ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេស​ចរណ៍​​មក​ពី​ប្រទេស​ថៃ​ចូល​ចត​នៅ​​កំពង់​ផែ​​ក្រុង​ព្រះ​សី​ហនុ​​​​

12 ឆ្នាំ មុន

លោក​វ៉ា ​សូណាត ​អគ្គ​នាយក​​រង​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះ​សី​ហនុ​ មាន​ប្រសាសន៍​​ថា ​​បច្ចុ​ប្បន្ន​​នេះ​កំពង់​ផែ​​​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ​ ​បាន​ទទួល​ការ​​ចូល​ចត​របស់​​នាវា​ទេស​ចរណ៍​​​បរទេ​ស​​​ពី​បណ្តា​​​ប្រទេស​នានា​​ជុំ​វិញ​​ពិ​ភព​លោក​​ជា​បន្ត​បន្ទាប់​ ហើយ​មាន​អ្នក​​ទេស​ចរ​​​​បរទេស​​​​គ្រប់​​ជាតិ​សាសន៍​​ច្រើន​រាប់​ម៉ឺន​​នាក់​បាន​ធ្វើ​ដំណើរ​​តាម​នាវា​​ទេស​ចរណ៍​​មក​​កាន់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ជា​រៀង​រាល់​​ឆ្នាំ​ ។

ខេត្ត​ព្រះ​សី​ហនុ​ ៖ ​នាវា​ទេសចរណ៍​​មួយ​​គ្រឿង​​បាន​ចូល​ចត​​​នៅ​កំពង់​ផែ​​កាល​ពី​​វេលា​​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​​២៣ កញ្ញា ​ដែល​ជា​កិច្ច​​ចាប់​ផ្តើម​​នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ផ្នែក​សេវា​កម្ម​​ទេស​ចរណ៍​​បរ​ទេស​​មក​ពី​ប្រទេស​​ថៃ​ ចូល​មក​​កាន់​កំពង់​ផែ​​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ ​ដែលនៅ​​ជើង​ដំបូង​​នេះ​មាន​អ្នក​ទេសច​រ​​បរ​ទេស​​ចម្រុះ​ជាតិ​សាសន៍​​ជិត​​១០០​នាក់ ​បាន​ធ្វើ​​​ដំណើរ​តាម​​នាវា​មក​​កាន់​ខេត្ត​ព្រះ​សី​ហនុ​​​ ។

លោក​វ៉ា ​សូណាត ​អគ្គ​នាយក​​រង​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះ​សី​ហនុ​ មាន​ប្រសាសន៍​​ថា ​​បច្ចុ​ប្បន្ន​​នេះ​កំពង់​ផែ​​​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ​ ​បាន​ទទួល​ការ​​ចូល​ចត​របស់​​នាវា​ទេស​ចរណ៍​​​បរទេ​ស​​​ពី​បណ្តា​​​ប្រទេស​នានា​​ជុំ​វិញ​​ពិ​ភព​លោក​​ជា​បន្ត​បន្ទាប់​ ហើយ​មាន​អ្នក​​ទេស​ចរ​​​​បរទេស​​​​គ្រប់​​ជាតិ​សាសន៍​​ច្រើន​រាប់​ម៉ឺន​​នាក់​បាន​ធ្វើ​ដំណើរ​​តាម​នាវា​​ទេស​ចរណ៍​​មក​​កាន់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​ជា​រៀង​រាល់​​ឆ្នាំ​ ។

ចំពោះ​ការ​​ចូល​ចត​​​របស់​នាវា​​​ទេស​ចរណ៍​​មក​ពី​ប្រទេស​​ថៃ​នេះ​ គឺ​​ជា​ផ្នែក​​មួយ​នៃ​​​កិច្ច​ស​ហ​ប្រតិ​​បត្តិ​​ការ​ផ្នែក​ការ​​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេសចរ​​បរទេស​​តាម​ច្រក​​ប្រទេស​​ថៃ​ចូល​មក​​កម្ពុជា​​ ហើយ​សកម្ម​ភាព​​នេះ​នឹង​​​ធ្វើ​ជា​​ទៀង​ទាត់​​តាម​កម្ម​វិធី​​ដែល​បាន​គ្រោង​ទុក​ ។ មន្ត្រី​​កំពង់​ផែ​​​រួម​នឹង​​មន្ត្រីអាជ្ញា​ធរ​​ខេត្ត​ព្រះ​សីហនុ​​បាន​សម្តែង​​នូវ​​​សុទិ​ដ្ឋិ​និយម​​ថា ​ការ​ភ្ជាប់​​ទំនាក់​ទំនង​​នៃ​ការ​ដឹក​​ជញ្ជូន​​ភ្ញៀវ​ទេសចរ​​នៅ​តាម​​នាវា​​ពី​ប្រទេស​ថៃ​​ នឹង​ធ្វើ​ឱ្យ​​ចំនួន​​ភ្ញៀវ​ទេស​ចរ​​​​​មក​​លេង​​កម្សាន្ត​​នៅ​កម្ពុជា​​កាន់​តែ​​​កើន​ឡើង​​ រួម​ជាមួយ​​នឹង​នាវា​ទេស​ចរណ៍​​បរទេស​​ដែល​មក​ពី​​បណ្តា​ប្រទេស​​នានា​​លើ​ពិ​ភព​លោក ៕​​​