ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តម​សេនីយ៍​​ទោ ហ៊ុន ម៉ាណែត ​ចូលរួម​សម្ពោធ​​សាលា​មត្តេយ្យ​អន្តរជាតិ​អែដ​វែន​ស្ទែម​ហ្វត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​​២៤ កញ្ញា ​២០១២ ​សាលា​មត្តេយ្យ​អន្តរជាតិ​អែដ​វែន​ស្ទែម​ហ្វត ដែល​​មាន​ទីតាំង​​លេខ​៤០ ផ្លូវ​លេខ​​៥៧០ ​សង្កាត់​បឹង​​កក់​ទី២ ខណ្ឌ​ទួលគោក ​​បានប្រារព្ធពិធី​បើក​សម្ពោធ​ ក្រោម​​អធិបតី​​ភាព​លោក​ឧត្តម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត នាយ​រង​សេនា​​ធិការ​​ចម្រុះ និង​​ជា​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក និងមាន​ការ​ចូលរួ​មពី​លោក​ស្រី ឆាយ លក្ខិណា ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាលា​មត្តេយ្យ​​អន្តរជាតិ​អែដ​វែន​ស្ទែម​ហ្វត ។

​លោក​ស្រី ឆាយ លក្ខិណា បាន​មាន​ប្រសាសន៍​ក្នុងពិធី​​សម្ពោធ​សាលា​មត្តេយ្យ​​អន្តរជាតិ​អែដ​វែន​ស្ទែម​ហ្វត ​នោះថា ថ្ងៃនេះ​​ពិតជា​សក្ខី​​ភាព​នៃ​ការគាំទ្រ​​ចំពោះ​សាលា​មត្តេយ្យ​​អន្តរជាតិ​អែដ​វែន​ស្ទែម​ហ្វត និង​បាន​ផ្តល់​នូវ​ថាម​ពល​ជំរុញ​​លើក​​ទឹក​ចិត្ត​ឱ្យ​​លោក​ស្រីជា​គណៈ​គ្រប់​គ្រង​​សាលា​ខិត​​ខំ​តស៊ូ​​ព្យាយាម​​ដើម្បី​ស​ម្រេច​​បាន​នូវគោល​ដៅ​នៃ​ការ​វិនិយោគ​។

​ក្នុង​ឱកាស​នោះ​​លោក​ឧត្តម​សេនីយ៍​​​ទោ ហ៊ុន ម៉ាណែត ​ដែល​ជា​គណៈ​អធិបតី​​បាន​​មាន​មតិ​ផ្តាំ​ផ្ញើ​​ថា ការ​បង្កើត​​សាលា​អន្តរ​ជាតិ​​ដែល​នឹង​ត្រូវ​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ថ្ងៃនេះ​​​បាន​បញ្ជាក់​ឱ្យ​ឃើញ​​កាន់តែច្បាស់​​ពី​សារ​សំខាន់​នៃ​ការ​ចូលរួម​របស់​វិស័យ​ឯក​ជន​​​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ក្នុងការ​អភិ​វឌ្ឍ​វិស័យ​​អប់រំ​​នៅ​កម្ពុជា​ឱ្យ​កាន់​​តែ​មាន​គុណភាព​តាម​ស្តង់​​ដា​អន្តរជាតិ​ ​ហើយ​ក៏​ជា​​ការ​បង្ហាញ​​ឱ្យ​ឃើញ​​ពីការ​រីក​ចម្រើន​នៃ​ជីវភាព​របស់​ប្រជា​​ជន​​កម្ពុជា ក៏​​ដូចជា​កំណើន​សេដ្ឋ​កិច្ច​ជាតិ​​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ​​ ហ៊ុន សែន នាយក​រដ្ឋម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕