ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​កា​រ​អាមេ​រិក​ពិ​ន័យ​500​លាន​ដុល្លារ​លើ​ក្រុម​ហ៊ុន​តៃ​វ៉ាន​ពី​បទ​ទ្រឹងថ្លៃ​អេ​ក្រង់​ LCD

12 ឆ្នាំ មុន

ក្រុម​​ហ៊ុន AU Optronics ជា​ផ្នែក​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​អេ​ក្រង់​ទូ​រទស្ស​ន៍​ LCD ឈាន​មុខ​នៅតៃ​វ៉ាន់​ ត្រូវ​តុលា​ការ​សហ​រដ្ឋ​អាមេ​រិក​ពិ​ន័យ​ជា​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​ពី​បទ​​ផ្សំ​​គំនិត​ក្នុង​ការ​ទ្រឹង​ថ្លៃ​​អេ​ក្រង់ LCD នៅ​ក្នុង​ទី​ផ្សារ​ពិ​ភព​លោក ។តុលាការ​ក្នុង​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ សហរដ្ឋ​អា​មេរិក​​បាន​ពិ​ន័យ​ប្រាក់​លើ​ក្រុម​ហ៊ុន​របស់​តៃ​វ៉ាន់​ និង​ដាក់​ពន្ធ​នាគារ​អតី​ត​អ្នក​គ្រប់​គ្រង​ចំនួ​ន​២​រូប

ក្រុម​​ហ៊ុន AU Optronics ជា​ផ្នែក​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​អេ​ក្រង់​ទូ​រទស្ស​ន៍​ LCD ឈាន​មុខ​នៅតៃ​វ៉ាន់​ ត្រូវ​តុលា​ការ​សហ​រដ្ឋ​អាមេ​រិក​ពិ​ន័យ​ជា​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​ពី​បទ​​ផ្សំ​​គំនិត​ក្នុង​ការ​ទ្រឹង​ថ្លៃ​​អេ​ក្រង់ LCD នៅ​ក្នុង​ទី​ផ្សារ​ពិ​ភព​លោក ។តុលាការ​ក្នុង​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ី​ស្កូ សហរដ្ឋ​អា​មេរិក​​បាន​ពិ​ន័យ​ប្រាក់​លើ​ក្រុម​ហ៊ុន​របស់​តៃ​វ៉ាន់​ និង​ដាក់​ពន្ធ​នាគារ​អតី​ត​អ្នក​គ្រប់​គ្រង​ចំនួ​ន​២​រូប រយៈពេល​៣​ឆ្នាំ រួម​ទាំង​ពិ​ន័យ​ជា​ទឹក​ប្រាក់​បន្ថែម​ក្នុង​ម្នាក់​២០០.០០​០​ដុល្លារ ពី​បទ​ផ្សំ​គំនិត​ជា​មួយ​ក្រុម​ហ៊ុន​គូ​ប្រ​ជែង​ក្នុង​ការ​ទ្រឹង​លើ​តម្លៃ​របស់​អេ​ក្រង់​ LCD នៅ​ក្នុង​ទី​ផ្សារ​ពិ​ភព​លោក​ ដើម្បី​ឱ្យ​មាន​តម្លៃ​ខ្ពស់ និង​ធ្វើ​ឱ្យ​អ្ន​ក​ប្រើ​ប្រាស់​ ត្រូវ​ចំណាយ​ប្រាក់​ទិញ​ផលិត​ផល​ក្នុង​តម្លៃ​ថ្លៃ​។

ចំពោះ​ថ្លៃ​ពិ​ន័យ​នោះ​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ក្នុង​ចំ​នួន​ប្រាក់​ដ៏​ខ្ពស់ ដូច​ដែល​តុលាការ​អា​មេ​រិក​ធ្លាប់​ធ្វើ​ទៅ​លើ​រឿង​ក្តីទ្រឹង​​លើ​ថ្លៃ​ទំ​និញ។ចៅ​ក្រម​បញ្ជាក់ថា ជន​ជាប់​ចោទ​បាន​កែ​បំ​ភ័ន្ត​ឯក​សារ​ និង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដ៏​ធំ​រួម​ទាំង​ពិនិត្យ​ឃើញ​យ៉ាង​ច្បាស់​ពី​អំពើ​ដែល​មាន​លក្ខណៈផ្សំ​គំនិត​ ដើម្បី​ទ្រឹង​លើ​ថ្លៃ​ទំ​និញ​យ៉ាង​ពិត​ប្រាក​ដ ។ក្រុ​ម​ហ៊ុន AU Optromics ជាប់​ចោទ​ថា បាន​បញ្ជូន​អ្នក​គ្រប់​គ្រង​២​នាក់​ចូល​រួម​ប្រជុំ​ជា​ច្រើន​លើក​​ពី​ឆ្នាំ​២០០១​ដល់​២០០៦​ ដើម្បី​ចរចា​ទាក់​ទង​នឹង​ការ​កំណត់​ថ្លៃ​ និង​កំរិត​លើ​ការ​ផលិត​ជា​មួយ​ក្រុម​ហ៊ុន​កុំ​ព្យូ​ទ័រ​ដ៏​ធំ​នៅ​លើ​ពិ​ភព​លោក ដូច​ជា​ក្រុម​ហ៊ុន​ អេប​ផល​ និង​ដេល កុំ​ព្យូ​ទ័រ ។

តុលាការ​បាន​ចេញ​សាល​ក្រម​​ដល់​អតី​ត​អ្នក​គ្រប់​គ្រង​ AU Optronics ចូល​ប្រគល់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា ប៉ុន្តែ​មេ​ធាវី​របស់​ក្រុម​ហ៊ុន​បញ្ជាក់ថា នឹង​ប្តឹង​ទៅ​ឧទ្ធរណ៍​ពី​ការ​កាត់​ក្តី​នោះ ។កាល​ពី​ឆ្នាំ​មុន តុលាការ​អាមេ​រិក​បាន​ដំណើរ​ការ​រឿង​ក្តី​ប្រភេទ​ដូច​គ្នា​នេះ​ ជា​មួយ​ក្រុម​ហ៊ុន​ផលិត​LCD ​ចំនួន​៧​កន្លែង រួម​មាន​ទាំង​ក្រុម​ហ៊ុន Samsung របស់​កូ​រ៉េ ពី​បទ​ផ្សំ​គំនិត ទ្រឹង​​ថ្លៃ​ទំនិញ​ជា​ទឹក​ប្រាក់​សរុប​ជាង​៥៥៣​លាន​ដុល្លារ ៕