ខេត្តសៀមរាប ៖ ក្រុមក្មេងទំនើងមានគ្នា៣នាក់រពិសដៃបានដើរតាមមាត់ស្ទឹងធ្វើសកម្មភាពវាយស្លាកយីហោបំបែកកញ្ចក់រូបភាពដាក់តាមផ្លូវសាធារណៈអស់ចំនួន ១ផ្ទាំង និងមួយចំហៀង កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញា ២០១២ ស្ថិតនៅចំណុចស្ពានឈើមាត់ស្ទឹងចូលផ្សារអង្គរអាតសេនធើ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
តាមប្រភពពីលោកព្រិន្ទបាលឯក ស៊ូ រ៉ាន់ដេត នាយរងស្តីទីនគរបាលប៉ុស្តិ៍ស្វាយដង្គំ បានប្រាប់អ្នកយកព័ត៌មានថា ក្មេងទំនើងទាំង៣នាក់ តែធ្វើការឃាត់ខ្លួនបានចំនួន២នាក់ ១-ឈ្មោះឡេ ឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ២-ឈ្មោះចាំង យ៉ាំងកាន ភេទប្រុស អាយុ១៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នាហើយជាបក្សពួក និងជនដៃដល់ដែលបានរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចនឹងព្យាយាមតាមរកជនដែលជាអ្នកបង្កយកមកផ្តន្ទាទោសឱ្យខាងតែបាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ