ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ ​សោ​ភ័ណ្ឌ បំបាក់​​ ​កែវ​ វិរៈ ជា​​លើក​​​ទី​​4 នៅ​លើ​​សង្វៀន​ទូរ​ទស្សន៍​​​បា​យ័ន​បឹង​​ស្នោ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជំនួប​សង​​សឹក​របស​់​កីឡា​ករ​​ជើង​ខ្លាំង កែវ វិរៈ មក​​ពី​ក្លិប​​គជ​សារ​កីឡា ជា​មួយ​​កីឡា​​ករ​តក់ សោភ័ណ្ឌ មក​ពី​ក្លិប​​អេភូ​ថង​កីឡា​​ នៅ​លើ​​សង្វៀន​​បាយ័ន​​​បឹង​ស្នោ កាល​​ពី​​​រា​ត្រី​​ថ្ងៃ​​សៅរ៍​​ទី​​២២ កញ្ញា កន្លង​​​ទៅ​​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង​​ពី​អ្នក​​​ទស្សនា​​ ដោយ​សារ​តែ​អ្នក​​ប្រដាល់​​​ពី​រ​រូប​​នេះ​​វាយ​​លុក​គ្នា​​​​​​គួរ​​ឱ្យ​ញាក់​សាច់​នៅ​​​គ្រប់​​ទឹក​​​​​​​នៃ​​ការ​ប្រកួត​​។ ទី​បំផុត​​ កីឡា​ករ​​​កែវ វិរៈ ដែល​

​រាជ​ធានី​ភ្នំពេញ ៖ ជំនួប​សង​​សឹក​របស​់​កីឡា​ករ​​ជើង​ខ្លាំង កែវ វិរៈ មក​​ពី​ក្លិប​​គជ​សារ​កីឡា ជា​មួយ​​កីឡា​​ករ​តក់ សោភ័ណ្ឌ មក​ពី​ក្លិប​​អេភូ​ថង​កីឡា​​ នៅ​លើ​​សង្វៀន​​បាយ័ន​​​បឹង​ស្នោ កាល​​ពី​​​រា​ត្រី​​ថ្ងៃ​​សៅរ៍​​ទី​​២២ កញ្ញា កន្លង​​​ទៅ​​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​ជា​ខ្លាំង​​ពី​អ្នក​​​ទស្សនា​​ ដោយ​សារ​តែ​អ្នក​​ប្រដាល់​​​ពី​រ​រូប​​នេះ​​វាយ​​លុក​គ្នា​​​​​​គួរ​​ឱ្យ​ញាក់​សាច់​នៅ​​​គ្រប់​​ទឹក​​​​​​​នៃ​​ការ​ប្រកួត​​។ ទី​បំផុត​​ កីឡា​ករ​​​កែវ វិរៈ ដែល​ធ្លាប់​​ចាញ់​ក្រោម​​​កណ្តាប់​ដៃ​​តក់ សោភ័ណ្ឌ ចំនួន​​បីលើក​​ស្ទើរ​​មិន​​គួរ​​​ឱ្យ​ជឿ​នោះ​​ នៅ​​តែ​ទទួល​​បរា​ជ័យ​​ពី​ដៃ​​គូ​ប្រកួត​​​ចាស់​​របស់​ខ្លួន​​​សា​ជា​ថ្មី​​​ធ្វើ​​ឱ្យ​​ធ្លាក់​​ក្នុង​ដាន​​ចាស់​ប្រវត្តិ​​ច្រំ​ដែល​​ម្តង​ទៀត ។

កីឡា​ករ​​កែវ វិរៈ បាន​បំ​ផ្លាញ​​កី្តី​សង្ឃឹម​​​របស់​​មហា​ជន​​ដែល​គាំ​ទ្រ​​​ដោយ​សារ​​តែ​ធ្វើ​មិន​បាន​​ល្អ​ក្នុង​ជំនួប​​សង​សឹក​លើក​ទី​​៤​​មិន​​បាន​សម្រេច​​​តាម​ការ​អះ​អាង​​កាល​ពី​មិន​ទាន់​ឡើង​ប្រកួត ។ ការ​រ​ង​​នូវ​​ភាព​​អាម៉ាស់​​ម្តង​ទៀត​នេះ​មិន​ដឹង​​ថា កីឡា​ករ​​កែវ វិរៈ បាត់​​បង់​ប្រជា​​ប្រិយ​ភាព​​ប៉ុនណា​​​ទេ ពិសេស​អ្នក​​ដែល​លម្អៀង​​ស្រឡាញ់​​ក្បាច់​​​ប្រដាល់​​របស់​កីឡា​ករ​​រូប​នេះ​​​​កាន​់តែ​​បាត់​​ជំនឿ​​ បន្ទាប់​ពី​រង​​ការ​ខក​បំណង​​សា​ជា​ថ្មី​​ ។ បញ្ហា​​មួយ​នេះ​កីឡា​​ករ​កែវ វិរៈ ត្រូវ​តែ​ខំ​​បញ្ចេញ​​​ស្នា​ដៃ​ឡើង​វិញ​តាម​​រយៈ​ហ្វឹក​ហាត់​​ឱ្យ​ល្អ​​មែន​ទែន​ដើម្បី​​​ស្តារ​​មុខ​​មាត់​​ដែល​​បាន​ខូច​ខាត​​សម្រាប់​ស្វែង​​រក​​​សំឡេង​គាំ​ទ្រ​​​ដូច​​ដំណាក់​​​កាល​ដែល​បាន​ប្រឡូក​អាជីព​​​នេះ​ពី​ដំបូង​ ។ ក្នុង​ពេល​​​ឆាក​​ប្រយុទ្ធ​​ឈាន​ចូល​​មក​​ដល់​កី​ឡា​​​ករ​កែវ វិរៈ បាន​​ខិត​ខំ​​បញ្ចេញ​​ស្នៀត​​វាយ​​ពិសេស​ៗ​​បង្ក្រាប​​ដៃ​គូ បន្ទាប់​​ពី​បាន​​​សម្ងំ​​ហាត់​រៀន​​មុន​ពេល​ប្រកួត។

ចាប់​ពី​​ទឹក​ទី​​២​ដល់​​ទី​​៤ អ្នក​ប្រដាល់​ចិត្ត​មុត​​កែវ​ វិរៈ ដែល​​ប្តេជ្ញា​យក​ឈ្នះ​​​ក្នុង​ន័យ​​លាង​ជម្រះ​​រឿង​អាម៉ាស់​​​នា​អតីត​កាល​​គឺ​ធ្វើ​បាន​ល្អ​មែន សូម្បី​តែ​​អ្នក​​​ទស្សនា​​​នៅ​ទី​នោះ​​​ក៏​ភ្ញាក់​ផ្អើល​​​ដែរ ដែល​​គេ​មាន​​ស្នៀត​​ប្លែកៗ​​​វាយ​​កីឡា​​​ករ​តក់ សោភ័ណ្ឌ ឱ្យ​​ដួល​​ផ្ងារ​ជើង​​ផ្ងារ​ដៃ​​បោក​​ផ្ទប់​​ទៅ​​នឹង​រេញ​​​ញឹក​ញាប់​បង្ក​​ឱ្យ​​តក់ សោភ័ណ្ឌ យ៉ាប់​ម្តងៗ​​​រហូត​ធ្វើ​​ឱ្យ​គ្រូ​បង្វឹក​​គឺ​​លោក​​អេ​ភូថង ស្លន់​ស្លោ​​ ហើយ​​ស្រែក​​បញ្ជា​​ឱ្យ​​ខំ​តស៊ូ​​ពី​ក្រោម​រេញ​​ដោយ​ថែម​ទាំង​ធានា​​ផ្តល់​​ប្រាក់​​រង្វាន់​​​លើក​ទឹក​ចិត្ត​​ភ្លាម​​ៗ​​បន្ថែម​​ប្រាក់​​កម្រៃ​​ប្រចាំ​សប្តាហ៍​​​ ។ ទំនង​​មិន​ចង់​​ឱ្យ​ធ្លាក់​​ក្នុង​សភាពបរាជ័យ​ដែល​ធ្លាប់​តែ​មាន​​ប្រៀប​​​​បី​លើក​ផ្ទួន​​ៗ​កីឡា​ករ​តក់ សោភ័ណ្ឌ ដែល​បាន​​ឮ​​គ្រូ​​បង្វឹក​​​ស្រែក​ផ្តល់​​​កា​ដូ​ជូន​ ស្រាប់​​តែ​​​ហាក់​​មាន​​កម្លាំង​ចិត្ត​​​ ។

បន្ទាប់​ពី​​ទឹក​ទី​​៥​​ចូល​មក​ដល់​​ភ្លាម​​តក់ សោភ័ណ្ឌ ​​​បាន​​វាយ​​សម្រុក​​​ម៉ាត់​​ផង កែង​ផង ហើយ​កាន់​តែ​ល្អ​​ជាង​នេះ​​​ គឺ​ហាក់​ដូច​ជា​​ចាប់​​ចំណុច​ខ្សោយ​​​កីឡា​ករ​កែវ វិរៈ បាន​​ដោយ​សារ​តែ​​លេង​​ស្ទីល​​ទាត់​ជើង​​​ឱ្យ​ដួល​​បាន​ពីរ​បី​​ដង​​ធ្វើ​​ឱ្យ​​​វិរៈ​ខាត​​ពិន្ទុ​​មិន​ស្ទើរ​​ទេ​នៅ​​ទឹក​ទី​​៥ ព្រោះទន់​ជើង​ក្រោម ។ ដោយ​សារ​​អស់​​លទ្ធ​ភាព​​​ទប់​​ទល់​​ កីឡា​ក​រ​កែវ វិរៈ ត្រូវ​ស៊យ​​ចាញ់​ពិន្ទុ​​កីឡា​​ករ​​តក់ សោភ័ណ្ឌ ​ដដែល​ធ្វើ​​ឱ្យ​​កីឡា​ករ​រូប​នេះ​សោក​ស្តាយ​​បំ​ផុត​ដែល​មិន​អាច​​ងើម​មុខ​​បាន​ ។

កីឡា​ករ​តក់ សោភ័ណ្ឌ ដែល​នៅ​តែ​មាន​ប្រៀប​​លើ​ដៃ​គូ​ចាស់​បាន​​ប្រាប់​កោះ​សន្តិ​ភាពថា ការ​ពិត​​​លោក​មិន​ចង់​​ប្រកួត​ជា​​មួយ​កីឡា​ករ​​កែវ វិរៈ ប៉ុន្មាន​​ទេ បើ​សិន​ជា​លោក​មិន​​បាន​​ប្រកែក​​វិញ​​ប្រហែល​​ជា​ត្រូវ​​ជួប​គ្នា​ប្រាំ-ប្រាំ​មួយ​លើក​មក​​ហើយ​តែ​នេះ​​លោក​ធ្លាប់​​​បដិសេធ​ពីរ​ដង​​ដើម្បី​គេច​​ចេញ​មិន​ចង់​ប៉ះ​​ដៃ​គូចាស់​​ ។ កីឡា​ករ​​រូប​នេះ​​បាន​និយាយ​​បែប​អួត​អាង​​ថា បើកុំ​​កែវ វិរៈ ជា​មិត្ត​ភក្តិ​​​កុំ​​អី​លោក​​លេង​​ម៉ា​អស់​ដៃ​បាត់​​ទៅ​ហើយ​​បើ​​អ្នក​ផ្សេង​​លោក​មិន​​​យោគ​​យល់​​បន្ធូរ​​​ដៃ​ឱ្យ​ឡើយ ។ ប្រសិន​​​បើ​លើក​ក្រោយ​​មាន​ការ​រៀប​ចំ​​​ឱ្យ​​លោក​ជួប​ប្រកួត​​​ជា​មួយ​កីឡា​ករ​កែវ វិរៈ ម្តង​ទៀត​​លោក​ស្វាគមន៍​​​ជា​និច្ច​មិន​​​រា​ថយ​​ឡើយ ។

រី​ឯ​​​ការ​ប្រកួត​រវាង​គូ​​ផ្សេង​ទៀត​​ កីឡា​ករ​​ចាន់ ភារិន្ទ មក​ពី​ក្លិប​​​និរោធ​មាន​ជ័យ ឈ្នះ​​កីឡា​ករ​​ហា៊ន ហាន មក​ពី​​​ក្លិប​​​មិត្ត​ប៉ូលិស ។ កីឡា​ការិនី​​វី អិច មក​ពី​ក្លិប​​​អេភូង​​កីឡា​ ឈ្នះ​​កីឡា​ការិនីសឹង តុ មក​ពី​ក្លិប​តាឡី​ដំរី​​មាន​ឫទ្ធិ ។ ដោយ​ឡែក​​​កីឡា​ករ​​ថាន់ ថាត ​​មកពី​ក្លិប​​មជ្ឈ​មណ្ឌល​​​កីឡា​ខេមរ​ភូមិន្ទ ប្រកួត​ជា​មួយ​កីឡា​ករ​​ចាន់ ស៊ីណាត មកពី​​ក្លិប​​និរោធ​​មាន​ជ័យ ត្រូវ​គណៈ​កម្ម​ការ​សម្រេច​​មិន​ប្រកាស​​​​លទ្ធ​ផល ព្រោះ​ប្រកួត​​ខុស​លក្ខខណ្ឌ​​ និង​គូ​ចុង​ក្រោយ​កីឡា​​ករ​យ៉ាម ពិសិដ្ឋ មក​ពី​ក្លិប​រស្មី​​កុមារ​កំព្រា ឈ្នះ​​កីឡា​ករ​ស៊ី​​ថា សារ៉ាន់ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​​កម្ចាត់​​មីន​​កម្ពុជា ៕