ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​កូន​ទា​ស្រុក​បន្លំ​ទា​ព្រៃ​ បែក​គំនិត​លក់​សត្វ​ព្រៃ​ត្រូវ​បាន​ចាប់​ខ្លួន

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​នគរបាល​ការិយា​ល័យ​សេដ្ឋកិច្ច​សហការជាមួយ​នឹង​នគរបាល​ស្រុក​បាធាយ​ បាន​ឃាត់ខ្លួន​ក្រុម​អ្នកលក់​សត្វ​ព្រៃ​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ ស្ថិតក្នុងឃុំ​ជាលា ស្រុក​​បាធាយ​ ចំនួន​៤​នាក់​ និង​ដក​ហូត​បា​ន​សត្វ​ព្រៃ​មួយ​ចំនួន ​រួចបញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​ កាលពី​រសៀល​ថ្ងៃទី​២០ កញ្ញា​ ។ អ្នក​លក់​សត្វ​ព្រៃ​ទាំង​៤​នាក​់​នេះ​មាន​ ១-ឈ្មោះ​វន់ វី​ ភេទ​ប្រុស​ អាយុ​២១

ខេត្ត​កំពង់ចាម ៖ ​នគរបាល​ការិយា​ល័យ​សេដ្ឋកិច្ច​សហការជាមួយ​នឹង​នគរបាល​ស្រុក​បាធាយ​ បាន​ឃាត់ខ្លួន​ក្រុម​អ្នកលក់​សត្វ​ព្រៃ​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ ស្ថិតក្នុងឃុំ​ជាលា ស្រុក​​បាធាយ​ ចំនួន​៤​នាក់​ និង​ដក​ហូត​បា​ន​សត្វ​ព្រៃ​មួយ​ចំនួន ​រួចបញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរ​បាលខេត្ត​ កាលពី​រសៀល​ថ្ងៃទី​២០ កញ្ញា​ ។ អ្នក​លក់​សត្វ​ព្រៃ​ទាំង​៤​នាក​់​នេះ​មាន​ ១-ឈ្មោះ​វន់ វី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ២ -​​ឈ្មោះ​ខេម សុផល​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ៣-​ឈ្មោះ​ឯក​ កញ្ញារិទ្ធ​ ភេទ​ប្រុស អាយុ​១៤​ឆ្នា​ំ ៤-​ឈ្មោះ​គឹម​ លឹម​ហួរ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​ ទាំង​អស់​គ្នារស់​នៅ​ភូមិ​បែក​ពាង​ ឃុំ​ជាលា ស្រុក​បាធាយ​ ។​

មន្ត្រី​នគរបាល​សដ្ឋកិច្ច​ខេត្ត​បានឱ្យ​ដឹងថា ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​ចិញ្ចើមផ្លូវ​ជាតិ​លេខ៦​ តែង​ឃើញ​​មាន​ប្រជាពលរដ្ឋ​ដាក់​ទា​ស្រុក​បន្លំ​ធ្វើ​ជា​ទា​ព្រៃ​ព្យួរ​លក់​តាម​កង់​ រាយ​បណ្តាក់​គ្នាដូច​​ខ្យង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ។​ ដោយ​មើល​ឃើញ​​សកម្មភាព​បែប​នេះ​ ទើប​ថ្នាក់​លើ​​បញ្ជា​ឱ្យ​ចុះ​បង្ក្រាបកាលពី​ព្រឹក​ថ្ងៃ​ទី​២០​ កញ្ញា​ និង​ដក​ហូត​សត្វ​ព្រៃ​បានមួយ​ចំនួន​មានដូជា​ លលក​​១០​ក្បាល​ រនាល​​ខ្ចង​២​ក្បាល​ ខ្វែក​ទ្រក​១៨​ក្បាល​ រួច​បញ្ជូ​​ន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ធ្វើការ​សួរនាំ​ ។

យុវជន​ឈ្មោះ​វន់​ វី​ ​បាន​ឆ្លើយ​ថា សត្វ​ខ្វែក​ទ្រក​ចំនួន​១៨​ក្បាលនេះ​គឺ​​រូប​គេ​ទិញ​ពី​មនុស្ស​ម្នាក់​​យក​មក​លក់​ឱ្យ ក្នុង​១ក្បាល​តម្លៃ​​២.៥០០​រៀល​ ហើយលក់​វិញ​បាន​១ក្បាល​តម្លៃ​៣.៥០០​រៀល​ ។ គេនិយាយ​ថា ជាមធ្យម​ក្នុង​១ថ្ងៃ​លក់​បាន​ប្រហែល​ជាង​១០​ក្បាល ដើម្បី​យក​លុយ​ទិញ​អង្ករ​ដាំ​បាយ​ហូប​​​ ហើយ​រូប​គេ​ទើប​តែ​លក់​សត្វ​ព្រៃ​បា​​ន​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ។

ក្រុម​អ្នកលក់​សត្វ​ព្រៃ​បាន​ធ្លោយ​មាត់ប្រាប់​​ថា កាល​ពី​មុន​ពួកគេ​បាន​យក​កូន​ទា​ស្រុក​​មក​លក់​បន្លំ​ថាជា​ទា​ព្រៃ​ ហើយ​ក៏​មាន​គេ​មក​ប្រាប់​ថា ម្តេច​បាន​ជា​រកស៊ីចូលចិត្ត​បន្លំ​បែប​នេះ​ ម្តេច​ក៏​មិន​យក​សត្វ​ព្រៃ​ពិត​មក​លក់​ទៅ​ លុះ​ពេល​​យក​សត្វ​ព្រៃ​មក​លក់​បែរ​ជាត្រូវ​សមត្ថកិច្ចចាប់​ទៅ​វិញ ។

នគរបាល​សេដ្ឋកិច្ច​ខេត្ត​បញ្ជាក់​ថា ជន​ទាំង​​៤​នាក់​​ខាង​លើ​ត្រូវ​បា​ន​សាលាដំបូង​ខេត្ត ធ្វើ​ការ​អប់រំនាព្រឹក​ថ្ងៃ​ទី​២១​ កញ្ញា ឱ្យ​បញ្ឈប់​របរ​នេះ ​ព្រោះ​ជា​ទង្វើ​ខុស​ច្បាប់​ ​៕