ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កំហូ​ច​ប្រើ​ស្នេហ៍​មុខ​បោក​នាង​អស់​ជាង​7​ពាន់​ដុល្លារ​នាង​ប្តឹង​យក​លុយ​បាន​ខ្លះ​វិញ​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​​មាន​ជ័យ​​​​​​​ ៖ ​សមត្ថ​កិច្ច​​​​​ប៉េ​​អឹម​​​ស្រុក​អន្លង់​វែង​​ បាន​ឃាត់​ខ្លួន​​បុរ​ស​ម្នាក់​​ឈ្មោះ​​ដួង ​សីមា​ ​​អាយុ​​​២៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​​នៅ​ភូមិ​​ទួល​គគីរ ​​ឃុំ​ព្រៃ​​​ត្រឡាច ​ស្រុក​រុក្ខ​​​គិរី​​ ​ខេត្ត​​បាត់​ដំបង ​បច្ចុ​ប្បន្ន​​មក​ស្នាក់​នៅ​​ភូមិ​អូរ​ចិញ្ចៀន​ ​​​ឃុំ​អន្លង់​វែង ​​ស្រុក​អន្លង់​វែង ដោយ​​យោង​​​តាម​​ពាក្យ​​បណ្តឹង​របស់​​ស្ត្រី​ម្នាក់​​​​ឈ្មោះ​ចក់ ​ស៊ុន​អី ​អាយុ​​២០​ឆ្នាំ​ ​។ ការ​​ចាប់​ខ្លួន​​​​នេះ​បានធ្វើ​ឡើង​​​នៅ​​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ​ឃុំ​​អន្លង់​វែង ​ស្រុក​អន្លង់​វែង​ ​​កាល​ពី​​វេលា​ម៉ោង​​១១​​​ព្រឹក​ថ្ងៃ​ទី​​២០

ខេត្ត​ឧត្តរ​​មាន​ជ័យ​​​​​​​ ៖ ​សមត្ថ​កិច្ច​​​​​ប៉េ​​អឹម​​​ស្រុក​អន្លង់​វែង​​ បាន​ឃាត់​ខ្លួន​​បុរ​ស​ម្នាក់​​ឈ្មោះ​​ដួង ​សីមា​ ​​អាយុ​​​២៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​​នៅ​ភូមិ​​ទួល​គគីរ ​​ឃុំ​ព្រៃ​​​ត្រឡាច ​ស្រុក​រុក្ខ​​​គិរី​​ ​ខេត្ត​​បាត់​ដំបង ​បច្ចុ​ប្បន្ន​​មក​ស្នាក់​នៅ​​ភូមិ​អូរ​ចិញ្ចៀន​ ​​​ឃុំ​អន្លង់​វែង ​​ស្រុក​អន្លង់​វែង ដោយ​​យោង​​​តាម​​ពាក្យ​​បណ្តឹង​របស់​​ស្ត្រី​ម្នាក់​​​​ឈ្មោះ​ចក់ ​ស៊ុន​អី ​អាយុ​​២០​ឆ្នាំ​ ​។ ការ​​ចាប់​ខ្លួន​​​​នេះ​បានធ្វើ​ឡើង​​​នៅ​​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ​ឃុំ​​អន្លង់​វែង ​ស្រុក​អន្លង់​វែង​ ​​កាល​ពី​​វេលា​ម៉ោង​​១១​​​ព្រឹក​ថ្ងៃ​ទី​​២០ កញ្ញា ​កន្លង​ទៅ​នេះ ។​

​លោក​វរ​សេនីយ៍​​ត្រី​ ងួន ​ទ្ធី​រិទ្ធ​​​ មេ​បញ្ជា​ការ​​កង​រាជ​អា​វុធ​ហត្ថ​​ស្រុក​អន្លង់​វែង​​​​​​ឱ្យ​ដឹង​ថា ​កា​រ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​រូប​នេះ​ គឺ​​យោង​តាម​ពាក្យ​បណ្តឹង​​ និង​​យោង​ទៅ​​លើ​ចម្លើយ​​​​​បំភ្លឺ​​បន្ថែម​​ពី​ស្ត្រី​​​ជា​ដើម​​បណ្តឹងថា​​ ​បុរស​រូប​នេះ​​បាន​ប្រើ​សម្រស់​​សង្ហា​របស់​ខ្លួន​​មក​លួង​លោម​សុំ​ស្នេហា​​​ពី​នាង​​ជា​ច្រើន​​លើក​មក​ហើយ​ ​រហូត​​រូប​នាង​ដាក់​ចិត្ត​អាណិត​ស្រឡាញ់​​បុរស​នោះ​​វិញ​ បន្ទាប់​មក​បុរស​​រូប​នេះ​​ក៏​ចេះ​​តែ​លួង​​លោម​​​ថា​រូប​គេ​​​មាន​ការ​ខ្វះ​ខាត​​លុ​យកាក់​​​ធ្វើ​​សោហ៊ុយ​​ទៅ​ប្រឡង​​ធ្វើ​​ជា​តារា​ចម្រៀង​​នឹង​គេ​ ។​ តាម​​ស្ត្រី​រូប​នេះ​រៀប​រាប់​​ថា ​បន្ទាប់ពី​បាន​​ស្រឡាញ់​គ្នា​​ហើយ​ ​​នាង​ក៏​​​​​ដោះ​ខ្សែ​​ចង្កេះ​​មាន​​ទម្ងន់​៥​ជី​​១​ខ្សែ ខ្សែ​ជើង​១​ខ្សែ​​ទម្ងន់​២​ជី ​ចិញ្ចៀន​​ពេជ្រ​​១​​​វង់​​ ទាំង​អស់​​នេះ​ធ្វើ​​អំពី​​ប្លា​ទីន ​និង​ខ្សែ​​ដៃ​មាស​ទម្ងន់​​​៣​ជី​​ លុយ​​៨០០​​ដុល្លារ​អា​​មេរិក​ ​បើ​សរុប​​ជា​ទឹក​ប្រាក់​​ចំនួន​​ជាង​​៧​ពាន់​​​​​ដុល្លារ​​អាមេរិក​ទៅ​​ឱ្យ​​បុរស​​នេះ​​​ ។ ​ស្ត្រីជា​ដើម​បណ្តឹង​​​បញ្ជាក់​​ថា បន្ទាប់​​ពី​បាន​​ប្រគល់​​គ្រឿង​អលង្ការ​​ឱ្យ​​រួច​ហើយ ​ទើប​​ដឹង​ថា​​ជា​បុរស​ឆ​បោក​​ ក៏​បាន​​​មក​ដាក់​ពាក្យ​​បណ្តឹង​​នៅ​ទី​បញ្ជា​ការ​​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​អន្លង់​វែង​ ។​

​​លោក​វរ​សេនីយ៍​​ត្រី​​ងួន ​ទ្ធី​រិទ្ធ​ ​បាន​បន្ត​​​ថា បន្ទាប់​​ពី​បាន​ទទួល​ពាក្យ​​បណ្តឹង​​ លោកក៏​ឱ្យ​​​លោក​អនុសេនីយ៍​​​ទោ​ ​ហ៊ើន សំបោន ​ដឹក​នាំ​កម្លាំង​​​​​កង​រាជ​​អាវុធ​ហត្ថ​​ចុះ​​ទៅ​​ឃាត់​ខ្លួន​​បុរស​​រូប​​នោះនាំ​​​មក​​ទី​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក ដើម្បី​​សាក​សួរ​​ ហើយ​​​ជន​​ជាប់​ចោទ​​បាន​ឆ្លើយ​​សារ​ភាព​​ដូច​ការ​ចោទ​ប្រកាន់​មែន ។ ​យោង​តាម​ចម្លើយ​​សារ​ភាព​​​​ និង​យោង​​ទៅ​តាម​វត្ថុ​តាង​​ជាក់​ស្តែង​ លោក​ក៏​​​បាន​​​កសាង​សំណុំ​រឿង​​​បញ្ជូន​ជន​សង្ស័យ​​​រូប​នេះ​​​ទៅ​សាលា​​ដំបូង​​​ខេត្ត​​ ចំណែក​​លុយ​​ចំនួន​​៦០០​ដុល្លារ​​អា​មេរិក​ និង​​គ្រឿង​​អលង្ការ​​មួយ​ចំនួន​​បាន​ប្រគល់​​ទៅ​​ឱ្យ​ម្ចាស់​​ដើម​វិញ ៕​​​​​