រាជធានីភ្នំពេញ ៖ អំណោយជាថវិកា និងសម្ភារផ្ទះបាយ ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនទៀតត្រូវបានព្រះចៅអធិការវត្តជ្រោយបទុមហៅវត្តព្រែកជ្រៃឧបត្ថម្ភដល់គណៈអភិបាលខណ្ឌដង្កោ និងអនុសាខាកាកបាទក្រហមខណ្ឌសម្រាប់ទុកជួយដល់ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយប្រការផ្សេងៗនៅក្នុងខណ្ឌ ។
ពិធីប្រគល់ និងទទួលអំណោយខាងលើនោះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៤ កញ្ញា ២០១២ នៅក្នុងវត្តខាងលើដែលមានទីតាំងស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយមានលោកនុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទទៅទទួលហើយព្រះភិក្ខុ សុវណ្ណបញ្ញោ នូ សាំង ព្រះចៅអធិការវត្តជ្រោយបុទុមហៅវត្តព្រែកជ្រៃ និងព្រះសង្ឃនៅក្នុងវត្តជាអ្នកប្រគល់ជូន ។
អំណោយដែលព្រះសង្ឃបរិច្ចាគដល់គណៈអភិបាលខណ្ឌដង្កោនាពេលនោះរួមមានបាឡុងចំនួន១០ ដែលក្នុង១បាឡុងៗមានសម្ភារផ្ទះបាយ១ឈុត អង្ករ៥រយគីឡូក្រាម មីកេសតូចចំនួន១០កេស មីកេសធំចំនួន១០កេស ទឹកស៊ីអីុវ៥យួរ ទឹកត្រី៥យួរ ត្រីខ១កេស ទឹកដោះគោ១កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស តែ១បាវ និងថវិកាចំនួន១លានរៀលដែលសម្ភារថវិកា និងគ្រឿងឧបភោគបរិភោគខាងលើសរុបជាប្រាក់អស់ចំនួន៦លានរៀល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ