រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ក្រុមហ៊ុន Nokia បានប្រគល់រង្វាន់សរុបទាំងអស់មានចំនួន៤៣រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួនដែលមានសំណាងឈ្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសំណាងពី Nokia ។ រង្វាន់ទាំងនោះរួមមាន ៖ រង្វាន់ធំរថយន្ត Chevrolet Spark ដ៏ទំនើប១គ្រឿង ម៉ូតូ Honda Dream ២គ្រឿង ទូរទស្សន៍ LCD Panasonic 32 អីុញ ១០គ្រឿង និងទូរស័ព្ទ Nokia 700 ចំនួន៣១គ្រឿង ។
ថ្លែងនៅក្នុងកម្មវិធីប្រគល់រង្វាន់ខាងលើ លោក Jerry Manus អគ្គនាយកក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសកម្ពុជា-ឡាវ បានលើកឡើងថា ៖ «កម្មវិធីសំណាងពី Nokia បានផ្តល់នូវភាពរំភើបរីករាយចំពោះអតិថិជនដែលគាំទ្រផលិតផល Nokia ។ ក្រុមហ៊ុន Nokia តែងតែបានបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើតសំណាងជាច្រើនដល់អតិថិជនដែលគាំទ្រប្រើប្រាស់ទូរស័ព្ទ Nokia ។ ដូច្នេះ សូមអតិថិជនទាំងអស់រង់ចាំចូលរួមកម្មវិធីសប្បាយៗឈ្នះរង្វាន់ធំពីNokia ជាបន្តទៀត» ។
កម្មវិធីសំណាងពី Nokia បានបញ្ចប់ទៅដោយជោគជ័យក្រោយពីបានចាប់ផ្តើមដំណើរការតាំងពីខែឧសភា ឆ្នាំ២០១២ កន្លងទៅ ។ ក្រុមហ៊ុន Nokia សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលនិយមប្រើប្រាស់ Nokia ជាពិសេសអ្នកដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ ៕
ចែករំលែកព័តមាននេះ