ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុនហុងដា​មាន​បំណង​លក់​រថយន្ត​ឱ្យបាន​ទ្វេ​ដងក្នុង​រយៈ​ពេល​៥​ឆ្នាំ​

13 ឆ្នាំ មុន

ក្រុម​ហ៊ុន​ហុងដា ​មាន​បំណង​លក់​រថយន្ត​ឱ្យ​បាន​ដល់​ជាង​៦លាន​គ្រឿង​ក្នុង​​រយៈ​ពេល​៥​ឆ្នាំ ​ខាងមុខ​ ខណៈ​ដែល​ក្រុ​ម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​មួយ​នេះខំបង្កើន​​ល្បឿន​លក់​បន្ទាប់​​ពី​ជួប​គ្រោះ​មហន្តរាយ​​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ។ប្រធាន​ក្រុម​ហ៊ុន​ហុងដា ​លោក​កា​​តាណុ​ប៊ុ អីុតុ​ និយាយ​ថា​ ឥឡូវ​យើង​បាន​ឈាន​ដល់​ដំណាក​់​​កាល​ដែ​ល​ត្រូវ​វាយលុក​ហើយ ។ ​លោក​បាន​​

​ក្រុម​ហ៊ុន​ហុងដា ​មាន​បំណង​លក់​រថយន្ត​ឱ្យ​បាន​ដល់​ជាង​៦លាន​គ្រឿង​ក្នុង​​រយៈ​ពេល​៥​ឆ្នាំ ​ខាងមុខ​ ខណៈ​ដែល​ក្រុ​ម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​មួយ​នេះខំបង្កើន​​ល្បឿន​លក់​បន្ទាប់​​ពី​ជួប​គ្រោះ​មហន្តរាយ​​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ។ប្រធាន​ក្រុម​ហ៊ុន​ហុងដា ​លោក​កា​​តាណុ​ប៊ុ អីុតុ​ និយាយ​ថា​ ឥឡូវ​យើង​បាន​ឈាន​ដល់​ដំណាក​់​​កាល​ដែ​ល​ត្រូវ​វាយលុក​ហើយ ។ ​លោក​បាន​​ប្រកាស​ថា គោល​ដៅនៅ​ទូ​ទាំងពិភព​លោក​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​បញ្ចប់​នៅខែ​មីនា​ឆ្នាំ​២០១៧ ។

ចាប់​ពី​ខែមីនា ​ឆ្នាំ​២០១២ ​មក ក្រុម​ហ៊ុន​​សម្រេច​លក់​បាន​៣,១​លាន​គ្រឿង​ ។​​ លោក​បន្តថា ​ទី​ផ្សារ​លូត​លាស់​ជាច្រើន​នឹងជំរុញ​​កំណើន​នៃ​ការ​លក់​ក្នុងនោះ​រួម​មាន​ឥណ្ឌា ​និង​ចិន​ខណៈ​ដែល​ក្រុម​ហ៊ុន​គ្រោង​ពង្រឹង​ការ​លក់​ប្រភេទ​រថយន្ត​ដែល​មាន​តម្លៃ​ថោក​សមរម្យ​​សម្រាប់​តំ​បន់​ទាំង​នោះ ៕