ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​​​អ្នក​​នេ​សាទ​​​វៀត​ណាម​​​​ត្រូវ​គេ​បើក​​ដៃ​​ឱ្យ​ចូល​​ដាក់​ដាយក្នុងអតីតឡូត៍នេសាទ

12 ឆ្នាំ មុន

ខេត្ត​​តា​កែវ​​​​​​​​​​ ៖ ​ទំនងជា​​​មាន​ការ​ឃុប​ឃិត​​គ្នា​ជា​​​ខ្សែ​​សង្វាក់​មួយ​​ ទើប​​បាន​ជា​មាន​ការ​ហា៊ន​​​​ផ្គើន​ទៅ​នឹង​​បទ​បញ្ជា​​យ៉ាង​ម៉ឺង​ម៉ាត់​​របស់​​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ​ដែល​បាន​​កាត់​រំសាយ​ដែន​​ឡូត៍​​នេ​សាទ​​​​ទាំង​​អស់​នៅ​ខេត្ត​​តា​កែវ​​ឱ្យ​ប្រជា​ពល​រដ្ឋ​​នេ​សាទ​​ត្រី​ជា​លក្ខណៈ​​គ្រួសារ​​ ​​ពិសេស​​ដើម្បី​​ឱ្យ​​​ត្រី​កាន់​តែ​​សម្បូរ​​ពី​មួយ​ឆ្នាំ​ទៅ​​​មួយ​ឆ្នាំ​ ​សម្រាប់​ទ្រ​ទ្រង់​​ជីវ​ភាព​​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ​ ។​

​​ប្រភព​​​​ព័ត៌មាន​​​ពី​​ស្រុក​​បុរី​​ជល​​សា ​បាន​ឱ្យ​ដឹង​ថា ​ឡូត៍​នេសាទ​​នៅ​ខេត្ត​តាកែវ​ ​​មាន​​តែ​​នៅ​២​ស្រុក​​ប៉ុណ្ណោះ​ ​គឺ​ស្រុក​​អង្គ​​រ​បុរី ​និង​ស្រុក​​បុរី​ជល​សា​ ​ដែល​ជា​​​​រៀង​រាល់​ឆ្នាំ​​នៅ​​ពេល​​រដូវ​ទឹក​​ឡើង​​នៅ​តាម​​ឡូត៍​​​នេសាទ​​​ទាំង​នោះ​​ ទូក​នេសាទ​​របស់​វៀត​ណាម​​តែង​តែ​​ចូល​មក​​​ដាក់​​សៃ​យ៉ឺន​​ និង​ដាក់​ដាយ​​ចាប់​ត្រីយក​​ទៅ​ស្រុក​គេ​​វិញ​យ៉ាង​​គគ្រឹក​​គគ្រេង​ តែ​មិន​ឃើញ​មាន​​ការ​ចាត់​វិធាន​ការ​​បង្ក្រាប​​នោះ​ទេ ។​ ​

ប្រភព​ដ​ដែល​​បាន​បន្ត​​​ទៀ​ត​ថា ​ចំណែក​​​នៅ​ឆ្នាំ​នេះ​​នៅ​តាម​​អតី​ត​ឡូត៍​នេសាទ​​មួយ​ចំនួន​​ក្នុង​ស្រុក​​ទាំង​​២​នេះ​ក៏​​មិន​ខុស​គ្នា​​ប៉ុន្មាន​​​​ពី​​ឆ្នាំ​មុន​​​ដែរ​ ​បទល្មើស​​នេ​សាទ​​នៅ​តែ​បន្ត​​កើត​មាន​​​​ដដែល​​ បើ​​ទោះ​ជា​​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​​បាន​បញ្ជា​ឱ្យ​​រំលាយ​​ឡូត៍​​​នេសាទ​​​ទាំង​អស់​​​​យ៉ាង​ណា​​ក៏​ដោយ​ ក៏​គេ​ឃើញ​​​មាន​ទូក​​នេសាទ​​​វៀត​ណាម​​ចូល​មក​​នេសាទ​​ត្រី​​ដោយ​​ខុស​ច្បាប់​​​​ជា​រៀង​រាល់​ថ្ងៃ​ ។ ពួក​​អ្នក​នេសាទ​​​វៀត​ណាម​​​ទាំង​នោះ​បាន​ចូល​មក​​​ដាក់​ដាយ​​នៅ​​ចំណុច​​ពី​​មុខ​​ស្នាក់​ការ​​របស់​​វរ​​លេខ​​៣០១​​កា​រ​ពារ​ព្រំ​​ដែន​ ក្នុង​​ឃុំ​​កំពង់​​ក្រសាំង ​ស្រុក​​​បុរី​ជល​សា​ រយៈ​​ពេល​ជាង​​១​ខែ​​មក​ហើយ​​ដោយ​ ក្នុង​១​ថ្ងៃ​​ៗ​ដាក់​ត្រី​​តូច​​​ៗ​យក​​ទៅ​វៀត​ណាម​​​មិន​តិច​​ជាង​​៥​ទៅ​​៧​​តោន​ទេ ។​ ​ចំពោះ​​ករណី​នេះ​មន្ត្រី​ខិល​ខូច​​មួយ​ចំនួន​​ដែល​​បាន​​សើម​មាត់​​សើម​.ក​បាន​យក​លេស​​ថា​ជា​របស់​​សហ​គមន៍​​ទៅ​វិញដើម្បី​ បិទ​​បាំង​​ពីបទ ល្មើស​​របស់​ខ្លួន​​ដែល​​ឃុ​ប​ឃិត​ ។​​​

​​​​មន្ត្រី​​ជល​ផល​ខេត្ត​​​​​​មួយ​រូប​បាន​​ខ្សឹប​​ប្រាប់​​​កោះ​សន្តិ​ភាព​​ថា ​ដាយ​នេះ​​ត្រូវ​គេ​លក់​​បន្ត​ទៅ​ឱ្យ​​ឈ្មួញ​​វៀត​ណាម​​​​ដាក់​ជាង​​១​ខែ​​មក​ហើយ ​​ថ្នាក់​លើ​​អត់​បាន​​ដឹង​ទេ ​ទើប​តែ​​រត់​ច្បាប់​​ចូល​មក​​ដល់​ខេត្ត​ប៉ុណ្ណោះ ៕​​​