រាជធានីភ្នំពេញ ៖ ក្រុមចោរគាស់ផ្ទះនិងឡើងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន៣នាក់ត្រូវសមត្ថកិច្ចនគរបាលសង្កាត់បឹងព្រលឹត ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញា ២០១២ ព្រមទាំងដកហូតបានម៉ូតូជនរងគ្រោះ១គ្រឿងមកវិញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះវ៉ា សាលី ហៅគក់ អាយុ១៨ឆ្នាំ អតីតសន្តិសុខបម្រើការនៅសណ្ឋាគារឈូកទិព្វ សង្កាត់ផ្សារដើមគខណ្ឌទួលគោក ២-ឈ្មោះគង់ សុភា ហៅចយ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាកម្មករសំណង់ ជននេះធ្លាប់ជាប់គុក៨ខែ ទើបនឹងចេញពីបទចោរកម្ម) និង៣-ឈ្មោះកែវ សៀ អាយុ២៤ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។
ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើនេះ លោកអនុសេនីយ៍ទោ ប៉ាត សំណាត ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងព្រលឹតបានឱ្យដឹងថា យោងតាមចម្លើយជនសង្ស័យឈ្មោះគង់ សុភា ហៅចយ ប្រាប់ថា នៅវេលាម៉ោង១០និង៣០នាទីយប់គេបានចាកចេញពីផ្ទះជួលទៅជួបឈ្មោះកែវ សៀ និងឈ្មោះវ៉ា សាលី នៅមុខផ្ទះសំណាក់សុខា តាមបណ្តោយផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បំណងបបួលគ្នាដើរលួចយកប្រាក់មកផឹកស្រាក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ