ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម៉ាលី​៖ សមា​ជិក​សភា​ម្នាក់​ត្រូវ​បា.ញ់​សម្លា.ប់​

12 ឆ្នាំ មុន

ប្រធាន​សភា​សូម៉ាលី​ លោក​ម៉ូហា​ម៉េដ​អូសាន់​ហ្សាវ៉ា​រី ​ឱ្យដឹងថា​​សមាជិក​សភា​មួយ​រូប ​បាន​ត្រូវ​ពួក​ជនប្រដាប់​អាវុធ​បា.ញ់សម្លា.ប់​កាលពី​ថ្ងៃទី​២២ កញ្ញា ​​នៅរដ្ឋធានី​ម៉ូហ្គា​ឌី​ស្យូ ។​ប្រធាន​សភា​រូប​នោះ​បន្តថា ​លោកមូស្តាដ​ហា៊ជីម៉ូហា​ម៉េដ​បាន​ត្រូវ​ពួកជន​ប្រដាប់​​ដែល​សាហា.វ​ព្រៃ.ផ្សៃ​បា.ញ់​សម្លា.ប់ ​។ ​លោកចង់​និយាយ​​សំដៅ​លើ​​ពួក​ជីវ​ពល​អ៊ិស្លាម​និយម​ជ្រុល​នៃក្រុម​ស៊ី​បា​ប​មាន​ទំនាក់​ទំនង​

ប្រធាន​សភា​សូម៉ាលី​ លោក​ម៉ូហា​ម៉េដ​អូសាន់​ហ្សាវ៉ា​រី ​ឱ្យដឹងថា​​សមាជិក​សភា​មួយ​រូប ​បាន​ត្រូវ​ពួក​ជនប្រដាប់​អាវុធ​បាញ់សម្លាប់​កាលពី​ថ្ងៃទី​២២ កញ្ញា ​​នៅរដ្ឋធានី​ម៉ូហ្គា​ឌី​ស្យូ ។​ប្រធាន​សភា​រូប​នោះ​បន្តថា ​លោកមូស្តាដ​ហា៊ជីម៉ូហា​ម៉េដ​បាន​ត្រូវ​ពួកជន​ប្រដាប់​​ដែល​សាហាវ​ព្រៃផ្សៃ​បាញ់​សម្លាប់ ​។ ​លោកចង់​និយាយ​​សំដៅ​លើ​​ពួក​ជីវ​ពល​អ៊ិស្លាម​និយម​ជ្រុល​នៃក្រុម​ស៊ី​បា​ប​មាន​ទំនាក់​ទំនង​ជាមួយ​​អាល់​កៃ​ដា ។

សាក្សី​ទាំងឡាយ​គូស​បញ្ជាក់​ថា ​សមាជិក​សភា​រូបនោះ​ត្រូវ​គេបាញ់​ស្លាប់ ​ពេល​លោក​ចេញ​​ពី​ព្រះ​វិហារ​អ៊ិស្លាម​មួយ​នៃ​ស្រុក​​វ៉ា​បេរី​ភាគ​ខាង​ត្បូង​​ទី​ក្រុង​ម៉ូហ្គា​ឌីស្យូ​ក្រោយ​ពី​លោក​ចូល​រួម​​សូត្រ​​ធម៌​​នាពេល​ល្ងាច​។ ពួក​អ្នក​វាយប្រហារ​បាន​បាញ់​មក​លើ​រូបលោក​ជា​ច្រើន​លើក ​ទើប​រត់​គេច​ខ្លួន ។

​ពួក​បះ​បោរ​​នៃ​ក្រុម​ស៊ីបាប ​ដែល​ត្រូវ​វាយ​បណ្តេញ​ពី​ទី​ក្រុង​មូហ្គា​ឌី​ស្យូ​កាលពី​ឆ្នាំ​២០១១​នោះ ​បាន​បង្កើន​ការ​វាយ​ប្រហារ​​ភេរវកម្ម​ហើយ​ពួក​នេះ​គ្រោង​សម្លាប់​​បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​​រដ្ឋាភិបាល​ សូម៉ាលី ។ ​សមាជិក​សភា​ត្រូវ​​ធ្វើ​ឃាត​​នោះ​ជា​ឪពុក​​​ក្មេក​​របស់​អតីត​ប្រធានាធិបតី​សូម៉ា​​លី​​លោក​សារីហ្វ​ស៊ិក​អា​ម៉េដ ៕