ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ង់​​បង្កើត​​ប្រព័ន្ធ​អីុន​ធើ​រណេត​ជាតិ​​ផ្ទាល់​​​របស់​ខ្លួន​

13 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​​ប្រតិ​ភូ​​អីុរ៉ង់​​​ទទួល​បន្ទុក​​គមនាគមន៍​ និង​បច្ចេក​​វិទ្យា​​​ព័ត៌​មាន​វិទ្យា​​​​អះអាង​​ថា អីុរ៉ង់​​​​បាន​​បញ្ចប់​​​កាល​ពី​​ថ្ងៃទី​​​​២៣​ កញ្ញា​ ​​​​​នូវ​ការ​​​ត​ភ្ជាប់​​​បណ្តាញ​អីុន​ធើ​រណេត​ជាតិ​​ដាច់​ដោយ​ឡែក​​​ពី​​ប្រព័ន្ធ​​អីុន​ធើ​រណេត​​​​ពិភព​លោក​​​​ដល់​គ្រប់​​​ប្រព័ន្ធ​រដ្ឋ​បាល​​របស់​ខ្លួន​​ហើយ ។
រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​​​រូ​ប​នេះ​​​​លោក​អាលី​ យ៉ាគីម​ ហ្សា​វ៉ាឌី​​ថ្លែង​​​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​​គ្រប់​​ប្រព័ន្ធ​រដ្ឋ​បាល​​​របស់​​យើង​បាន​​ភ្ជាប់​​​

រដ្ឋ​មន្ត្រី​​​ប្រតិ​ភូ​​អីុរ៉ង់​​​ទទួល​បន្ទុក​​គមនាគមន៍​ និង​បច្ចេក​​វិទ្យា​​​ព័ត៌​មាន​វិទ្យា​​​​អះអាង​​ថា អីុរ៉ង់​​​​បាន​​បញ្ចប់​​​កាល​ពី​​ថ្ងៃទី​​​​២៣​ កញ្ញា​ ​​​​​នូវ​ការ​​​ត​ភ្ជាប់​​​បណ្តាញ​អីុន​ធើ​រណេត​ជាតិ​​ដាច់​ដោយ​ឡែក​​​ពី​​ប្រព័ន្ធ​​អីុន​ធើ​រណេត​​​​ពិភព​លោក​​​​ដល់​គ្រប់​​​ប្រព័ន្ធ​រដ្ឋ​បាល​​របស់​ខ្លួន​​ហើយ ។
រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​​​រូ​ប​នេះ​​​​លោក​អាលី​ យ៉ាគីម​ ហ្សា​វ៉ាឌី​​ថ្លែង​​​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​​គ្រប់​​ប្រព័ន្ធ​រដ្ឋ​បាល​​​របស់​​យើង​បាន​​ភ្ជាប់​​​បណ្តាញ​ព័ត៌មាន​​​​​វិទ្យា​​ជាតិ ។

ការ​​ប្រកាស​នេះ​ធ្វើឡើង​​​​នាថ្ងៃ​ដែល​ទូរទស្សន៍​រដ្ឋ​​​អីុរ៉ង់​​​អះអាង​ថា ​ក្បាល​ម៉ាស៊ីន​​​ស្រាវ​ជ្រាវ​​​​ និង​សេវាកម្មអីុមែល​​​របស់​GOOGLEនឹង​ត្រូវ​​រាំង​ខ្ទប់​​​ប៉ុន្មាន​ម៉ោង​ទៀត​ ។ GOOGLEនិង​GMAIL​នឹង​​​​ត្រូវ​​​រាំង​ខ្ទប់​​​​ទូទាំង​​​​​​​​​​ប្រទេស​​រហូត​ដល់​​​មាន​បទ​បញ្ជា​​ជាថ្មី ។
ទីភ្នាក់​ងារ​​​ព័ត៌មាន​​​​អីុ​រ៉ង់​​​​ISNAរាយ​ការណ៍​​​​ថា​ការ​ហាម​ឃាត់​​​GOOGLEទាក់​ទិន​ដល់​ការ​ចេញ​ផ្សាយ​​​តាម​បណ្តាញ​​នេះ​​នូវ​វី​ដេ​អូ​​ប្រឆាំង​អ៊ិស្លាម​​​​តាម​​YOUTUBE ។

អាជ្ញាធរ​​អីុរ៉ង់​​​លើក​ហេតុ​ផល​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អីុន​ធើ​រ​ណេត​​ជាតិមួយ​​​ព្រោះ​នោះ​ជា​​សេចក្តី​​ត្រូវ​ការ​​​​​បង្កើន​សន្តិសុខ​​​ព័ត៌​មាន​វិទ្យា​​​​នៅ​អីុរ៉ង់​ ជាពិសេស​​​​ក្រោយ​​​ការ​វាយ​ប្រហារ​​​​លើកម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​​ កាល​ពី​​ខែ​មីនា​​​ឆ្នាំ​​២០១០​​​ដោយ​វី​វុស​​​​ព័ត៌​មាន​វិទ្យា​ឈ្មោះ​​​​​STUXNETរបស់​​​អាមេរិក​​​​រួម​ទាំង​​អីុ​ស្រាអែល​​ដែល​បណ្តាល​ឱ្យ​មាន​ការ​​បញ្ឈប់​​​​សកម្មភាព​​​​បណ្តាឡ​​​​ចម្រាញ់​​​អ៊ុយ​រ៉ា​នី​ញ៉ូម​​​អីុរ៉ង់​​ក្នុង​​ទីតាំង​​​ចម្រាញ់​​​អ៊ុយ​រ៉ា​នីញ៉ូម​​​​ពិសេស​មួយ​ ៕