ទីភ្នាក់ងារព័ត៌មានឥណ្ឌាPTIរាយការណ៍កាលពីថ្ងៃទី២៣ កញ្ញាថា ទឹកជំនន់និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានឥណ្ឌាបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២៦នាក់ ចំណែកមនុស្ស៨នាក់បាត់ខ្លួន ។កងទ័ពជើងគោកនិងជើងអាកាសឥណ្ឌាបានធ្វើប្រតិបត្តិការជួយសង្គ្រោះក្នុងតំបន់រងការប៉ះពាល់ ។
PTIបញ្ជាក់ថា សាកសពមនុស្សយ៉ាងតិច២១នាក់ក្នុងនោះមានសាកសពប៉ូលិសព្រំដែនឥណ្ឌា-ទីបេ២នាក់ត្រូវបានរកឃើញក្នុងតំបន់ដាច់ស្រយាលមួយនៃរដ្ឋស៊ីកគីម ចំណែកមនុស្ស៨នាក់បាត់ខ្លួន ។ ក្នុងរដ្ឋអាសាមមនុស្ស៥នាក់ស្លាប់ ដោយសារទឹកជំនន់ជន់លិចឧទ្យានជាតិមួយ ។ ភ្លៀងបានធ្លាក់ខ្លាំងបណ្តាលឱ្យទឹកទន្លេដ្រាម៉ាពូទ្រឡើងខ្ពស់ជោរជន់ញ៉ាំងឱ្យមានទឹកជំនន់ប៉ះពាល់ដល់មនុស្សជាច្រើនរយពាន់នាក់ ។ កងទ័ពអាកាសបានជួយទម្លាក់ស្បៀងដល់ប្រជាពលរដ្ឋរងគ្រោះ ៕
ចែករំលែកព័តមាននេះ