព្រហ្ម​​​មាន​ជ័យ​​​បង្ក្រាប​គ្រឿង​ញៀន​​ ​ប្រកួត​​​​ឈ្នះ​​កីឡា​ករ​​​​ ចេង​​ រិទ្ធី​​ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​​​​​ ដោយ​ពិន្ទុ​​​​ សម្រាប់​ការ​​ជួប​គ្នា​​​នៅ​លើ​សង្វៀន​​​​ស្ថានីយ​​ទូរ​ទស្សន៍​​​​ CTN ​កាល​​ពី​​ថ្ងៃ​​​​អា​ទិត្យ ទី​២៣ កញ្ញា​​ ក្នុង​វគ្គ​​​ប្រកួត​ជម្រុះ​​​​វិល​ជុំ​​​​​ ដើម្បីឈាន​​​ទៅ​​ដណ្តើម​​​ខ្សែ​​​​ក្រវាត់​​​ K-cement ទម្ងន់​​​៥៤​គីឡូ​ក្រាម​​​ ។​

គូ​នេះ​​​​ស្ថិត​​ក្នុង​ពូល​ B ​ឆ្លង​កាត់​​ការ​ប្រកួត​បាន​​​​​មួយ​លើក​ម្នាក់​​កន្លង​មក​​​នោះ​អត់​​ទាន់​​​ស្គាល់​​ចាញ់​ដូច​គ្នា​​ ប៉ុន្តែ​​​​​ជ័យ​ជម្នះ​​​របស់​ សំអាត​​​​​ លើ​ក​នេះ​​​​ធ្វើ​ឱ្យ​​​​គេ​កើន​​​បាន​​​៦​ពិន្ទុ​​ហើយ​ ខណ​ៈ​​​ការ​ប្រកួ​ត​​​​​កាល​ពី​លើក​មុន​​​​ឈ្នះ​ពិន្ទុ​​​ ពៅ សីុ​យ៉េត​​​ មក​ពី​ក្លិប​​​​ក្រុង​ប៉ោយ​​ប៉ែត​​​ ។ ចំណែក​​​​ ចេង​ រិទ្ធី​​ ​វិញ បាន​​​យក​ឈ្នះ​​កីឡា​ករ​​​ សារឹម​ ង៉ា​ ​ម​ក​​​​ពី​​សមា​គម​​​កីឡា​ប្រដាល់​​​ក្រសួង​ការ​ពារ​​​ជាតិ​​ ដោយ​ពិន្ទុ​​​​ដូច​គ្នា​​​ ប៉ុន្តែ​​​​​ការ​​បរាជ័យ​​​លើក​​​នេះ​ធ្វើ​ឱ្យ​គេ​​​មាន​​​ការ​ព្រួយ​​បារម្ភ​យ៉ាង​​ខ្លាំង​​​​​ខ្លាច​​​គេ​​ច​មិន​ផុត​​ពី​ការ​ហាល​​ខោ​​​នៅ​វគ្គ​​​​​ជម្រុះ​វិល​ជុំ​​​​ក្នុ​ង​ពូល​​ ព្រោះ​ថា​​បើ​សិន​ជា​ការ​​​ប្រកួត​​​មួយ​លើក​ចុង​ក្រោយ​​​​​​ចាញ់​ម្តង​​ទៀត​នោះ គឺ​​​​មាន​តែ​ផ្លូវ​​​​ហាល​ខោ​​ប៉ុណ្ណោះ​​​ ។

ចំណែក​​​​ សំអាត​​ វិញ គេ​​​មាន​សង្ឃឹម​​​ច្រើន​ក្នុង​ការ​​​ស្វែង​រក​​​​កន្លែង​​​​ទៅ​វគ្គ​​​ប្រកួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​ជា​បន្ត​​​ទៀត​ ដោយ​​​សារ​តែ​​​គេ​ទទួល​បាន​​​ជ័យ​ជម្នះ​​​​ទាំង​ពី​រ​ប្រកួ​ត​​​​រួច​​ម​កហើយ​​ ​។ ប៉ុន្តែ​​​​សម្រាប់​ការ​​​​យក​ឈ្នះ​​​​លើ​​​​ ចេង​ រិទ្ធី​​ ​លើ​កនេះ គឺ​​​​ឈ្នះ​ទាំង​​​ប្រផិត​​ប្រផើយ​​​​បំ​ផុត​​​​​​​​​​​ដោយ​ប្រកួត​គ្នា​​​៥​ទឹក​ពេញ​​​​​ទាំង​សង​ខាង​​​​​សុទ្ធ​​តែ​​​​បាន​​បញ្ចេញ​​​​ស្នៀត​​កែង​ និង​ជង្គង់​​​ វាយបក​សង​​ទៅ​​​​​​​​​សង​មក​​​​​យ៉ាង​សាហាវ​​​បំផុត។​

​រី​ឯ​គូ​ប្រកួត​​​មិត្ត​ភាព​វិញ​​​ ហ៊ុល​ ដារ៉ា​​ មក​ពី​ក្លិប​​​​​​សាល​​វ័ន្ត​កីឡា​​​​ សង​​សឹក​​​​ ជិន​ រ៉ា​ មក​ពី​សមា​គម​​​កីឡា​ប្រដាល់​​​​​​​ក្រសួង​​​​ការ​ពារ​​ជាតិ​​​​​បាន​សម្រេច​ ។​ ជំនួប​​គ្នា​​ពីរ​លើក​​​​​កន្លង​មក​​​​នោះ​ ដារ៉ា​​ ​ចាញ់​ ជិន រ៉ា​​ ​ទាំង​ពីរ​​​​​លើក​ជាប់​ៗ​​គ្នា​​​​ ទើប​​​​លើក​នេះ​​​​​គណ​ៈ​​កម្ម​ការ​​រៀប​ចំ​ការ​ប្រកួត​​​​​ឱ្យ​​​ពួក​គេ​ទាំង​​ពីរ​បានជួបគ្នា​​​​​ប្រកួត​​​​សង​សឹក​​​ម្តង​ទៀត​ ​ហើយ​​លទ្ធ​ផល​​​គឺ ដារ៉ា​ ​សង​សឹក​​បាន​​​សម្រេច​​​ក្នុ​ង​ស្ថា​ន​ភាព​​​តឹង​តែង​​​​​បំផុត ។​

​​ហ៊ុន​ គិរី​ ​​មក​ពី​ក្លិប​​​​​​តា​ព្រហ្ម​​​​​មានជ័យ​​ ប្រកួត​ឈ្នះ​ពិន្ទុ​​​ យ៉ាម​ រ៉េត​​ ​មក​ពី​ក្លិប​​​​រស្មី​កុមារ​​​​​កំព្រា​​​ ។​ សីុវ ឌីណា ​មក​ពី​ក្លិប​​​កង​​​ពល​តូច​​​​​​​ឆត្រ​​យោង​​​៩១១​ ប្រកួត​ឈ្នះ​​ពិន្ទុ​​​​ សិងហ្ហសាវ៉ន មក​ពី​ក្លិប​​​សិង្ហ​កីឡា។ ជ័យ ប៊ុន​សុង​​ មក​ពី​ក្លិប​​​ខេមរិន្ទ​មាន​ប្ញទ្ធិ​​ បាន​ចំណាយ​​​ពេល​តែ​មួយ​​ទឹក​​​ប៉ុណ្ណោះ​​​​ ផ្តួល​​​​ សុខ វាសនា ​មក​ពី​ក្លិប​​​​ឃ្លាំង​​​មឿង​​​កីឡ​ា​ ឱ្យ​​​សន្លប់​​នៅលើ​សង្វៀន​​​​បាន​យ៉ាង​ងាយ​​​បំផុត​ ៕​