ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​តូ​វី​វ៉ា​បុក​ជា​មួយ​ស្គូ​ពី​​ស្លា.ប់​ម្នាក់​​របួស​ធ្ងន់​-ស្រាល​3នាក់​

12 ឆ្នាំ មុន

រា​ជ​​​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ឯ​ពីរ​នាក់​រង​របួស​ធ្ងន់​​និង​ម្នាក់​ទៀត​របួស​ស្រាល​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ ក្រោយ​ពេល​​ពួក​គេ​ជួប​​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​​ទិស​គ្នា​ ។

រា​ជ​​​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ឯ​ពីរ​នាក់​រង​របួស​ធ្ងន់​​និង​ម្នាក់​ទៀត​របួស​ស្រាល​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាម​ ក្រោយ​ពេល​​ពួក​គេ​ជួប​​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​​ទិស​គ្នា​ ។

ឧ​បទ្ទវ​ហេត​ុ​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទីរសៀល​ថ្ងៃ​ទី​២៣ កញ្ញា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចំណុច​ ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ រាជ​ទិធា​នី​ភ្នំ​ពេញ ។ ម៉ូតូ​ពីរ​គ្រឿង​​នោះ​ ម៉ាក​ហុង​ដា​ស្គូ​ពី​ពណ៌​ក្រហម​ ជិះ​គ្នា​ពីរ​នាក់​បើក​​បរ​ដោយ​​​​បុរស​ឈ្មោះ​ នូវ រ៉េត អាយុ​២៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​គគីរ​ធំ​ ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ​បា​ន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឯ​អ្នក​ជិះ​ពីក្រោយ​រង​របួស​ស្រាល​​ ។ ចំណែក​​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ស៊ុយ​ហ្សុ៊យ​គី វីវ៉ា ពណ៌​ខ្មៅ​ ជិះ​គ្នា​ពីរ​នាក់​ជា​បុរស​បាន​រង​របួស​ធ្ងន់​ត្រូវ​​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​គេ​​ឃើញ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បើក​បរ​បញ្ច្រាស​ទិស​​គ្នា​ ដោយ​​ម៉ូតូ​ស្គូពី​ជិះ​គ្នា​ពីរ​នាក់​បើក​បរ​ដោយ​បុរស​ឈ្មោះ នូវ​ រ៉េត (អ្នក​ស្លាប់)​ធ្វើ​ដំណើរ​ពី​​ត្បូង​​ទៅ​ជើង​ស្រប​គ្នា​ជា​មួួ​យ​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ ។ ចំណែក​ឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វីវ៉ា​ជិះ​គ្នា​ពីរ​នាក់​ បើក​​ពី​ជើង​​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ពេល​ទៅ​ដល់​​ចំណុច​កើត​ហេតុ​​រថយន្ត​កូ​រ៉ូឡា​ដែល​បើក​ស្រប​គ្នា​ជា​មួួ​យ​ម៉ូ​តូ​ស្គូ​ពី​បាន​បត់​ឆ្វេង​​ឆ្លង​ផ្លូវ​ចូល​ទៅ​កន្លែង​លក់​សាច់​ក្រក​អាំង ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​វី​វ៉ា​​ដែល​កំពុង​បើក​​យ៉ាង​លឿន​នោះ​វាក់​ទាញ​​ចង្កូត​គេច​ចេញ​ពី​រថយន្ត​​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សស្គូ​​ពី​ពេញ​ទំ​ហឹង​លាន់​សូរ​ដូច​រន្ទះ​តែ​ម្តង ។

​ប្រភព​ដដែល​បាន​បន្ត​ថា ​ខណ​ៈនោះ​គេ​​ឃើញ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​និង​អ្នក​បើក​បរ​ព្រម​ទាំង​អ្នក​រួម​ដំណើរ​ខ្ទាត​ចេញ​ឆ្ងាយ​ពី​ម៉ូ​តូ​ដូច​គ្នា​បណ្តាល​ឱ្យ​​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ពីរ​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល ។ បន្ទាប់​មក​សព​ត្រូវ​បាន​ក្រុម​គ្រួ​សារ​ជួល​រថយន្ត​ដឹក​យក​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ធ្វើ​បុណ្យ​ ឯអ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។ ​ម៉ូតូ​ទាំង​ពី​រ​គ្រឿង​ត្រូវ​​ប៉ូលិស​ការិយាល័យ​ចរាចរ​ណ៍ផ្លូវ​គោក​រាជ​ធា​នី​ភ្នំ​ពេញ​​កសាង​សំ​ណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕