ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហា​ក្សត្រ​កម្ពុជា​យាង​​​ទស្ស​នកិច្ច​​ផ្លូវ​រដ្ឋ​៣​​ថ្ងៃ​នៅ​វៀតណាម​ សម្តេ​ច​តេជោ​ ហ៊ុន សែន វិល​ត្រឡប់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ តាមការអញ្ជើញរបស់​លោកប្រធានាធិបតីនៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាមទ្រុង ថាន់សាន នៅព្រឹក​ថ្ងៃទី២៤ កញ្ញា ២០១២នេះ ព្រះមហា​ក្សត្រកម្ពុជា ព្រះករុណាព្រះបាទ​សម្តេចព្រះបរម​នាថ នរោត្តម សីហមុនី បានយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ចផ្លូវ​រដ្ឋនៅ សាធារណរដ្ឋសង្គមនិយមវៀត​ណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា ២០១២នេះ។

យាង និងអញ្ជើញ​ជូនព្រះរាជដំណើរព្រះមហាក្សត្រកម្ពុជា​ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា លោកងួន ញ៉ិល អនុប្រធាន​ទី១ រដ្ឋសភា លោកឧបនាយក​រដ្ឋមន្រ្តី ស ខេង លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល សមាជិក សមាជិកា​ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គ​រាជទូត-រដ្ឋទូត នៃបណ្តាប្រទេស​ជាមិត្តប្រចំាកម្ពុជា និងរាជវង្សា​នុវង្សជា​ច្រើនរូប ។

ជាមួយ​គ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនដែលទើបនឹងអញ្ជើញវិលត្រឡប់​ពីចូលរួមព្រះរាជពិធីអភិ​សេក​កូនស្រី​ស្តេច​ប្រ៊ុយណេ និង បានចុះចត​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង៨ និង​៣០នាទីព្រឹកថ្ងៃទី២៤ កញ្ញានេះ ក៏មាន​វត្តមានជូន​ព្រះរាជ​ដំណើរ ព្រះមហាក្សត្រផងដែរ ។

​ដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ​កម្ពុជានៅថ្ងៃ​ចន្ទនេះ គឺដើម្បីចូលរួមអបអរសាទរខួបឆ្នាំទី៤៥ នៃការ​ភ្ជាប់ទំនាក់ទំនង​ការទូតរវាងប្រទេសទំាង២កម្ពុជា-វៀតណាម និងពង្រឹងពង្រីក​ទំនាក់​ទំនងការទូតចំណង​សាមគ្គីភាពមិត្តភាព និង​កិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យក្នុង​នាម​ជាប្រទេសភូមិផងរបងជាមួយ ៕