នាងរ៉ាហ្វាអេឡា ហ្វ៊ីកូ តារាម៉ូដែលអាយុ២៤ឆ្នាំ បានស្លៀកឈុតប៊ីគីនីឡើងលើវេទិកាបង្ហាញម៉ូដនៅទីក្រុងមីឡាន ប្រទេសអីុតាលី ខណៈពេលមានផ្ទៃពោះ៦ខែដោយអះអាងថា ជាកូនរបស់កីឡាករម៉ារីយ៉ូ បាឡូតេលលី ខ្សែប្រយុទ្ធក្លិប Man City ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះកីឡាករបាឡូតេលលី មិនទាន់ទទួលស្គាល់ថា កូនក្នុងផ្ទៃនោះជាកូនរបស់ខ្លួនឡើយ ហើយគេក៏មិនយល់ព្រមក្នុងការពិនិត្យ DNA ដែរ ទើបធ្វើឱ្យមានទំនាស់កើតឡើង ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់សារព័ត៌មានដេលីម៉េល អង់គ្លេស ។
កីឡាករបាឡូតេលលី អះអាងថា ខ្លួនបានចែកផ្លូវជាមួយនាងរ៉ាហ្វាអេឡា តាំងពីខែមេសាកន្លងមក នៅមុនពេលដែលភាគីខាងស្រីមានអំណះអំណាងថាមានផ្ទៃពោះ ធ្វើឱ្យព័ត៌មាននេះបានល្បីរន្ទឺក្នុងអំឡុងពេលប្រកួតយូរ៉ូ ឆ្នាំ២០១២ នៅប៉ូឡូញ និងអ៊ុយក្រែន ដោយខ្សែប្រយុទ្ធក្លិប Man City រូបនេះ បង្ហាញទម្រង់លេងដ៏លេចធ្លោ ដោយការស៊ុតបញ្ចូលទីគូប្រកួតចំនួន៣គ្រាប់ ដឹកនាំក្រុមជម្រើសជាតិអីុតាលី ឆ្លងចូលដល់ជុំផ្តាច់ព្រ័ត្រ ។
សម្រាប់វេទិកាម៉ូដ មីឡាន ហ្វេស្សិន វីក (Milan Fashion Week) នៅមានមនុស្សល្បីៗជាច្រើនរូបចូលរួម ដូចជាកីឡាករ ពីទ័រក្រោចខ្សែប្រយុទ្ធក្លិប Stoke City បានបណ្តើរនាងអេប៊ី ជាប្រពន្ធដ៏ស្រស់ស្អាត និងកូនស្រីទៅដើរបង្ហាញមូ៉ដគួរឱ្យស្រើបស្រាល ជាពិសេសឥរិយាបថឱបថើបនៅមុខមហាជន ៕
ចែករំលែកព័តមាននេះ