ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាអត់​ការងារ​ធ្វើ​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​៥​ក្នុង​ចំណោម​រដ្ឋ​១០​របស់​អាមេរិក​

13 ឆ្នាំ មុន

តា​មតួលេខ​ក្រសួង​ការងា​រ​អាមេរិក​បាន​បង្ហាញ​ថា ​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​នៅ​ក្នុង​រដ្ឋ​វីស្កន់​ស៊ីន ​ញូវហាម​សៀ ​អាយអូវ៉ា​ ណស​ការ៉ូ​លីនណា ​និងនេវា៉​ដា​ ​តែអត្រា​អត់​ការ​ងារ​ធ្វើ​​ធា្លក់​ចុះ​នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ​​ញូវ​ម៉ិកស៊ីកូ​ ហើយ​អត្រា​នេះនៅ​តែ​មិន​ប្រែ​ប្រួល​ចាប់​ពីខែ​កក្កដា​នៅ​ក្នុង​រដ្ឋ​អូ​ហៃយ៉ូ ផ្លរីដា​ និង​វេជីនៀ ។

​តា​មតួលេខ​ក្រសួង​ការងា​រ​អាមេរិក​បាន​បង្ហាញ​ថា ​ភាព​អត់​ការងារ​ធ្វើ​កើនឡើង​ខ្ពស់​នៅ​ក្នុង​រដ្ឋ​វីស្កន់​ស៊ីន ​ញូវហាម​សៀ ​អាយអូវ៉ា​ ណស​ការ៉ូ​លីនណា ​និងនេវា៉​ដា​ ​តែអត្រា​អត់​ការ​ងារ​ធ្វើ​​ធា្លក់​ចុះ​នៅ​ក្នុង​រដ្ឋ​កូឡូរ៉ាដូ ​​ញូវ​ម៉ិកស៊ីកូ​ ហើយ​អត្រា​នេះនៅ​តែ​មិន​ប្រែ​ប្រួល​ចាប់​ពីខែ​កក្កដា​នៅ​ក្នុង​រដ្ឋ​អូ​ហៃយ៉ូ ផ្លរីដា​ និង​វេជីនៀ ។

​ការប្រែ​ប្រួល​អត្រា​ភាព​អត​់ការ​ងារ​ធ្វើ​​នៅ​ក្នុង​​រដ្ឋ​ទាំង​៥​ អាច​ជះ​ឥទ្ធិ​ពល​ចំពោះ​អ្នក​បោះ​ឆ្នោត​​ខណៈ​ដែល​គេថ្លឹង​ថ្លែង​មើល​ទទ្ឃ្ហីករណ៍​របស់​លោក​បារ៉ាក់​ អូបាម៉ាថា ​គោល​នយោ​បាយ​​របស់​លោក​កំពុង​ជួយ​ស្រោច​ស្រង់​សេដ្ឋ​កិច្ច​ ខណៈ​ដែល​គូ​ប្រជែង​សាធារណៈ​រដ្ឋ​លោក​មីត ​រ៉ូមនី​ បានជំទាស់​ទៅនឹង​គោល​នយោបាយ​របស់​លោក​អូបា​ម៉ា​​ដោ​យ​ថ្លែងថា គោល​នយោ​បាយ​នេះ​បាន​ធ្វើ​ឱ្យ​អាមេរិក​លិច​លង់​ខ្លាំង​ក្នុង​រយៈ​ពេល​៤ឆ្នាំ​កន្លងមក​នេះ ។

បើ​តាមលោក​ Bruce Buchanan ​អ្នក​វិភាគ​នយោបាយ​សាកល​វិទ្យាល័យ​​តិច​សាស់​និយាយ​ថា ​កាលពី​ប្រហែល​ជា​៦ខែមុន ​ទិន្នា​ការ​នេះមិន​មាន​ភាព​អវិជ្ជ​មាន​ទេស​ម្រាប់​ទស្សនៈ​លោក​អូបា​ម៉ា​ ព្រោះ​កំណើន​សេដ្ឋ​កិច្ច​យឺត​ក៏​ពិត​មែន ​តែ​វា​ថេរ​។ ​ហេតុដូច្នេះ​ទីបំផុត​វា​អាច​បង្ក​ជា​បញ្ហា​សេដ្ឋ​កិច្ច​​​សម្រាប់​លោក​មីតរ៉ូមនី ។

កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​លោកប្រធានាធិប​តីបារ៉ាក់​អូបាម៉ា ​បានស្នើ​សុំ​ឱ្យ​សមាជិក​សភា​អនុ​ម័ត​​វិធាន​ការ​ជំរុញ​កំណើន​​សេដ្ឋកិច្ច​​និង​បង្កើត​ការ​ងារ ​។ ​លោក​អូបាម៉ា​ថ្លែងថា ​វា​ដល់ពេល​ដែល​ត្រូវ​ធ្វើ​សកម្ម​ភាព​​ហើយ ​នោះជា​អ្វី​ដែលអ្នក​សម​​នឹងទទួល​ ហើយ​នោះ​ជាអ្វី​ដែលនាំ​ប្រទេសជាតិ​ឆ្ពោះ​ទៅ​មុខ ។